ភាគទី៨

783 12 0
                                    

(អ្នកទោសតូចទាប)

“ត្រូវហើយ ព្រោះអាឈាមប៉ុន្មានដំណក់របស់នាងវាគ្មានតម្លៃសម្រាប់ខ្ញុំទេ”អ្នកកម្លោះចាប់រាងកាយតូចចេញពីខ្លួនបន្តិច ព្រមទាំងសម្លឹងមើលទៅនាងដោយក្រសែភ្នែកគួរអោយអាណិត
“អាមនុស្សឃោឃៅ មនុស្សថោកទាប ជួជាតិ ចេញទៅ ចេញអោយផុតទៅ”នាងក្រមុំស្រវាយកខ្នើយកប់អ្នកកម្លោះតែក៏ត្រូវគេចាប់ដៃជាប់
“ក្រែងអាជួជាតិនេះជាប្ដីនាងមិនចឹងហេស”ចុងមាត់ក៏ញោចញញឹមពេញចិត្ត ពេលបានឃើញនាងក្រមុំទៅជាខឹង
“មិនមែន ចេញទៅ”
ហ្វ្រេងកូចុះពីលើគ្រែរបស់នាងក្រមុំព្រមទាំងដាក់កែវទឹកដែរកាន់មុននេះនៅលើតុ ជើងរឹងមាំរៀបនឹងដើរចេញទៅហើយតែកែវភ្នែកកំណាចក៏ងាកមកសម្លឹងមើលនាងម្ដងទៀត ទើបអ្នកកម្លោះបង្វែរទិសដៅមករកនាងក្រមុំសារជាថ្មី ដៃរឹងមាំក៏ចាប់ទាញ.កជើងរបស់នាងអូសអោយមកជិតគេ។
“លែងចង់ធ្វើអី”ដៃតូចប្រឹងប្រតាយប្រតប់នឹងការចាប់របស់គេ
“បើមិនចង់ឈឺសាច់នៅអោយស្ងៀម”ហើយសម្ដីគម្រាមរបស់គេក៏បានផល ពេលឃើញនាងក្រមុំខ្ជឹបមាត់ណែនមិននិយាយប្រកែកអ្វីទៀត
ក្រឺង ក្រឺង
សម្លេងអ្វីម្យ៉ាងធ្លាក់ចុះទៅលើឥដ្ឋដោយស្នាដៃរបស់អ្នកកម្លោះ ម្រាមដៃរឹងកំព្រឹសក៏អង្អែលលើមុខរបួសត្រង់.កជើងរបស់នាងក្រមុំថ្នមៗ កែវភ្នែកក៏សម្លឹងមើលទៅត្រង់នោះមិនដាក់ត្រូវហើយរបស់ដែរគេទម្លាក់ចោលមុននេះគឺច្រវ៉ាក់ដែរចាក់.ជើងរបស់នាងក្រមុំនេះឯង អ្នកកម្លោះនៅតែបន្តអង្អែលត្រង់នោះតិចៗថ្នមៗដលល់ថ្នាក់ភ្លេចខ្លួន រហូតដល់នាងក្រមុំញោចជើងបន្តិចព្រោះឈឺទើបហ្វ្រេងកូប្រញាប់ស្ទុះក្រោកចេញពីត្រង់នោះមកឈរនៅក្បែរគ្រែ កែវភ្នែកកំណាចក៏សម្លឹងមកនាងក្រមុំមុននឹងនិយាយកាត់សម្ដីដែរនាងក្រមុំចង់សួរហាក់ដឹងជាមុន។
“កុំគិតថាខ្ញុំចិត្តល្អដាក់នាងអោយសោះ ដែរខ្ញុំដោះវាចេញព្រោះមិនចង់ត្រូវរបស់នេះទើសទែងពេលដេកជាមួយនាងតែប៉ុណ្ណោះ” សម្ដីប្រៀបដូចជាមុតកាំបិតរបស់អ្នកកម្លោះធ្វើស្រីស្រស់ទម្លាក់ទឹកមុខចុះបន្តិច
រ៉ូសស៊ីតា គិតតែពីឈ្ងោកមុខចុះមិននិយាយអ្វីពេលបានលឺសម្ដីចាក់ដោតរបស់គេ ត្រូវហើយគេមិននឹងអាចចិត្តល្អដាក់នាងបានទៅបើនាងជាឃាតករសម្លាប់សង្សារបស់គេ សំណាងប៉ុណ្ណាហើយដែរគេនៅទុកចិត្តអោយនាងរស់នោះបែបនេះនាងនៅហ៊ានសង្ឃឹមអីពីគេទៀតទៅ។
“អាហារនៅលើតុ ហើយកុំគិតចង់ប្រឆាំងបញ្ជាខ្ញុំទៀតអោយសោះ”ពេលឃើញនាងមិនឆ្លើយតបអ្នកកម្លោះក៏និយាយអឺអើតែម្នាក់ ព្រមទាំងនិយាយស្ទាក់គំនិតរបស់នាងក្រមុំកុំអោយល្មើសបញ្ជារបស់គេទៀត
ក្រឹប
ទ្វារបន្ទប់ត្រូវបានទាញបិទដោយស្នាដៃរបស់អ្នកកម្លោះ ហ្រ្វេងកូដើរចេញមកខាងក្រៅបន្ទប់ដោយទុកអោយនាងក្រមុំអង្គុយយំតែម្នាក់ឯង មិនមែនថាគេមិនដឹងនោះទេតែគេជ្រើសមិនអើពើទៅវិញទេ ព្រោះហេតុអីក៏ព្រោះតែនេះជាបំណងរបស់កេដែរបានឃើញនាងឈឺចាប់នោះអីតែគ្រប់យ៉ាងមិនបានដូចគេគិតនោះទេ ព្រោះថាត្រង់កន្លែងនេះរបស់គេ ត្រង់ដើមទ្រូងខាងឆ្វេងរបស់គេវាមានអារម្មណ៍ថាឈឺពេលបានឃើញទឹកភ្នែករបស់នាង ត្រូវហើយដែរគេប្រញាប់ចេញមកព្រោះមិនចង់ឃើញទឹកភ្នែករបស់នាងនេះឯង។
“ឆ្កួតហើយ ឯងមិនបានគិតអីចំពោះស្រីម្នាក់នោះទេដែលឯងធ្វើក៏ដើម្បីតែសងសឹកតែប៉ុណ្ណោះ អាហ្រ្វេង”អ្នកកម្លោះស្ដីអោយខ្លួនឯងខ្លាំងៗព្រមទាំងដើរចេញពីមុខបន្ទប់របស់នាងក្រមុំដោយមិនភ្លេចងាកក្រោយមើលបន្តិចហើយក៏ដើរចាកចេញទៅ។

ត្រាបាបចងចិត្តWhere stories live. Discover now