ភាគទី២៣

650 6 0
                                    

(សើរើអតីតដើម្បីបច្ចុប្បន្ន)

រ៉ូសស៊ីតា ក្រោកឡើងនៅពេលថ្ងៃរៀងជ្រេទៅហើយ ក៏ព្រោះតែភាពហត់ល្វើយនឹងសង្រ្គាមរបស់អ្នកកម្លោះកាលពីយប់មិញ ទើបរាងតូចពិបាកក្នុងការក្រោកនៅព្រឹកថ្ងៃថ្មីបន្តិចរាងតូចបម្រាស់ចុះឡើងនៅក្នុងភួយមិនឈប់ កែវភ្នែកក៏ចាប់ផ្ដើមបើកឡើងទាំងមិនស្រឡះព្រោះនៅមិនទាន់ស្វាងងងុយ។
“អឹក អឺ”សម្លេងកូនប្រុសក្បាលកំហូចបន្លឺនៅក្បែរខ្លួនអ្នកម៉ាក់ដើម្បីបញ្ជាក់ថាគេបានភ្ញាក់យូរហើយ ដែរភា្ញក់តាំងពីលោកប៉ារបស់គេយកមកដាក់អោយគេងក្បែរអ្នកជាម៉ាក់មកម្ល៉េះតែកូនតូចហាក់ដឹងតួនាទីដោយគ្រាន់តែគេងស្ងៀមមិនបានយំឡូឡារំខានដំណេកនាងក្រមុំ
“កូនសម្លាញ់មកនៅលើគ្រែបានដោយរបៀបណា ហ៊ឹម”
ជុបៗៗៗ
ដៃតូចចាប់ភួយមករុំដងខ្លួនទាល់តែជិត ហើយក៏អោនមកថើបកូនប្រុសសំណព្វចិត្តជាច្រើនខ្សឺតពេញផ្ទៃមុខតូច ស្នាមញញឹមនៃក្ដីក៏លេចនៅលើផ្ទៃមុខស្រទន់ពេលខួរក្បាលរំលឹកដល់រឿងរវាងខ្លួននឹងអ្នកកម្លោះកាលពីយប់មិញ ទឹកមុខក្រហមព្រោះអៀនក៏រាលផ្ទៃមុខ.សស្អាតធ្វើអោយនាងក្រមុំត្រូវញញឹមរីកមុខរីកមាត់ជាងមុន។
“ម៉ាក់មានក្ដីសុខខ្លាំងណាស់កូនសម្លាញ់ កូនថាទៅមើលលោកប៉ានឹងស្រលាញ់អ្នកម៉ាក់ទេ”អ្នកក្រមុំអោនសួរកូនប្រុសដែលគិតតែពីសើចស្រស់ដាក់ខ្លួនតាំងពីនាងភ្ញាក់ដឹងខ្លួន ហាក់បានអារម្មណ៍ដឹងដល់សេចក្ដីសុខរបស់នាងនៅពេលនេះអញ្ចឹង
“អឺក អឹ”កម្លោះសង្ហាតូចបញ្ចេញសម្លេងព្រមទាំងយកដៃមកញ៉ុកមាត់របស់ខ្លួន  ជើងតូចក៏
ធាក់ឡើងលើអាកាសតិចៗយ៉ាងសប្បាយរីករាយ ដែលធ្វើអោយអ្នកជាម្ដាយត្រូវញញឹមតាមមិឈប់ពេលបានឃើញឬកពារគួរអោយស្រលាញ់របស់កូនប្រុស
រ៉ូសស៊ីតា នៅតែមានទឹកមុខក្រហមជាប់ព្រោះអៀនមិនទាន់បាត់   មិនដឹងថាហេតុអ្វីទើបខួរ
ក្បាលមិនល្អរបស់ខ្លួនចេះតែគិតដល់រឿងរវាងនាងនឹងអ្នកកម្លោះមិនឈប់ កាលពីយប់នាងមិនដឹងថាមានអ្វីកើតឡើងខ្លះនោះទេ ដឹងត្រឹមតែថាត្រូវអ្នកកម្លោះចាត់ការសឹងតែគ្មានកម្លាំងគំហែងនៅក្នុងបន្ទប់ទឹកមិនដឹងជាប៉ុន្មានដង ហើយស្មារតីចុងក្រោយដែលនាងអាចចាំបាននោះគឺនៅពេលអ្នកកម្លោះនាំនាងមកផ្អែមល្ហែមនៅលើគ្រែ ដែលគេទាំងថ្នាក់ទាំងថ្នមនាងធ្វើដូចជាគូរស្វាមីភរិយាដទៃ ហើយប្រាកដណាស់ថាវាមិនតិចដងនោះទេគញរាន់តែនាងមិនអាចចាំបានព្រោះតែនាងសន្លប់តាំងពីមុនសង្រ្គាមបានបញ្ចប់ម្ល៉េះ។

ត្រាបាបចងចិត្តWhere stories live. Discover now