ភាគទី១៦

617 10 0
                                    

(ក្ដីសុខរយៈពេលខ្លី)

រ៉ូសស៊ីតា ភ្ញាក់ឡើងនូវព្រឹកថ្ងៃថ្មីរាងតូចប្រឹងពត់ពែនខ្លួនតែក៏ឃើញថាពិបាកជាងរាល់ដងព្រោះមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងតែសង្កត់នាងជាប់ នាងក្រមុំបើកភ្នែកឡើងយឺតៗដើម្បីមើលប្រភពនៃដើមហេតុដែលធ្វើអោយនាងបម្រាស់មិនរួច រ៉ូសស៊ីតា បើកភ្នែកធំៗពេលឃើញអ្នកកម្លោះកំពុងតែគេងអោបនាងជាប់មិនព្រមលែង ព្រោះមិនចង់រំខានដំណេករបស់អ្នកកម្លោះនាងក្រមុំក៏បានតែគេងស្ងៀមមិនកម្រើកទៅណា។
“ពេលគេងលក់មែននេះ គេពិតជាសង្ហានឹងគួរអោយស្រលាញ់ខ្លាំងណាស់” រ៉ូសស៊ីតា គេងសម្លឹងមើលមុខរបស់អ្នកកម្លោះដោយបានត្រឹមតែគិតក្នុងចិត្តតែម្នាក់ឯង
តែនាងមិនបានដឹងទេថា ហ្វ្រេងកូ បានភ្ញាក់ដឹងខ្លួនយូរណាស់មកហើយគឺតាំងពីមុននាងមកម្ល៉េះ តែដែលគេមិនព្រមក្រោកព្រោះមិនចង់អោយនាងទាស់ទាល់ចិត្តពេលបានឃើញគ្រសែភ្នែករបស់គេ អ្នកកម្លោះក៏នៅតែគេងស្ងៀមព្រមអោយនាងក្រមុំគេងសម្លឹងមុខរបស់គេតាមចិត្តចង់តែក៏មិនដឹងថាហេតុអ្វីបានគេមិនព្រមហាមឃាត់ទង្វើរបស់នាង តែបែរជាចង់អោយនាងសម្លឹងមើលគេបែបនេះទៅវិញ។ ព្រោះរវល់តែភ្លឹកនឹងភាពស្រស់សង្ហារបស់អ្នកកម្លោះនាងក្រមុំក៏ត្រូវភ្ញាក់ព្រើតពេលសុខៗក៏បានលឺសម្លេងមានអំណាចរបស់គេបន្លឺឡើង។
“បើនាងនៅមិនព្រមឈប់សម្លឹងមុខខ្ញុំ ខ្ញុំនឹងខ្វេះគ្រាប់ភ្នែករបស់នាងមិនខាន”អ្នកកម្លោះក៏ដាច់ចិត្តបើកភ្នែកឡើងមកព្រមជាមួយនឹងសម្ដីគម្រាមដ៏មានឥទ្ធិពលមកលើនាងក្រមុំ
“អឺ សុំ សុំទោសផងខ្ញុំគ្មានបំណងនោះទេ”នាងក្រមុំក៏ប្រញាប់បែរមុខគេចពីគេពេលបានប្រសព្វជាមួយនឹងកែវភ្នែកកំណាចរបស់អ្នកកម្លោះ
“ហ៊ឹស សម្លឹងមុខខ្ញុំឡើងយូរបែបនេះនៅថាគ្មានបំណងចឹងហេស”ដៃរឹងមាំក៏ចាប់បែររាយកាយនាងក្រមុំអោយបែរមករកគេវិញ កែវភ្នែកមុតស្រួចក៏សម្លេងមើលជ្រៅទៅក្នុងកែវភ្នែកតូចរបស់នាងក្រមុំហាក់ចង់ស្វែងរកអ្វីម្យ៉ាងពីក្នុងនោះ
“គឺមកពីលោកគេងអោបខ្ញុំ   ធ្វើអោយខ្ញុំបម្រាស់ទៅណាមិនរួចទើប ... ”  និយាយមិនទាន់
ចប់ប្រយោគផងអ្នកកម្លោះក៏និយាយកាត់នាងក្រមុំទៅហើយ
“ចង់ថាជាកំហុសរបស់ខ្ញុំ”អ្នកកម្លោះ ក៏បង្ហាញពីភាពកំណាចរបស់ខ្លួនដាក់នាងក្រមុំតាមរយៈសម្ដីរបស់ខ្លួន
“អត់ អត់នោះទេ”
“ចឹងយ៉ាងម៉េច”
“គឺខ្ញុំខ្លាចរំខានដំណេករបស់លោកទើបមិនហ៊ានកម្រើកទៅណា”
“ហ៊ឹស ច្បាស់ហើយ”
“ចាស”
ហ្វ្រេងកូ ក៏ធ្វើជាហីហាក់មិនអើពើនឹងនាងក្រមុំតទៅទៀតមិនមែនថាគេមិនដឹងតែគេចង់ញ៉ោះនាងទៅវិញទេ ឃើញអ្នកកម្លោះមិននិយាយអ្វីទៀតក្រៅពីស្ងៀមស្ងាត់ទើបជាឪកាសអោយនាងក្រមុំបានគេចពីអ្នកកម្លោះ រាងតូចក្រោកអង្គុយរៀបនឹងចុះពីលើគ្រែទៅហើយតែក៏ត្រូវដៃរឹងមាំរបស់គេចាប់ជាប់ព្រមទាំងទាញនាងអោយដេកនៅលើគ្រែវិញ ថែមទាំងអោបនាងជាប់នៅក្នុងរង្វង់ដៃមិនលែងទៀតផង។
“ចង់ទៅណា”សម្ដីមានអំណាចក៏បន្លឺឡើងម្ដងទៀតក្រោយពីស្ងាត់អស់ជាយូរ
“ទៅបន្ទប់ទឹក”
“ខ្ញុំអនុញ្ញាតហើយរឺនៅ”ឃើញនាងក្រមុំទៅជាស្ទាក់ស្ទើរបែបនេះ អ្នកកម្លោះក៏កាន់តែចង់ធ្វើបាបនាងកាន់តែខ្លាំងជាងនេះ
“គឺ គឺឃើញលោកមិននិយាយអ្វីទើបខ្ញុំគិតថា គិតថាលោក...”
“គិតថាស្អី”
“គិតថាលោកអនុញ្ញាតហើយ”
“គ្មានខួរគិតរឺយ៉ាងម៉េច ខ្ញុំមិននិយាយបែរជាថាខ្ញុំអនុញ្ញាត”ទោះដឹងថាខ្លួននិយាយជ្រុលដាក់នាងបន្តិចតែអ្នកកម្លោះក៏មិនគិតថានឹងបញ្ឈប់ទង្វើរបស់ខ្លួននាពេលនេះដូចគ្នា
“ហ៊ឹក ខ្ញុំសុំទោស”ព្រោះមិនដឹងថាត្រូវនិយាយអ្វីទើបនាងក្រមុំបានត្រឹមតែសម្រក់ទឹកភ្នែកនឹងអោនមុខសុំទោសអ្នកកម្លោះ
“ចេះតែសុំទោសរឺយ៉ាងម៉េច មនុស្សដូចជានាងធ្វើហើយក៏សុំទោសគិតថាចប់រឺយ៉ាងម៉េច”ពេលបានឃើញទឹកភ្នែករបស់នាងក្រមុំធ្វើអោយអ្នកកម្លោះទៅជាខឹងអត់មូលហេតុ ហើយក៏បញ្ចេញកំហឹងដាក់នាងក្រមុំកាន់តែខ្លាំងជាងមុនលើសដើម
“ហ៊ឹកៗៗ”
“ឈប់យំ ហើយចង់ទៅណាក៏ទៅៗ”ព្រោះខ្លាចទប់ចិត្តខ្លួនឯងមិនបានពេលបានឃើញទឹកភ្នែករបស់នាងទើប ហ្វ្រេងកូ និយាយដេញនាងក្រមុំទាំងមិននឹកអាណិតស្រណោះស្រណោកនាងសូម្បីតែបន្តិច
រាងតូចក៏ដើរចុះពីលើគ្រែសម្ដៅទៅបន្ទប់ទឹកទាំងទឹកភ្នែកជោកថ្ពាល់ រាងក្រមុំដើរថ្នមៗព្រោះមិនចង់អោយមានការប៉ះពាល់ដល់កូននៅក្នុងផ្ទៃរបស់ខ្លួន កែវភ្នែកកំណាចតាមមើលនាងក្រមុំរហូតផុតពីភ្នែក ត្រឹមនាងក្រមុំចូលទៅក្នុងបន្ទប់ទឹកផុតអ្នកកម្លោះក៏ស្ទុះស្ទាចុះពីគ្រែព្រមទាំងដើរសម្ដៅទៅបន្ទប់តាមពីក្រោយនាងក្រមុំ។
“អា លោកហ្វ្រេងកូ”សម្លេងទាំងប៉ុន្មានរបស់នាងក្រមុំក៏ត្រូវបានកាត់ផ្ដាច់បន្ទាប់ពីទ្វារបន្ទប់ទឹកត្រូវបានទាញបិទដោយស្នាដៃរបស់អ្នកកម្លោះ ហើយប្រាកដណាស់ថាការងូតទឹកមួយនេះក៏ចំណាយពេលយូរដូចគ្នា។

ត្រាបាបចងចិត្តWhere stories live. Discover now