ភាគទី៦

613 9 0
                                    

(កំហុសពីអតីតកាល)

ព្រុស
រាងកាយដែរទើបតែលង់លក់មុននេះ ត្រូវបានទាញទម្លាក់ដោយស្នាដៃរបស់អ្នកកម្លោះ ហ្វ្រេងកូឈរមើលរាងតូចកំពុងដេករមួល ចុកឈឺ នៅលើឥដ្ឋដោយស្នាមញញឹមកំណាច ជើងរឹងមាំបន្ទន់ចុះបន្តិចក្បែររាងកាយរបស់នាងក្រមុំ ដៃរឹងកំព្រឹងចាប់ដើមដៃរបស់នាងកន្រ្ទាក់អោយមមកនៅក្បែរខ្លួនដោយមិននិយាយអ្វីទាំងអស់ក្រៅពីប្រើខ្សែភ្នែកកំណាចសម្លឹងមើលនាងមិនដាក់។
រ៉ូសស៊ីតាត្រូវអ្នកកម្លោះទាញអោយចូលទៅក្បែរមួយទំហឹង ភាពឈឺចាប់ដែរមិនទាន់បាត់មុននេះក៏ត្រូវឈឺសារជាថ្មីដោយដៃរឹងកំព្រឹងដែរចាប់ដើមដៃរបស់នាង នាងក្រមុំព្យាយាមរើបម្រាស់ចេញពីការចាប់របស់គេ តែមានរឺដែរនាងអាចយកឈ្នះកម្លាំងមហាសាលដូចជាគេបាននោះ រាងតូចសម្លឹងមុខរបស់គេដោយមិននិយាយអ្វីដូចគ្នា ម្នាក់ៗហាក់កំពុងតែធ្វើសង្គ្រាមមិននិយាយដាក់គ្នា។
កែវភ្នែកថ្លាយង់សម្លឹងមើលគេ រហូតដល់ថ្នាក់ទឹកភ្នែកស្រក់ចុះមកដោយមិនដឹងខ្លួនដោយភាពឈឺចាប់ តែមានរឺដែលគេត្រូវខ្វល់នឹងការឈឺចាប់វេទនារបស់នាងនោះផ្ទុយទៅវិញគេកាន់តែសប្បាយចិត្តទៅវិញទេដែលបានឃើញនាងទៅជាបែបនេះ ឃើញនាងកាន់តែឈឺចាប់វេទនាគេក៏កាន់តែសប្បាយចិត្ត កាន់តែសមបំណងរបស់គេ។
“កុំមកប្រហើន ប្រើខ្សែភ្នែកថោកទាបរបស់នាងមកសម្លឹងខ្ញុំអោយសោះ”មាត់និយាយដៃក៏ចាប់ច្របាច់ដើមដៃរបស់នាងខ្លាំងទៅៗជាការគម្រាមនាងក្រមុំ
“បើលោកមិនសម្លឹងខ្ញុំ ធ្វើម៉េចដឹងថាខ្ញុំមើលលោកនោះ”នាងក្រមុំប្រឹងនិយាយបញ្ឈឺអ្នកកម្លោះទាំងខ្លួនកំពុងតែឈឺចាប់ខ្លាំងស្ទើរស្លាប់
“រ៉ូសស៊ីតា”
“យ៉ាងម៉េច      គិតរឺថាខ្ញុំនឹងបង្ហាញភាពឈឺចាប់អោយលោកបានឃើញនោះ វាគ្មានផ្លូវទេមនុស្សស្រីថោកទាបដូចជាខ្ញុំ មិនងាយចុះចាញ់អ្នកណានោះទេ”នាងក្រមុំដាក់ងារអោយខ្លួនឯងតាមសម្ដីរបស់អ្នកកម្លោះដែលហៅខ្លួនមុននេះ
“ហ៊ឹសៗ មិនឈឺចាប់តែទឹកភ្នែកក៏ស្រក់ ទោះនាងមិនប្រាប់ក៏ខ្ញុំដឹងដែរថានាងកំពុងតែឈឺចាប់កម្រិតណា ហើយខ្ញុំក៏កំពុងតែសប្បាយចិត្តដូចគ្នា”
“សប្បាយទៅ សប្បាយអោយសមចិត្តលោកទៅ”
“ត្រឹមប៉ុណ្ណឹងម៉េចនឹងអាចសមចិត្តខ្ញុំទៅ លុះត្រាតែនាងងាប់ទើបសមតាមបំណងរបស់ខ្ញុំ”ចុងប្រយោគអ្នកកម្លោះនិយាយខ្សឹបៗនឹងសង្កត់ធ្ងន់ដើម្បីបញ្ជាក់នាងក្រមុំពីអារម្មណ៍របស់ខ្លួន
“ក៏សម្លាប់ទៅ សម្លាប់អោយស្លាប់ពេលនេះតែម្ដងទៅលោកនឹងសមតាមបំណង”នាងក្រមុំរើបម្រាស់ជាថ្មីនៅក្នុងដៃរបស់គេទាំងដែរដឹងថាវាគ្មានផ្លូវរបូតចេញពីដៃរបស់គេក៏ដោយ
“មិនបាច់មកបញ្ឈឺខ្ញុំទេ ខ្ញុំនឹងអោយនាងងាប់តាមបំណងរបស់នាងតែមិនមែនពេលនេះ ខ្ញុំនឹងអោយនាងរស់នៅដោយភាពឈឺចាប់ វេទនា រហូតដាច់ខ្យល់ងាប់ម្ដងបន្តិចៗ នោះទើបសមតាមបំណងរបស់ខ្ញុំ”
“អាមនុស្សអាក្រក់ អាថោកទាប មនុស្សឈាមខ្មៅ អានុស្សថោកទាប អាព្រៃផ្សៃ ជូជាតិ អា...”នាងក្រមុំស្រែកជេរអ្នកកម្លោះមិនព្រមដកមាត់ ទើបអ្នកកម្លោះត្រូវនិយាយកាត់សម្ដីរបស់នាង
“ត្រូវ ខ្ញុំវាឃោឃៅ ព្រៃផ្សៃ ថោកទាប ជូជាតិ តែយើងទាំងពីរក៏ដូចគ្នាមិនចឹង ហ៊ឹស មនុស្សព្រៃផ្សៃដូចជាខ្ញុំ ទាល់តែប៉ះស្រីឃោឃៅដូចនាងទើបវាសមគ្នា”ហ្រ្វេងកូប្រើក្រសែភ្នែកដ៏កំណាចរបស់ខ្លួនសម្លឹងមើលទៅនាងក្រមុំ ដោយបញ្ជាក់ថាគេស្អប់ខ្ពើមនឹងគុំគួននាងដល់កម្រិតណា
“ចេញទៅអាមនុស្សឆ្កួត ចេញទៅ ហ៊ឹកៗ”ទីបំផុតនាងក៏ត្រូវយំនៅចំពោះគេអោយទាល់តែបានទាំងដែរព្យាយាមមិនបង្ហាញពីភាពឈឺចាប់របស់ខ្លួនអោយគេបានឃើញ
“ទ្រាំស្ដាប់ការពិតមិនបានហេស      ហ៊ឹសៗ”សម្លេងសើចចំអកនៅដើម.កក៏បន្លឺឡើងដើម្បី
បញ្ឈឺនាងក្រមុំបើនាងអាចស្លាប់បានគឺកាន់តែល្អ
“ហ៊ឹកៗ មនុស្សឈាមខ្មៅ ចេញទៅ”
“ហ៊ឹស ខ្ញុំប្រាប់អីអោយនាងដឹងទៅចុះ ខ្ញុំនឹងអោយនាងងាប់សមតាមបំណង តាមទៅតាមអាប្រុសស្នេហ៍របស់នាង”សម្ដីរបស់អ្នកកម្លោះធ្វើអោយនាងក្រមុំសម្លឹងមុខគេ ដោយទឹកភ្នែកព្រមដោយការងឿងឆ្ងល់តាមមកជាមួយនៅលើផ្ទៃមុខតូច
“ហ៊ឹក លោក លោកនិយាយពីអី”
“មិនចងចាំរឺធ្វើមិនចាំអោយប្រាកដ រ៉ូសស៊ីតា អាប្រុសដែលនាងអោយទៅរំលោភ រ៉េននី យ៉ាងព្រៃផ្សៃនោះអី ស្រីឃាតករ”នឹងឃើញដល់ទិដ្ឋភាពនៅថ្ងៃនោះពេលណាគេសឹងតែសម្លាប់នាងក្រមុំអោយស្លាប់ភ្លាមៗមួយរំពេច
“លោកឯងធ្វើស្អីគេ លោកសម្លាប់គេហេស”កែវភ្នែកក៏បើកឡើងធំៗសឹងតែមិនចង់ជឿ តែក៏មិនប្រាកដក្នុងចិត្តព្រោះគ្រាន់តែជាការស្មានរបស់នាង
“មែន វាងាប់ហើយ ហើយខ្ញុំនេះឯងជាអ្នកសម្លាប់អាចង្រៃនោះដោយផ្ទាល់ដៃ”
“អា៎ លោកឯងសម្លាប់គេធ្វើអី គេមិនដឹងអីនោះទេ ហ៊ឹកៗ គេមិនដឹងអីទេ”នាងក្រមុំយំសោកនឹងអាណិតដល់អ្នកម្ខាងទៀត ព្រោះតែកំហុសរបស់ខ្លួនធ្វើអោយមុនម្នាក់ត្រូវស្លាប់ដោយមិនមានកំហុសក៏ព្រោះតែកំហឹងមួយពេលរបស់ខ្លួន។
“កុំមកឆ្កួតដាក់ខ្ញុំ រ៉ូសស៊ីតា ឈឺចាប់ណាស់ហេសដែរអាចង្រៃនោះវាងាប់ យល់អារម្មណ៍មួយនេះទេយល់អារម្មណ៍ត្រូវបាត់បង់មនុស្សដែលខ្លួនស្រលាញ់ទេ តែស្រីដូចនាងម៉េចនឹងយល់បានទៅព្រោះនាងជាស្រីពិសពុល ស្រីឃោឃៅ ស្រីឈាមត្រជាក់ ស្រីឃាតករ”អ្នកកម្លោះទៅជាពាលដាក់នាងក្រមុំមួយរំពេច
“ហ៊ឹកៗ ខ្ញុំសុំទោសព្រោះតែខ្ញុំទើបលោកស្លាប់”
លឺនាងក្រមុំនិយាយប្រយោគនេះ ដៃរឹងកំព្រឹសក៏ច្របាច់ដើមដៃនាងកាន់តែខ្លាំងលើសដើព្រមទាំងកន្រ្ទាក់នាងធ្វើអោយច្រវ៉ាក់នៅជាប់នឹង.កជើងរបស់នាង កកិតនឹងហូរឈាមចេញខាងក្រៅតាមស្នាមរបួស។
“សុំទោសហេស មនុស្សអាត្មានិយមដូចជានាងចេះប្រើពាក្យនេះដែររឺ”
“ហ៊ឹកៗ”
ព្រុស
បាតដៃធំក្រាស់ច្រានរាងតូចដែលគ្មានលំនឹងអោយដួលទៅលើដីមួយទំហឹង ដោយមិននឹកស្រណោះសូម្បីបន្តិច អ្នកកម្លោះក្រោកឈរពេញកម្ពស់របស់ខ្លួនព្រមទាំងសម្លឹងមើលរាងកាយញ័រទទ្រើតរបស់នាងក្រមុំដែរនៅក្រាបនឹងឥដ្ឋព្រមទាំងយំមិនឈប់។
“មនុស្សដូចជានាងរស់នៅនាំតែធ្ងន់ផែនដី តែប៉ុណ្ណោះ”ក្រោយពីប្រមាថជីវិតរបស់នាងរួចអ្នកកម្លោះក៏ចាកចេញពីបន្ទប់ទុកអោយនាងនៅយំសោកតែម្នាក់ឯង
ក្រោយពេលលែងមានវត្តមានរបស់អ្នកកម្លោះនាងក្រមុំក៏គិតតែពីយំយកៗ នឹងខ្លាំងឡើងៗដោយគិតខ្វល់ពីអ្វីទាំងអស់       ព្រោះតែពេលនេះការឈឺចាប់កំពុងតែជ្រាបពេញបេះដូងរបស់
នាងទៅហើយ។
“សុំទោស ហ៊ឹកៗ ខ្ញុំសុំទោស”រ៉ូសស៊ីតានៅតែស្រែកខ្លាំងៗសុំទោសមនុស្សដែលខ្លួនធ្វើអោយស្លាប់ទៅដោយមិនដឹងខ្លួន
រាងស្ដើងរបស់នាងក្រមុំក្រោកអង្គុយយឺតៗនៅកណ្ដាលបន្ទប់ធំទូលាយតែម្នាក់ឯង ទឹកភ្នែកនៃភាពសោកស្ដាយក៏ស្រក់ចុះមក ព្រមដោយខួរក្បាលក៏រំលឹកដល់កំហុសរបស់ខ្លួនកាលពីឆ្នាំនោះឡើងមក។

ត្រាបាបចងចិត្តWhere stories live. Discover now