ភាគទី១៧

593 8 0
                                    

(ព្រោះចាំបាច់)

“អាឡូលោកប៉ា”ត្រឹមទូរស័ព្ទភ្ជាប់មកបន្ទប់របស់ខ្លួនភ្លាម អ្នកកម្លោះក៏ប្រញាប់ទទួលព្រោះចង់ថាឳពុកមានការសំខាន់អ្វីជាមួយខ្លួនទើបបានជាតេមកទាំងយប់បែបនេះ
(អាលោកកូន នេះស្មានតែលើកទូរស័ព្ទរបស់ហើយតើ) អ្នកជាឳពុកបាញ់កូនប្រុសចំៗព្រោះថាកូនគាត់ម្នាក់នេះបើឳពុកមិនតេទៅគឺគ្មានថ្ងៃតេមកគាត់មុនជាដាច់ខាត
នៅពេលត្រូវឳពុកនិយាយអោយចំៗបែបនេះ អ្នកកម្លោះក៏មិនបាននិយាយអ្វីតបតដោយត្រឹមតែសើចនៅបំពង់.ក ទាំងឳពុកកូនក៏ស្ងាត់មួយសន្ទុះព្រោះរងចាំស្ដាប់ថាអ្នកណានឹងនិយាយអ្វីមុន ចំណែកអ្នកកម្លោះគឺគេមិនដឹងនិយយាអ្វីស្រាប់ទៅហើយម្យ៉ាងទៀតឳពុកជាអ្នកតេមកគេទើបគេទុកអោយអ្នកចុងខ្សែបាននិយាយនូវសាច់ការរបស់ខ្លួន។
(និយាយចឹងថ្ងៃមុនកូនទៅអាល្លឺម៉ង់ធ្វើអី ហ្វ្រេង) ក្រោយពីស្ងាត់បានមួយសន្ទុះមនុស្សចំណាស់ក៏សួរកូនប្រុសនូវរឿងដែលខ្លួនបានដឹងកាលពីពេលថ្មីៗនេះ តែដែលគាត់មកសួរកូនប្រុសព្រោះមិនយល់ថាហេតុកូនប្រុសរបស់ខ្លួនធ្វើបែបនេះទៅកើត ទាំងដែលគ្មានរឿងអ្វីគួរអោយធ្វើដល់ថ្នាក់គម្រាមសម្លាប់បែបនេះសោះ
“គ្មានអីទេប៉ា គ្រាន់តែចង់ប្រដៅក្មេងក្អេងក្អាងតែប៉ុណ្ណោះ”ហ្វ្រេងកូ ក៏មិនបានលាក់លៀមអ្វីនឹងឳពុកបន្តទៀតព្រោះបើអ្នកម្ខាងទៀតហ៊ានសួរគេបែបនេះទៅហើយ ច្បាស់ណាស់ថាគ្រប់យ៉ាងគាត់ក៏បានដឹងអស់ដូចគ្នា
(ហ៊ើយ កូនប្រុសទោះបីជាចង់ប្រដៅក៏មិនត្រូវយកជីវិតមនុស្សមកលេងសើចបែបនេះដែរ នេះសំណាងហើយមិនដល់ថ្នាក់ស្លាប់ចុះបើគេស្លាប់វិញ ក្រុមគ្រួសារប្រពន្ធគេគិតយ៉ាងទៅកូន)
“តែវាក៏មិនទាន់ងាប់ដែរលោកប៉ា”ហ្វ្រេងកូ នៅតែមិនទទួលកំហុសរបស់ខ្លួនតែក៏ប្រកែកគិតថាអ្វីដែលខ្លួនធ្វើគឺជារឿងត្រឹមត្រូវ
(ពេលនេះគេមិនស្លាប់ចុះបើគេស្លាប់)
“នេះលោកប៉ា បារម្ភពីអ្នកដទៃខ្លាំងជាងកូនឯងទៅទៀត” គេមិនបានអន់ចិត្តតែដែល
និយាយព្រោះមិនចង់អោយឳពុកមកលូកលាន់រឿងដែលគេបានធ្វើ
(ហ៊ឹសៗ អាកូនជើងល្អដែលប៉ានិយាយព្រោះប៉ាបារម្ភពីឯងទៅវិញទេ ឯងសាកគិតមើលទៅបើគេស្លាប់់កូនក៏រស់មិនស្រួលដែលកូនមិនមែនមិនដឹងពីឥទ្ធិពលគ្រួសារនោះឯណា នៅមានប្រពន្ធកូនគេទៀតចុះបើប្ដីស្លាប់បាត់ប្រពន្ធកូនគេរស់យ៉ាងណា ប៉ាចង់អោយឯងធ្វើអីចេះគិតខ្លះមិនមែនថាធ្វើក៏ធ្វើហើយមកអង្គុយស្ដាយក្រោយនោះទេ អាកូនចង្រៃ) ក្រោយពីរៀបរាប់គ្រប់យ៉ាងអោយកូនបានយល់អ្នកជាឳពុកក៏ជេរកូនប្រុសរបស់ខ្លួន ដែលពីមុនគាត់មិនធ្លាប់សូម្បីតែថាអោយគេសូម្បីតែម្ដងមានតែទំយើសតាមចិត្តគេរហូតដល់គេធ្លាប់ខ្លួនដល់ថ្នាក់នេះ
“យើងក៏មិនបានអន់អីឯណា ត្រឹមសម្លាប់មនុស្សម្នាក់ខ្ញុំគិតថាមិនពិបាកដោះស្រាយនោះទេ ស្លាប់រស់យ៉ាងណាក៏ជារឿងរបស់គេវាគ្មានអីពាក់ព័ន្ធនឹងយើងនោះទេលោកប៉ា ហើយម្យ៉ាងទៀតខ្ញុំក៏មិនបានគិតថាសម្លាប់វាដែរត្រឹមតែប្រដៅវាប៉ុណ្ណោះ”
(ថ្ងៃណាមួយនៅពេលដែលកូនមានចិត្តស្រលាញ់អ្នកណាម្នាក់ពិតប្រាកដ នោះកូននឹងបានយល់ថាការដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនវាឈឺប៉ុណ្ណា)
ឌឹប
សម្ដីរបស់ឳពុកដូចកណ្ដាប់ដៃដាល់ចំបេះដូងរបស់គេមួយទំហឹង ត្រឹមបានលែប្រយោគនេះហេតុអីក៏បេះដូងរបស់គេទៅជាឈឺដល់ថ្នាក់នេះ ត្រឹមគិតថាថ្ងៃណាមួយគេនឹងត្រូវបាត់បង់នាងក្រមុំជារាងរហូតទៅថ្ងៃនោះគេនឹងទៅជាយ៉ាងណាទៅ នេះរឺហៅថាក្ដីស្រលាញ់មានប្រហែលជាត្រូវមានអ្នកណាឈឺចាប់បន្ទាប់ពីគ្មានវត្តមានរបស់អ្នកម្ខាងទៀតនៅជាមួយ។ កំពុងតែគិតខួរក្បាលរបស់អ្នកកម្លោះក៏នឹកដល់សម្ដីមួយឃ្លាដែល ឡាយអិន ថាអោយគេនៅថ្ងៃនោះ។
“ឯងជាមនុស្សគ្មានបេះដូងម៉េចនឹងយល់ទៅ” អត់ទេគេមិនមែនគ្មានបេះដូងនោះទេ គ្រាន់តែពេលនេះគេមិនច្បាស់នឹងបេះដូងរបស់ខ្លួនឯងតែប៉ុណ្ណោះ
(ហ្វ្រេងកូ) ព្រោះទទួលបានតែភាពស្ងប់ស្ងាត់ពីកូនប្រុសទើបអ្នកជាឳពុកមានការព្រួយបារម្ភបន្តិចខ្លាចថាសម្ដីរបស់ខ្លួននឹងធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកកម្លោះ
“បាទប៉ា”
(កូនយ៉ាងហើយ)
“ខ្ញុំអត់អីទេប៉ា”
(ឃើញស្ងាត់ទើបប៉ាបារម្ភ)
“ហ៊ឹសៗ    កូនរបស់ប៉ាអាចមានរឿងអីទៅ”អ្នកកម្លោះក៏និយាយបន្លំឳពុកទាំងដែលការពិត
គេកំពុងតែស្មុគស្មាញពិតមែន
(បើចឹងល្អហើយប៉ានឹងលែងបារម្ភ) មិនមែនថាគាត់មិនដឹងពីកូនប្រុសនៅពេលនេះនោះទេតែគាត់ក៏បាននិយាយអ្វីបានត្រឹមតែចាក់បណ្ដោយតាមកូនតែប៉ុណ្ណោះ
“តែថាប៉ាមានរឿងចង់និយាយជាមួយខ្ញុំតែប៉ុណ្ណឹងទេរឺ លោកប៉ា”
(អរត្រូវហើយប៉ាភ្លេច ៣សប្ដាហ៍ទៀតកូនទៅអាល្លឺម៉ង់ជំនួសប៉ាផង)សម្ដីរបស់ឪពុកទាក់ទាញចម្ងល់ដល់អ្នកកម្លោះមិនតិចនោះទេ
“ទៅអាល្លឺម៉ង់ ទៅធ្វើអីប៉ាមានរឿងអ្វីមែនទេ”អ្នកកម្លោះចាប់ផ្ដើមសង្ស័យតែក៏មិនបានសួរនាំអ្វីច្រើនដោយទុកអោយអ្នកជាឳពុកប្រាប់គេដោយខ្លួនឯង
(ហ៊ឹសៗ គ្មានអីទេកូនគឺ៣សប្ដាហ៍ទៀតអ្នកដែលកូនធ្វើអោយដេកពេទ្យនោះគេរៀបការហើយគេក៏បានអញ្ជើញប៉ាអោយទៅចូលរួម តែកូនក៏ដឹងប៉ាក៏ចាស់ហើយពិបាកក្នុងការធ្វើដំណើរបន្តិចទើបប៉ាចង់អោយកូនទៅជំនួសប៉ាសង្ឃឹមថាកូនមិនបដិសេធទៅចុះ)
“ច្បាស់ជាមិនបដិសេធស្រាប់ហើយលោកប៉ា”
(តែហាមទៅធ្វើអោយខូចកម្មវិធីគេអោយសោះ) មនុស្សចំណាស់ក៏និយាយហាមប្រាមកូនប្រុសមុនព្រោះដឹងពីចារឹករបស់កូនម្នាក់នេះច្បាស់
“ទុកចិត្តចុះប៉ា កូនប្រុសម្នាក់នេះនឹងធ្វើអោយមានព័ត៌មានកក្រើកទូទាំងពិភពលោកតែម្ដង ហាសហា”ហ្វ្រេងកូ សើចឡើងខ្លាំងៗពេលបាននិយាយលលេងនឹងឳពុករបស់ខ្លួន
(ចឹងប៉ានឹងរងចាំមើល) មិនបានហាមប្រាមដូចមុនតែអ្នកជាឳពុកក៏និយាយចាក់បណ្ដោយតាមកូនប្រុសវិញព្រោះយល់ពីន័យរបស់កូន
“បើគ្មានអីទៀតទេខ្ញុំសុំដាក់ចុះហើយលោកប៉ា”
(អឹម អរត្រូវហើយ ចៅនឹងកូនស្រីរបស់ប៉ាយ៉ាងម៉េចហើយ)
“សុខទាំងអស់គ្នាលោកប៉ា”ពេលនិយាយដល់នាងក្រមុំ អ្នកកម្លោះក៏ទៅជាទម្លាក់ទឹកមុខចុះបន្តិចដោយគ្មានមូលហេតុ
(ពេលទំនេរកុំភ្លេចនាំចៅមកលេងប៉ាផង ប៉ាអផ្សុក)
“បាទចាំនាំទាំងម្ដាយទាំងកូនទៅលេងតែម្ដង”
(ហាសហា ល្អៗប៉ារងចាំ)មនុស្សចំណាស់ក៏សើចឡើងមកយ៉ាងសប្បាយចិត្តពេលបានលឺសម្ដីរបស់កូនប្រុស
អ្នកកម្លោះក៏បានតែសើចបែបមានសេចក្ដីសុខមិនខុសពីឳពុកប៉ុន្មាន បន្ទាប់ពីដាក់ទូរស័ព្ទជាមួយឳពុករួចរាល់អ្នកកម្លោះក៏ដើរមកបន្ទប់គេងរបស់ខ្លួនវិញ ដោយមានរាងកាយតូចគេងលង់លក់នៅលើគ្រែមិនព្រមភ្ញាក់ទោះជាគេផ្ដល់សម្លេងរំខានដល់នាងបន្តិចក៏ដោយ អ្នកកម្លោះចូលមកអង្គុយក្បែរកន្លែងដែលនាងកំពុងតែគេង ដៃរឹងមាំក៏លើកមកវាសសក់ចេញពីមុខរបស់នាងក្រមុំកែវភ្នែកមុតស្រួចក៏សម្លឹងមើលនាងមិនដាក់ភ្នែកដោយការពិចារណា។
“ខ្ញុំមិនបានស្រលាញ់នាងទេ ដែលខ្ញុំព្រមលះបង់ចោលគ្រប់យ៉ាងព្រោះតែដើម្បីកូនតែប៉ុណ្ណោះ”មាត់និយាយបដិសេធគ្រប់យ៉ាង តែបេះដូងរបស់គេហាក់មានអ្វីម្យ៉ាងកំពុងតែសង្កត់អោយវាឈឺទៅវិញ។

ត្រាបាបចងចិត្តWhere stories live. Discover now