ភាគទី២

700 13 1
                                    

(ផែនការណ៍ដំបូង)

រ៉ូសស៊ីតា ដើរដោយកាយវិការសុភាពរៀបសារមួយៗព្រមទាំងមានកាន់ថាសស្រានៅក្នុងដៃ នាងក្រមុំលើកដបស្រាទៅដាក់លើតុរបស់ភ្ញៀវព្រមទាំងញញឹមស្រទន់ដាក់ដូចទម្លាប់ ពន្លឺភ្លើងនៅក្នុងក្លឹបចាំងមកលើផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងក្រមុំ អោយមើលទៅកាន់តែទាក់ទាញនឹងស្រស់ស្អាតថែមទៀតនាងក្រមុំនៅតែធ្វើតួនាទីរបស់ខ្លួន ដោយមិនបានដឹងទេថាមានកែវភ្នែកកំណាចមួយគូរកំពុងតែតាមសម្លឹងមើលមកនាងមិនដាក់ភ្នែក។
អ្នកកម្លោះតាមសម្លឹងមើលរាល់សកម្មភាពរបស់នាងក្រមុំ ដោយមិនអោយរបូតពីក្រសែភ្នែករបស់ខ្លួនសូម្បីមួយវិនាទី ត្រូវហើយគេមកអង្គុយមើលនាងតាំងពីនាងចាប់ផ្ដើមធ្វើការម្ល៉េះអ្នកកម្លោះងក់ក្បាលដាក់មនុស្សម្នាក់ទៀតដែលសម្លឹងមើលមកមុខរបស់គេ ក្រោយពីបញ្ជាតាមរយៈកាយវិការរួចរាល់ហ្រ្វេងកូក៏ញោចចុងមាត់បន្តិចជាការពេញចិត្ត។
“សួស្ដីអូនស្រី”មនុស្សមានមាឌធំម្នាក់ ដើរចូលមករាក់ទាក់នាងក្រមុំព្រមទាំងចាប់ដៃរបស់នាងជាប់មិនព្រមលែង ព្រមទាំងបង្ហាញអាការស្រែកឃ្លានរបស់ខ្លួនអោយនាងក្រមុំបានឃើញយ៉ាងច្បាស់នឹងភ្នែក
“អត់ទោសសុំលោកជួយលែងដៃរបស់ខ្ញុំផង”មិននិយាយតែមាត់ រ៉ូសស៊ីតា នៅនាំដៃខ្លួនឯងចេញពីការចាប់របស់អ្នកម្ខាងទៀត
“លេងឬកអីណាស់ណាទៅនៀក ប៉ះបន្តិចបន្តួចធ្វើជាប្រកាន់”ដៃក្រាស់ក៏លូកមកច្របាច់ចង្ការបស់នាងក្រមុំតិចៗ
“ដកចេញទៅ”
“ហាសហា មិនបាច់លេងឬកពេកទេអូនស្រី អោយតែអូនព្រមទៅជាមួយបងយប់នេះបងធានាថានឹងធ្វើអោយអូនសប្បាយ   ស្កប់ស្កល់ដល់ចិត្តរបស់អូនជាមិនខាន”អាម្នាក់នោះក៏មិនព្រមបញ្ឈប់កាយវិការរបស់ខ្លួន នៅថែមទាំងអង្អែលតាមដើមដៃរបស់នាងក្រមុំដោយឬកពាគួរអោយខ្លាច
“គួរអោយខ្ពើម”ព្រោះតែអ្នកម្ខាងទៀតនៅតែនិយាយមិនព្រមស្ដាប់គ្នា នាងក្រមុំគ្រវាសដៃរបស់គេចេញព្រមទាំងដើរចេញពីទីនោះតែក៏ត្រូវដៃរឹងមាំលូកមកចាប់ចង្កេះតូចរបស់នាងជាប់
“ប្រញាប់ទៅណាអូនស្រីមិនទាន់និយាយគ្នាចប់ផង”
ផូស
ដបស្រាដែលដាក់នៅក្បែរនោះ ក៏ត្រូវបានដៃតូចលើកមកវាយក្បាលរបស់គេមួយទំហឹងដោយមិនប្រណីដៃ
“អូយ ស្រីចង្រៃនាងឯងហ៊ានវាយយើងផងហេស”ដៃដែលអោបចង្កេះនាងមុននេះក៏រុញច្រានរាងតូចអោយចេញឆ្ងាយពីខ្លួនមួយទំហឹង
ព្រុស
រាងតូចរបស់នាងក្រមុំត្រូវដួលទៅលើដីភ្លាមៗព្រោះមិនអាចទប់ជំហបាន មនុស្សម្នាដែលមកសប្បាយនៅទីនេះក៏ងាកមកមើលពួកគេទាំងពីរគ្រប់គ្នា
“ឯណាអ្នកចាត់ការទីនេះ”ដៃម្ខាងលើកខ្ទប់ក្បាលដែលចេញឈាមរបស់ខ្លួន ព្រមទាំងស្រែកឡូឡាពេញហាង
“អត់ទោសលោកមានបញ្ហាអ្វីដែរបាទ”អ្នកចាត់ការរត់ចេញមកទាំងភិតភ័យ
“ស្រីចង្រៃនោះ វាយក្បាលខ្ញុំមិនឃើញទេរឺយ៉ាងម៉េច”ដៃក៏លើកមកចង្អុលមុខរបស់នាងក្រមុំដែលនៅអង្គុយស្ងៀមមិនព្រមក្រោកទៅណា
“អោយខ្ញុំសុំទោសជំនួសបុគ្គលិករបស់ខ្ញុំ”មិនមែនថាមិនដឹងមានរឿងអីកើតឡើងនោះទេតែក្នុងនាមជាអ្នកចាត់ការម្នាក់គឺត្រូវតែធ្វើបែបនេះដើម្បីកុំអោយអតិជនខឹងតែប៉ុណ្ណោះឯង
“គិតថាសុំទោសហើយក៏បញ្ចប់រឿងចឹងហេស ខ្ញុំមិនព្រមជាដាច់ខាត ខ្ញុំនឹងរករឿងអោយដល់ទីបំផុតចាំមើលចុះ”
“សូមលើកលែងម្ដងចុះលោកខ្ញុំនឹងចាត់ការមនុស្សរបស់ខ្ញុំអោយបានល្អ”
“ចឹងទុកអោយយើងចាត់ការស្រីម្នាក់នេះដោយផ្ទាល់ដៃទៅចុះ”ថាហើយដៃក្រាស់ក៏លូកមកកញ្ឆក់រាងតូចអោយក្រោកឡើង
គ្រប់គ្នាដែលនៅទីនោះក៏សម្លឹងមើលមកនាងដោយការភ្ញាក់ផ្អើលពេល ឃើញឈាមហូរចេញពីកំភួនជើងរបស់នាងក្រមុំ ត្រូវហើយដែលនាងមិនព្រមក្រោកមុននេះក៏ព្រោះតែនាងមុតនឹងអំបែងដបដែលនាងវាយអ្នកម្ខាងទៀតទើបធ្វើអោយនាងទៅជាឈឺក្រោកទៅណាមិនរួច។
“អូយ លែងខ្ញុំទៅអាឆ្កួត”ដៃតូចក៏លើកវាយដៃរបស់អាម្នាក់នោះទាំងគ្មានកម្លាំងគំហែង
“បិទមាត់ទៅនាងស្រីចង្រៃ”
“អឺលោកខ្ញុំគិតថា ...”អ្នកចាត់ការនិយាយមិនទាន់ចប់ផង ក៏ត្រូវអាម្នាក់នោះគំហកដាក់វិញខ្លាំងៗសឹងតែចង់គាំងទៅហើយ
“កុំមកចេះយប់នេះយើងនឹងចាត់ការមីស្រីចង្រៃនេះ ហាសហា”សម្លឹងសើចក្អាកក្អាយក៏បន្លឺឡើងខ្លាំងៗតែមិនយូរប៉ុន្មានក៏ត្រូវរលត់បាត់ទៅវិញ ពេលសម្លេងរឹងមាំរបស់អ្នកណាម្នាក់បន្លឺឡើង
“ខ្លាចថាមិនបានដូចបំណងរបស់លោកនោះទេ”រាងសង្ហារបស់ ហ្វ្រេងកូ ដើរចូលមកកាត់ហ្វុងមនុស្សគ្រប់គ្នាដោយឬកពាសមជាអ្នកថ្លៃថ្នូរ
“ឯងជាអ្នកណាមកចេះដឹងស្អី”
“អាចង្រៃ”ថូម៉ាស៍ រៀបនឹងចូលទៅចាត់ការអ្នកម្ខាងទៀតតាមផែនការណ៍ទៅហើយតែក៏ត្រូវចៅហ្វាយហាមទាន់
“ថូម៉ាស៍ ហ៊ឹសៗ យើងជាអ្នកណាមិនសំខាន់នោះទេ”ហ្រ្វេងកូ សម្លឹងមើលទៅនាងក្រមុំដែលនៅក្នុងដៃរបស់អាចង្រៃម្នាក់នោះ មុននឹងញញឹមញោចមាត់បន្តិចដោយការពេញចិត្ត
“ហាសហា”
“ដោះលែងមនុស្សស្រីទៅ”
“ឯងជាស្អីអោយដោះលែងក៏ត្រូវដោះលែងនោះ”មិននិយាយតែមាត់ ដៃរឹងមាំក៏ទាញនាងក្រមុំអោយចូលមកកាន់តែជិតខ្លួនរបស់វា
“លែងយើងទៅអាចង្រៃ”
“បិទមាត់ទៅមីស្រីចង្រៃ”
“ដោះលែងនាងតាមសម្រួលទៅបើមិនចង់ឈឺខ្លួន”ហ្រ្វេង នៅតែប្រើសម្ដីរាបស្មើរដាក់ដៃគូរសន្ទនាព្រមជាមួយទឹកមុខមាំស្មើរដូចសម្ដីនិយាយ
“វាគ្មានផ្លូវនោះទេ...”ប្រយោគដែលចង់និយាយបន្ទាប់ក៏ត្រូវបានកាត់ផ្ដាច់ ពេលដែលបានឃើញរបស់ចំពោះមុខ
“អា៎ៗៗ”សម្លេងមនុស្សជាច្រើននៅក្នុងក្លឹបបានស្រែកបន្លឺឡើងពេលបានឃើញកាំភ្លើងខ្មៅរលើបរលោងជាច្រើនដើមលើកមកភ្ជង់មនុស្សតែម្នាក់
“កុំ កុំអីលោកខ្ញុំខ្លាចហើយ”គ្រាន់តែបានដឹងពីឥទ្ធិពលរបស់អ្នកកម្លោះអ្នកម្ខាងទៀតក៏ព្រមចុះចាញ់ថែមទាំងរុញរាងតូចអោយមកបុកដើមទ្រូងរបស់អ្នកកម្លោះមួយទំហឹង
“អូយ”រ៉ូសស្រែកដោយការឈឺចាប់នៅរបួសត្រង់ជើងរបស់ខ្លួន
“នាងមិនអីទេរឺ”ហ្វ្រេងកូអោនមកមើលមុខនាងក្រមុំដែរនៅក្នុងរង្វង់ដៃរបស់ខ្លួន
“ខ្ញុំមិនអីនោះទេ អរគុណលោកដែរបានជួយខ្ញុំ”នាងក្រមុំប្រញាប់ទប់ជំហរបស់ខ្លួនហើយអោនមកអរគុណអ្នកកម្លោះ
“មិនអីនោះទេ”
“នាងត្រូវរបួសហើយឆាប់ទៅលាងរបួសទៅ យប់នេះនាងធ្វើការត្រឹមប៉ុណ្ណឹងចុះ”អ្នកចាត់ការដើរមកនិយាយជាមួយនាងដោយការយល់ចិត្ត អាណិតស្រលាញ់នាងក្រមុំ
“ចាសអរគុណ តែខ្ញុំមិនអីនោះទេ”នាងក្រមុំខំប្រឹងបដិសេធបំណងល្អរបស់អ្នកម្ខាងទៀតទាំងដែលពេលនេះខ្លួនឈឺស្ទើរស្លាប់ទៅហើយ
“មិនអីយ៉ាងម៉េចទៅនាងមើលរបួសនាងចុះ ធ្ងន់យ៉ាងនេះបើមិនប្រញាប់ទៅមន្ទីរពេទ្យអាចនឹងទៅជាក្លាយឈឺខ្លាំងជាងនេះក៏ថាបាន”អ្នកចាត់ការរៀបរាប់ប្រាប់នាងក្រមុំដោយការព្រួយបារម្ភ
“អឺ”រ៉ូសស៊ីតា ស្ទាក់ស្ទើរព្រោះចង់បដិសេធតែក៏ត្រូវអ្នកកម្លោះនិយាយកាត់បានមុន
“ខ្ញុំថាលោកខាងនេះនិយាយក៏ត្រូវដែរ”ហ្វ្រេង     ដែរឈរនៅក្បែរនោះក៏និយាយឡើងមក
“ចាស”
“ចាំខ្ញុំជូននាងទៅពេទ្យទៅចុះ”មិនរងចាំទទួលបានការអនុញ្ញាតពីសមីខ្លួន  អ្នកកម្លោះក៏ចាប់បីនាងលើកផុតពីដីតែម្ដង ធ្វើអោយគ្រប់គ្នាដែរនៅទីនោះសម្លឹងមើលមកគេដោយការភ្ញាក់ផ្អើលម្ដងទៀត អ្នកខ្លះក៏ច្រណែននឹងនាងក្រមុំដែលមានបុរសង្ហាដូចជាអ្នកកម្លោះបីជាប់ទ្រូងរឹងមាំបែបនេះ
“អេ លោកធ្វើអីនឹងខ្ញុំចុះទៅ”ព្រោះមិនចង់អោយមានអ្នកណាយល់ច្រលំចំពោះខ្លួនទើបនាងក្រមុំរើសបម្រាស់ក្នុងដៃអ្នកកម្លោះតិចៗ
“ជើងនាងឈឺទើបខ្ញុំត្រូវបី”
“តែខ្ញុំអាចដើរខ្លួនឯងបាន”
“បើមិនចង់ឈឺជាងនេះនៅអោយស្ងៀមកុំរើស”ថាហើយ ហ្វ្រេង ក៏បីនាងក្រមុំដើរចេញទៅដោយមានអង្គរក្សដើរតាមគេពីក្រោយយ៉ាងប្រកៀក
“ហ៊ើយ ច្បាស់ណាស់ប្រាកដជាបោះចោលខោអាវមួយកំផ្លៀនោះទៀតជាមិនខាន”ថូម៉ាស៍គ្រវីក្បាលតិចៗព្រមទាំងនិយាយដោយជឿជាក់នឹងអ្វីដែលខ្លួនបានគិត ព្រោះគ្រប់យ៉ាងវាច្បាស់នឹងភ្នែកបែបនេះទៅហើយមិនដូចគេគិតទើបចម្លែក
“កុំនិយាយច្រើនឆាប់ទៅៗ”មិត្តរួមក្រុមក៏ដើរមកទះស្មាគេតិចៗ ព្រមទាំងដើរចេញទៅយ៉ាងតាមចៅហ្វាយនាយដែរចេញទៅមុននេះ
ក្រោយពីចាត់ការជូនក្រមុំទៅពេទ្យរួចរាល់ អ្នកកម្លោះក៏យកអាសាជូននាងមកដល់បន្ទប់ជួលរបស់នាងទៀតផង រាងតូចត្រូវបានបីដោយអ្នកកម្លោះជាប់តាំងពីចេញពីក្នុងក្លឹបរហូតមកដល់មុខបន្ទប់ជួលរបស់ខ្លួន  ដៃរឹងមាំទម្លាក់រាងកាយតូចរបស់នាងក្រមុំថ្នមៗទៅលើដីដោយការប្រុងប្រយ័ត្ន  ចំណែកនាងក្រមុំក៏បានតែឈរជំទើតជើងមួយចំហៀងព្រោះថាជើងម្ខាងទៀតឈឺខ្លាំងងពេកមិនអាចឈរបាន  ព្រោះតែឈរជើងមួយចំហៀងធ្វើអោយនាងពិបាកទប់លំនឹងទើបរាងតូចរបស់ រ៉ូស ដួលមួយរំពេចតែក៏សំណាងល្អបានដៃរឹងមាំរបស់អ្នកកម្លោះទ្រទាន់មិនចឹងនាងច្បាស់ជាដួលបែកគូថមិនខាន។
“អរគុណ”នាងក្រមុំរុញរាងកាយរបស់អ្នកកម្លោះចេញបន្តិច ហើយក៏ពង្រឹងជំហរបស់ខ្លួនសាជាថ្មី
“ប្រយ័ត្នផងជើងរបស់នាងនៅឈឺនៅឡើយ”សម្ដីហាក់ព្រួយបារម្ភរបស់គេ ធ្វើអោយនាងក្រមុំញញឹមចេញមកតិចៗ តែបើនាងបានឃើញពីខ្សែភ្នែករបស់គេនាពេលនេះទើបនាងដឹងថាវាគួរអោយខ្លាចខ្លាំងប៉ុណ្ណា
“ចាសអរគុណលោកម្ដងទៀតដែលបានជូនខ្ញុំមក”
“រឿងតូចតាចនោះទេ”
“ចឹងខ្ញុំសុំចូលទៅក្នុងហើយ”ព្រោះមិនដឹងថាត្រូវនិយាយអ្វីជាមួយគេបន្តទើបនាងក្រមុំរកលេសដោយការចូលទៅក្នុងផ្ទះ
“នេះមិនគិតអញ្ជើញខ្ញុំចូលទៅខាងក្នុងទេរឺ”
“បន្ទប់របស់ខ្ញុំចង្អៀតណាស់មិនសាកសមនឹងលោកនោះទេ តែបើលោកមិនប្រកាន់ចូលទៅអង្គុយលេងសិនក៏បាន”
“ខ្ញុំនិយាយលេងទេ មិនរំខាននាងយូរទេឆាប់ចូលទៅក្នុងទៅ”សម្ដីបដិសេធត្រង់ៗរបស់គេធ្វើអោយនាងក្រមុំរាងអន់ចិត្តបន្តិចតែក៏ប្រញាប់សម្រួលទឹកមុខអោយមកជាធម្មតាវិញ
“ចាស”ថាហើយនាងក្រមុំក៏ចាក់សោរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ដោយមានអ្នកកម្លោះតាមមើលនាងពីខាងក្រោយ ពេលដែលបើកទ្វារចូលទៅនាងក្រមុំក៏មិនភ្លេចងាកមកញញឹមស្រទន់ដាក់គេម្ដងទៀត
“ហ៊ឹសខ្ញុំនឹងធ្វើអោយនាងសើចលែងសម”ថាហើយ ហ្វ្រេងកូ ក៏ក្រោយដើរសម្ដៅទៅឡានរបស់ខ្លួនដៃរឹងមាំក៏ដោះអាវក្រៅតម្លៃថ្លៃគ្រវែងចោលក្នុងធុងសម្រាមក្បែរនោះ ដោយមិនស្រណោះស្រណោកសូម្បីបន្តិច
“ចៅហ្វាយ”ត្រឹមវត្តមានរបស់អ្នកកម្លោះចូលមកអង្គុយនៅក្នុងឡានមនុស្សជំនិតទាំងពីរក៏អោយគំនាបដាក់គេ
“គ្រប់យ៉ាងចាត់ការរួចរាល់ហើយរឺនៅ”ហ្វ្រេង ទាញកែវស្រាដែរដាក់នៅក្បែរនោះមកអ៊កម្ដងក៏អស់
“រួចរាល់ហើយទាន”រឿងដែលគេនិយាយនេះគឺការសម្ដែងល្ខោនមុននេះឯង
“ល្អណាស់ តេរទៅប្រាប់ខាងនោះអោយបញ្ឈប់ការងាររបស់នាងទៅ”សម្ដីបញ្ជាដោយឈាមត្រជាក់ក៏បន្លឺឡើងមក
“តែថាចៅហ្វាយ...”
“គ្មានតែស្អីទាំងអស់នេះជាបញ្ជា”
“បាទទាន”មនុស្សជំនិតទាំងពីរបានត្រឹមតែសម្លឹងមើលមុខគ្នា ហើយក៏បើកឡានចេញទៅ នេះអោយពួកគេធ្វើយ៉ាងណាបើរឿងគ្រប់យ៉ាងនាងក្រមុំជាអ្នកបង្កឡើងដោយខ្លួនឯងទាំងអស់។
ហ្វ្រេងទាញក្រវ៉ាត់.កចេញដោយអាការៈមួម៉ៅធុញថប់ជាខ្លាំង កែវភ្នែកមុតស្រួចក៏សម្លឹងមើលទៅទេសភាពខាងក្រៅដើម្បីអោយរំសាយអារម្មណ៍បានខ្លះ ដៃរឹងមាំក៏កាន់កែវស្រានៅក្នុងដៃព្រមទាំងគ្រវីតិចៗហើយក៏លើកអកម្ដងទៀតហើយលើកនេះក៏ដូចលើកមុនគឺម្ដងក៏អស់។

ត្រាបាបចងចិត្តWhere stories live. Discover now