ភាគទី១៥

774 11 0
                                    

(ជម្រើស)

រ៉ូសស៊ីតា ភ្ញាក់ឡើងនាព្រឹកថ្ងៃថ្មីនៅក្នុងបន្ទប់ធំទូលាយតែម្នាក់ឯងដោយគ្មានវត្តមានរបស់អ្នកកម្លោះនៅទីនេះទៀត នាងក្រមុំក្រោកអង្គុយមួយសន្ទុះទើបដើរទៅបន្ទប់ទឹកដើម្បីធ្វើការសម្អាតរាងកាយអោយបានស្រស់ស្រាយជាងនេះ។
រាងតូចដើរចុះមកជាន់ខាងក្រោម ដោយមានអ្នកបម្រើជាច្រើនកំពុងតែធ្វើការងាររៀងៗខ្លួនៗ កែវភ្នែកតូចក៏សម្លឹងមើលទៅជុំវិញភូមិគ្រឹះតែក៏នៅតែមិនឃើញអ្នកកម្លោះដដែលទើបនាងដើរបង្ហួសចេញមកខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសនៅសួនខាងក្រោយភូមិគ្រឹះ។
"អ្នកនាងចង់ទៅណាទាន"ត្រឹមឃើញវត្តមានរបស់នាងក្រមុំ ប្រាយស៍តុន ក៏រត់ចូលមកសួរនាំជាបន្ទាន់បើតាមថ្ងៃធម្មតាគេក៏មិនចង់សួរនាំរឿងផ្ទាល់ខ្លួនរបស់នាងក្រមុំដូចគ្នា តែនេះគឺជាបញ្ជាថ្មីដែលចៅហ្វាយដាក់អោយគេមុនពេលចាកចេញទៅកាលពីព្រឹកមិញនេះ។
"ខ្ញុំចង់ទៅសួនខាងក្រោមផ្ទះ មានបញ្ហាអីហេស"នាងក្រមុំជ្រួញជញ្ចើមព្រោះឆ្ងល់កន្លងមកអ្នកម្ខាងទៀតមិនដែលសួរនាំនាងនោះទេតែថ្ងៃនេះខុសពីរាល់ដង
"អរគ្មានអីទេបាទ ខ្ញុំស្មានតែអ្នកនាងចង់ចេញទៅខាងក្រៅទើបមកសួរនាំ"ព្រោះទាល់តម្រិះអ្នកកម្លោះក៏អេះក្បាលខ្លួនឯងព្រោះព្រមទាំងញញឹមតិចៗដាក់នាងក្រមុំ អោយគេប្រាប់នាងថានេះជាបញ្ជារបស់ចៅហ្វាយច្បាស់ជាមិនបានទេខ្លាចនាងស្ត្រេសជាងនេះ
"ហើយនេះលោកមិនទៅធ្វើការទេរឺ" ព្រោះរាល់ដងឃើញអ្នកកម្លោះតែងតែតាមចៅហ្វាយស្អិតដូចតុកកែទើបនាងក្រមុំត្រូវចម្លែកចិត្តអត់សួរមិនបាន
"អត់ទេអ្នកនាង ចៅហ្វាយអោយខ្ញុំនៅចាំការពារអ្នកនាង"អ្នកកម្លោះនិយាយដោយទឹកមុខមាំតែបែរជាធ្វើអោយនាងក្រមុំអស់សំណើចទៅវិញ។
"ហ៊ឹសៗ ការពារខ្ញុំរឺ"ដៃតូចក៏លើកមកចង្អុលមុខខ្លួនឯងបញ្ជាក់
"បាទ"
"នេះគេមិនទុកចិត្តសូម្បីតែប៉ារបស់ខ្លួនឯងរឺ ខ្ញុំអាចទៅណាបានទៅបើពេលនេះខ្ញុំនៅផ្ទះ។
របស់លោកប៉ាមិនចឹង"នឹកឃើញទង្វើរបស់គេនាងក្រមុំក៏គ្រវីក្បាលហួសចិត្ត។
"យ៉ាងណាការពារប្រសើរជាងព្យាបាលដែរអ្នកនាង"
"ខ្ញុំមិនអីនោះទេលោកទៅធ្វើការរបស់លោកចុះ"
"ឃើញថាមិនបានទេអ្នកនាង យ៉ាងណាក៏នេះជាបញ្ជារបស់ចៅហ្វាយខ្ញុំត្រូវតែធ្វើតាមចៅហ្វាយផ្ដែផ្ដាំជាដាច់ខាត"
"ហួសហេតុពេកហើយធ្វើដាក់ខ្ញុំបែបនេះបានយ៉ាងម៉េច ខ្ញុំមិនមែនជាសត្វធាតុនោះទេត្រូវមកតាមឃ្លាំងមើលគ្រប់វិនាទីបែបនេះនោះ"សុខៗនាងក្រមុំក៏ស្រាប់តែខឹងចេញមក ដោយគ្មានមូលហេតុទាំងដែររាល់ដងអ្នកកម្លោះធ្វើដាក់នាងច្រើនជានេះក៏មាន
"ចិត្តសិនទៅអ្នកនាង"
"អត់ទេខ្ញុំចង់ជួបគេឥលូវនេះ ដើម្បីនិយាយគ្នាអោយដឹងរឿង"
"អត់ប្រយោជន៍ទេអ្នកនាង ពេលនេះចៅហ្វាយមិននៅនោះទេ"
ត្រឹមលឺប្រយោគនេះរបស់អ្នកកម្លោះ រ៉ូសស៊ីតា ក៏ឈរលែងបង្ហាញអាការខឹងសម្បារចេញមកអោយឃើញតទៅទៀត កែវភ្នែកតូចក៏ងាកសម្លឹងមើលទៅអ្នកម្ខាងទៀតដោយការចង់ដឹងចង់លឺ។
"គេមិននៅ គេទៅណារឺ"អារម្មណ៍ដែលឆេះក្ដៅមុននេះក៏រលត់បាត់មួយរំពេជន៍ដោយមិនគួរអោយជឿ
"អឺចៅហ្វាយមានការងារត្រូវចាត់ការនៅអាល្លឺម៉ង់"ប្រាយស៍តុន ហាក់ស្ទាក់ស្ទើរដូចមិនចង់ប្រាប់នាងក្រមុំតែក៏មិនបានលាក់បាំងនឹងនាងបាន ក៏បានតែនិយាយចេញមកអោយនាងបានស្ដាប់។
"គេទៅប៉ុន្មានថ្ងៃលោកដឹងដែរទេ"
"លឺថាស្អែកទើបត្រលប់មកវិញ"
"អរ"ក្រោយពីដឹងនូវអ្វីដែលខ្លួនចង់ដឹងហើយ នាងក្រមុំក៏ញញឹមស្រទន់ដាក់អ្នកកម្លោះហើយក៏ដើរសម្ដៅទៅសួនខាងក្រោយផ្ទះដោយមិនបានសួរនាំអ្វីទៀត តែខួសក្បាលហាក់ដូចជាកំពុងតែគិតពីអ្វីម្យ៉ាងចេញមក។
ប្រាយស៍តុន បានត្រឹមតែស្ងាត់មាត់មិននិយាយអ្វីព្រមទាំងដើរតាមនាងក្រមុំយ៉ាងស្ងៀមស្ងាត់ដោយមិនបានចាប់អារម្មណ៍ពីទឹកមុខរបស់នាងនាពេលនេះ។
រ៉ូសស៊ីតា ដាក់គូថអង្គុយនៅលើបង់កែវភ្នែកតូចក៏សម្លឹលមើលទៅវាលស្មៅខៀវខ្ចីនៅក្នុង។
សួនហើយខួរក្បាលក៏គិតរវើរវាយមិនឈប់ ដៃតូចក៏លើកមកអង្អែលពោះរបស់ខ្លួនតិចៗស្នាមញញឹមស្រទន់ក៏លេចឡើងមកនៅលើផ្ទៃមុខបន្តិច។
កំពុងតែអង្គុយគិតពីនេះពីនោះយ៉ាងភ្លឹកតែម្នាក់ឯង នាងក្រមុំក៏ត្រូវភ្ញាក់បន្តិចពេលដឹងដល់វត្តមានរបស់អ្នកណាម្នាក់នេះដែរលូកដៃមកប៉ះនាងស្មានាងតិចៗ នាងក្រមុំងាកទៅមើលតាមប្រភពមុននេះមុននឹងញញឹមតិចៗដាក់មនុស្សចំណាស់ដែរជាអ្នកប៉ះនាងមុននេះ។
"លោកប៉ា អញ្ជើញអង្គុយសិនមក"រ៉ូសស៊ីតា ក៏ខិតចេញបន្តិចដើម្បីអោយមនុស្សចំណាស់បានចូកមកអង្គុយក្បែរខ្លួន
"កើតអីបានមកអង្គុយភ្លឹកម្នាក់ឯងបែបនកូន"
"គ្មានអីទេប៉ា គ្រាន់តែចង់ចេញមកស្រូបខ្យល់អាកាសតែប៉ុណ្ណោះ"
"មិនមែននឹកកូនប្រុសប៉ាទេរឺ"មនុស្សចំណាស់បាញ់សំណួរចំៗដាក់អ្នកម្ដាយវ័យក្មេង។
"អត់ទេប៉ា"
"កូនស្រលាញ់ អាល្អិតនោះទេ"អាល្អិតដែលគាត់និយាយគឺសម្ដៅដល់អ្នកកម្លោះនេះឯង។
ប្រយោគសំនួររបស់មនុស្សចំណាស់ ធ្វើអោយនាងក្រមុំទៅជាគាំងនិយាយអ្វីមិនចេញកែវភ្នែកមូលក្លំសម្លឹងមើលទៅវាលស្មៅដើម្បីបន្លំអារម្មណ៍របស់ខ្លួននាងពេលនេះ មិនមែនថានាងភ័យខ្លាចក្នុងការនិយាយការពិតនោះទេ តែនាងខ្លាចអ្វីម្យ៉ាងដែលវាមិនអាចកើតឡើងរវាងនាងនឹងអ្នកកម្លោះទៅវិញទេ។
"ទោះកូនមិននិយាយក៏ប៉ាអាចមើលដឹង"ព្រោះឃើញភាពស្ងៀមស្ងាត់របស់នាងក្រមុំ ទើបលោកនិយាយពីអារម្មណ៍របស់នាងដែលគាត់បានដឹងច្បាស់ ហើយប្រាកដណាស់ថាការគិតរបស់គាត់ត្រូវមួយរយភាគរយគ្មានខុសសូម្បីបន្តិច។
"ទោះបីជាខ្ញុំស្រលាញ់គាត់តែវាក៏គ្មានថ្ងៃបានដូចបំណងដែរលោកប៉ា"
"ត្រូវជឿជាក់លើក្ដីស្រលាញ់ខ្លួនឯងណាកូនស្រី ប៉ាជឿថាថ្ងៃណាមួយអាល្អិតនោះនឹងបានឃើញពីក្ដីស្រលាញ់នឹងទឹកចិត្តបរិសុទ្ធរបស់កូន"
ប្រយោគរបស់មនុស្សចំណាស់ធ្វើអោយ ប្រាយស៍តុន ដែលឈរក្បែរនោះត្រូវងក់ក្បាលតិចៗព្រោះយល់ស្របនឹងចម្លើយរបស់គាត់។
"អរគុណលោកប៉ាដេរនិយាយលើកទឹកចិត្តខ្ញុំ" ស្នាមញញឹមខ្សោះក៏បង្ហាញនៅលើផ្ទៃមុខរបស់នាងហាក់បញ្ជាក់ថាគ្រប់យ៉ាងវាគ្មានថ្ងៃកើតឡើងនោះទេ
"ដែលប៉ានិយាយគឺសុទ្ធតែជាការពិតទាំងអស់"ដៃជ្រីវជ្រួញទៅតាមវ័យក៏លើមកអង្អែលក្បាលនាងក្រមុំដោយក្ដីអាណិតស្រលាញ់។
ឳពុកកូនស្រីទាំងពីរក៏នាំគ្នាជជែកពីរឿងផ្សេង ដើម្បីកុំអោយនាងក្រមុំទៅជាស្រ្តេសហើយប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។
ងាកមកមើលអ្នកកម្លោះដែលត្រូវគេនិយាយដើមមុននេះ ពេលនេះកំពុងតែឈរញញឹមពេញចិត្តពេលកិច្ចការរបស់ខ្លួនជិតបានសម្រេច កែវភ្នែកកំណាចសម្លឹងមើលរាងតូចដែលសន្លប់ស្ដូកស្ដឹងមិនដឹងខ្លួននៅលើគ្រែធំទូលាយនៅក្នុងបន្ទប់។
"ចៅហ្វាយ គេមកដល់អាល្លឺម៉ង់ហើយទាន"ថូម៉ាស៍ ដើរចូលមករាយការណ៍ការប្រាប់ចៅហ្វាយនាយនូវព័ត៌មានដែលខ្លួនបានដឹង
"ទាក់ទងទៅគេឥលូវនេះ"ស្នាមញញឹមកំណាចក៏លេចចេញមក តាមពិតគេក៏មិនចង់ធ្វើបែបនេះតែមកពីអ្នកម្ខាងទៀតហ៊ានទៅក្អេងក្អាកនៅតំបន់របស់គេកាលពីប៉ុន្មានថ្ងៃមុន ទើបអ្នកកម្លោះត្រូវមកចាត់ការអ្នកម្ខាងទៀតអោយបានរៀងចាលខ្លះ។
ដៃរឹងកំព្រឹងកាន់ទូរស័ព្ទទំនើបរបស់ខ្លួនដាក់ផ្អឹបនឹងត្រចៀក ដើម្បីរងចាំស្ដាប់ការឆ្លើយតប
ពីអ្នកនៅចុងខ្សែហើយមិនយូរប៉ុន្មានការរងចាំរបស់គេក៏បានមកដល់ ពេលអ្នកចុងខ្សែព្រមទទួលទូរស័ព្ទរបស់គេ។
"អាឡូ"អ្នកកម្លោះទទួលទាំងមិនពេញ ដែរអ្នកចុងខ្សែមករំខានពេលវេលារបស់គេ
(សម្ដីនៅតែដដែល ឡាយអិន) អ្នកចុងមានចេតនាហៅឈ្មោះរបស់គេដើម្បីបញ្ជាក់ថាគេថាអ្នកកម្លោះច្បាស់
"ឯងជាអ្នកណា"
(អេ៎បែកគ្នាមិនដល់ប៉ុន្មានខែផងឆាប់ភ្លេចគ្នាយ៉ាងនេះរឺ)
"គឺឯង"ឡាយអិនចាំច្បាស់ថាអ្នកម្ខាងទៀតជាអ្នកណា
(ហ៊ឹស) សម្លេងសើចសមចិត្តក៏បន្លឺឡើង
"ឯងមានការស្អី"អ្នកកម្លោះទៅជាធុញថប់នឹងអ្នកម្ខាងទៀតដល់កម្រិត។
(ជុ ជុស្ងប់អារម្មណ៍សិនទៅ យើងលឺដំំណឹងថាឯងបាត់ប្រពន្ធទើបមានបំណងល្អចង់យកប្រពន្ធអោយឯងវិញ)
"អាចង្រៃប្រពន្ធរបស់យើងនៅឯណា"ឡាយអិនទៅជាឆេះឆួលដោយកំហឹងនៅមិនស្ងៀម។
(អេស្ងប់អារម្មណ៍សម្លាញ់)គេមិនបានតបតែបែរជាប្រើសម្ដីញ៉ោះនឹងអ្នកកម្លោះទៅវិញ។
"ឯងកុំធ្វើស្អីនាងអោយសោះ"
(ពេលនេះនៅគ្រប់ល្អណាស់ តែបើឯងធ្វើអោយយើងទាស់ចិត្តនោះយើងក៏មិនធានាសុវត្ថិភាពប្រពន្ធកូនរបស់ឯងដែរ) អ្នកកម្លោះក៏ងាកទៅមើលរាងតូចដែរសន្លប់បាត់ស្មារតីនៅឡើយ។
"ឯងចង់បានស្អីក៏និយាយមក"
(ជួបគ្នានៅកំពង់ផែជាយក្រុង ត្រូវប្រាកដថាអ្នកមកតែម្នាក់ឯងមិនចឹងចាំទទួលសាកសពប្រពន្ធកូនរបស់ឯងអោយហើយទៅ)
ក្រោមពីដាក់ទូរស័ព្ទចុះអ្នកកម្លោះក៏សម្លឹងមើលទៅរាងស្ដើងម្ដងទៀត ហើយក៏គិតដល់នាងក្រមុំដែលនៅឆ្ងាយពីគេមួយប្រទេសម្នាក់។
"រៀបចំចេញដំណើរឥលូវនេះទៅ"ហ្វ្រេងកូ បញ្ជាកូនចៅរបស់ខ្លួនហើយក៏ដើរចេញទៅដោយឬកពាអង់អាច។
ឡានទំនើបជាច្រើនគ្រឿងរត់ដង្ហែគ្នានៅតាមផ្លូវសម្ដៅទៅកំពង់ផែជាយក្រុង ដែលជាកន្លែងដែលអ្នកកម្លោះណាត់អ្នកម្ខាងទៀតមុននេះ ហើយមិនយូរប៉ុន្មានពួកគេក៏ធ្វើដំណើរមកដល់កន្លែងណាត់។
ហ្វ្រេងកូ ឈរនាំមុនកូនចៅយ៉ាងសង្ហាព្រមទាំងពោពេញទៅដោយអំណាចអ្នកកម្លោះសម្លឹងមើលទៅទិសដៅខាងមុខ ចុងមាត់ក៏ញោចញញឹមបន្តិចពេលបានឃើញគូរសត្រូវរបស់ខ្លួនកំពុងតែដើរចូលមក។
"មកលឿនជាងការគិតរបស់ខ្ញុំទៅទៀត"ហ្រេ្វងកូញញឹមមានកំណាចចេញមក
"ដោះលែងនាងទៅ"ឡាយអិនព្យាយាមចចារនឹងដៃគូរដោយអារម្មណ៍ស្ងប់បំផុត។
"ថាលែងក៏លែងវាមិនងាយស្រួលពេកទេហេស"
"មនុស្សដែរឯងត្រូវការគឺជាយើងនាងមិនពាក់ព័ន្ធ ដោះលែងនាងទៅ"
"បំណងយើងមិនទាន់សម្រេចយើងម៉េចនឹងដោះលែងងាយៗបានទៅ"ហ្រ្វេងកូ នៅតែញញឹមមានកំណាចទៅកាន់ឡាយអិនដដែល
"ឯងចង់បានស្អី"សម្ដីចចារបែបកូនប្រុសក៏លេចចេញពីមាត់របស់ឡាយអិន។
"ជីវិតរបស់ឯង"
"មនុស្សអាក្រក់ក្រែងលោកថាមិនសម្លាប់គេនោះអី" សុខៗសម្លេងស្រទន់ក៏បង្ហើបឡើងក្រោយពីស្ងាត់អស់យ៉ាងយូរ។
"ជុជុ ក្នុងពិភពជំនួញគ្មានពាក្យថាស្មោះត្រង់ទេនាងតូច"ហ្រ្វេងកូ អង្អែលថ្ពាល់រលោងរបស់មីនហេតិចៗ
"កុំប៉ះពាល់នាង"ឡាយអិនទៅជាខឹងពេលឃើញហ្រ្វេងធ្វើបែបនេះដាក់នាងក្រមុំ។
"បើយើងធ្វើស្អីនាងមិនមែននាងនៅល្អអោយឯងបានឃើញបែបនេះទេ"
"មីនហេអូនមិនអីទេមែនទេ"កែវភ្នែកក៏សម្លឹងមើលមួយតួខ្លួនរបស់នាងក្រមុំ ដើម្បីពិនិត្យមើលអោយប្រាកដចិត្ត។
"ហ៊ឹកៗអូនមិនអីនោះទេ"
"កុំភ័យអីបងមកជួយអូនហើយ"ឡាយអិម ញញឹមស្រទន់ជាលើកដំបូងដាក់នាងក្រមុំដែរធ្វើអោយនាងកាន់តែយំលើសដើម។
"ហ៊ឹកបងត្រលប់ទៅវិញទៅគេនឹងសម្លាប់បង"
"បងមិនទៅណាចោលអូននឹងកូននោះទេ"
"ហ៊ឹក បង.."
"បានហើយ"ហ្រ្វេងកូ ដែលឈរនៅក្បែរនោះទ្រាំស្ដាប់មិនបានតទៅទៀតក៏និយាយកាន់មិនមែនថាគេគ្មានមនោសញ្ចេតនានោះទេតែគេមិនលឺពាក្យដែរចាក់ចំបេះដូងរបស់គេនោះទេ។
"អ្វីដែលឯងចង់បានយើងនឹងអោយតែត្រូវដោះលែងនាង"
"ហ៊ឹស មិននឹកស្មានថាឯងស្រលាញ់់ប្រពន្ធដល់ថ្នាក់នេះ"
"ឯងជាមនុស្សគ្មានបេះដូងម៉េចនឹងយល់ទៅ"សម្ដីរបស់ឡាយអិន ប្រៀបដូចជាកាំបិតចាក់ចំកណ្ដាលដើមទ្រូងរបស់គេមួយទំហឹង។
"មុននឹងងាប់មានស្អីលាក៏លាគ្នាអោយហើយទៅ"ទោះជាចាក់ដោតបន្តិចមែនតែ ហ្វ្រេងកូ ក៏ជ្រើសរើសនិយាយបន្ត។
"មីនហេ"អ្នកកម្លោះហៅឈ្មោះមនុស្សជាទីស្រលាញ់ដោយស្នាមញញឹម។
"អត់ទេបងកុំនិយាយខ្ញុំមិនចង់ស្ដាប់ទេ"មីនហេលើកដៃខ្ទប់ត្រចៀករបស់ខ្លួន ព្រោះមិនចង់លឺអ្វីដែរអ្នកកម្លោះនិយាយ។
"មីនហេអូនត្រូវស្ដាប់បង ពេលបងមិននៅអូនត្រូវរស់នៅអោយបានល្អត្រូវមើលថែកូនយើងជំនួសបងហើយប្រាប់កូនផងថាបងស្រលាញ់គេណាស់"
"អត់ទេ"មីនហេរើកញ្ច្រោលចង់ទៅរកអ្នកកម្លោះតែត្រូវអង្គរក្សរបស់ហ្វ្រេងកូចាប់ជាប់
"បងស្រលាញ់អូន មីនហេ កូនយើងផងដែរ"
"អស់វេលាឯងហើយ"ហ្វ្រេងកូ លើកកាំភ្លើងតម្រង់មកអ្នកកម្លោះ។
ប៉ាំង ប៉ាំង
ត្រឹមបញ្ចប់ប្រយោគរបស់ខ្លួន គ្រាប់កាំភ្លើងក៏ហោះចេញមកទម្លុះស្មារបស់ឡាយអិនតាមដោយគ្រាប់ទីពីរដែរបាញ់ទម្លុះពោះរបស់គេដូចគ្នា រាងកាយរឹងមាំរបស់អ្នកកម្លោះដួលដេកក្នុងថ្លុកឈាមរបស់ខ្លួនទាំងគ្មានកម្លាំងគំហែង។
"អត់ទេឡាយអិនបងយ៉ាងម៉េចហើយ" ក្រោយត្រូវដោះលែងអោយមានសេរីភាព នាងក្រមុំក៏រត់មកត្រកងអ្នកកម្លោះអោបក្នុងដើមទ្រូងរបស់ខ្លួន។
"បង អឹក បងមិនអីទេ"ដៃរឹងមាំលើកមកស្ទាបមុខស្រទន់របស់នាងថ្នមៗ។
"សុំទោសព្រោះអូនទើបទៅជាបែបនេះ"
"កុំអឹក កុំយំអីក្មេង អឹក ក្មេងល្អរបស់បង"ទោះជាពិបាកនិយាយតែអ្នកកម្លោះក៏នៅតែនិយាយដើម្បីលើកទឹកចិត្តរបស់នាង។
"ហ៊ឹកៗបងកុំនិយាយទៀតអី"មីនហេអោបអ្នកកម្លោះកាន់តែខ្លាំងទៅៗ
"ចៅហ្វាយហេតុអីមិនសម្លាប់គេតែម្ដងទៅ"មនុស្សជំនិតចូលមកសួរចៅហ្វាយ ពេលដែលឃើញថាចំណុចដែរអ្នកកម្លោះបាញ់អ្នកម្ខាងទៀតសុទ្ធតែមិនមែនជាចំណុចសំខាន់។
"គេមិនមែនសត្រូវរបស់យើងទេ យើងគ្រាន់តែចង់ប្រដៅកុំអោយគេក្អេងក្អាងតែប៉ុណ្ណោះ"ហ្វ្រេងកូសម្លឹងមើលរូបភាពចំពោះមុខដោយអារម្មណ៍ស្មើរធេង។
"បាទចៅហ្វាយ"
"ទៅយើង"កម្លោះសង្ហាក៏ចាកចេញទៅព្រមជាមួយកូនចៅរបស់ខ្លួន ស្របពេលដែរកូនចៅរបស់ឡាយអិនក៏រត់មករកចៅហ្វាយដូចគ្នា។
អ្នកកម្លោះដើរនាំមុខកូនចៅរបស់ខ្លួនដោយមិនខ្វល់ពីអ្នកម្ខាងទៀត ហ្វ្រេងកូ ដើរមករកឡានទំនើបដែលកូនចៅរបស់ខ្លួនចតចាំរួចជាស្រេច។
"ចៅហ្វាយត្រលប់ទៅសណ្ឋាគាររឺយ៉ាងណាទាន"ថូម៉ាស៍ សម្លឹងមើលអ្នកកម្លោះតាមកញ្ជក់ខាងក្រោយ។
"ទៅអេស្ប៉ាញវិញ"អ្នកកម្លោះតបទាំងភ្នែកនៅបិទ។
"បាទទាន"
ក្រោយពីទទួលបញ្ជារួចរាល់ ថូម៉ាស៍ ក៏បញ្ជាឡានទំនើបអោយបើកចេញទៅតាមដោយឡានជាច្រើនគ្រឿងទៀតបើកដង្ហែតាមពីក្រោយ។

ត្រាបាបចងចិត្តWhere stories live. Discover now