ភាគទី៣

655 9 1
                                    

(គ្រប់យ៉ាងទើបតែចាប់ផ្ដើម)

គ្រឹង គ្រឹង
សម្លេងអ្វីម្យ៉ាងលាន់លឺពេញបន្ទប់ពេលដែលនាងក្រមុំរើបម្រាស់ រាងកាយតូចភ្ញាក់ដឹងខ្លួនឡើងទាំងអាការៈមិនស្រលះក្បាលក៏ធ្ងន់កណ្ដុកព្រោះនៅឈឺខ្លាំង កែវភ្នែកតូចប្រឹងបើកឡើងតែហើយនាងក៏ត្រូវចម្លែកចិត្ត ពេលដែលគ្រប់យ៉ាងនៅក្នុងបន្ទប់មានតែភាពងងឹតតែម្យ៉ាងប៉ុណ្ណោះ នាងក្រមុំចាប់ផ្ដើមមានភាពភ័យខ្លាចឡើងមក រាងតូចក្រោកអង្គុយកែវភ្នែកទាំងគូរក៏ខំប្រឹងរេមើលឆ្វេងស្ដាំតែក៏ប៉ះបានតែភាពងងឹតដដែល ដៃតូចក៏លើកឡើងព្រមទាំងស្ទាបរកមើលអ្វីដែលនៅក្បែរខ្លួនតែក៏មិនប៉ះបានអ្វីក្រៅពីភាពទទេស្អាតដូចគ្នា។
សភាពនៅក្នុងបន្ទប់ដែលងងឹតជិតឈឹងគ្មានសូម្បីពន្លឺចេញចូល ធ្វើអោយនាងមានអារម្មណ៍ថាខ្លួនឯងកំពុងតែនៅឋាននរកចឹង រាងស្ដើងប្រឹងវារទៅមុនដែរមើលមិនឃើញអ្វីតែវារមិនបានប៉ុន្មានក៏ត្រូវជាប់គាំងមួយខណៈ ព្រោះតែ.កជើងទាំងសងខាងរបស់នាងត្រូវបានរបស់ម្យ៉ាងរុំព័ន្ធជាប់ដោយនាងក៏មិនដឹងថាជាអ្វីដូចគ្នា ដឹងត្រឹមថាវាអាចធ្វើអោយជើងរបស់នាងឈឺចាប់គ្រប់ពេលដែរនាងកម្រើក។
សភាពស្ងប់ស្ងាត់នៃបន្ទប់បូករួមទាំងរបស់ដែលនៅជាប់នឹង.កជើងរបស់នាង ធ្វើអោយនាងក្រមុំកាន់តែភ័យខ្លាចជាងមុនឡើងទ្វេជាដប់ រាងតូចប្រឹងកន្រ្ទាក់ជើងរបស់ខ្លួនអោយរបូតពីចំណង តែវាហាក់ដូចជានាងកាន់តែធ្វើបាបខ្លួនឯងព្រោះនាងកាន់តែខំប្រឹងទាញការឈឺចាប់ក៏កាន់តែកើនឡើងទ្វេដង ក្រោយពីប្រឹងទាញហើយតែក៏មិនបានសម្រេចនាងក្រមុំក៏បានតែអង្គុយយំនៅក្នុងទីងងឹតដែលមើលមិនឃើញអ្វីទាំងអស់។
“ហ៊ឹកៗមានមនុស្សនៅខាងក្រៅទេ សុំជួយខ្ញុំផង”រ៉ូសស៊ីតាស្រែកផងយំផងហៅអោយអ្នកណាម្នាក់បានជួយនាង នាងក្រមុំអង្គុយភាវនានៅក្នុងចិត្តសង្ឃឹមថាមានអ្នកណាម្នាក់បានមកជួយនាងចេញពីទីនេះ ចេញពីកន្លែងដូចនរកបែបនេះ
បើទោះជានាងខំប្រឹងស្រែកយ៉ាងណា ក៏គ្មានការឆ្លើយតបអ្វីទាំងអស់ដែរវាធ្វើអោយនាងក្រមុំកាន់តែមានអារម្មណ៍សង្វេគខ្លួនឯងកាន់តែខ្លាំង
“ហ៊ឹកៗអ្នកណាក៏បានដែរសុំជួយខ្ញុំផង ហ៊ឹក ខ្ញុំខ្លាចណាស់ ហ៊ឹក យកខ្ញុំចេញពីទីនេះទៅ សុំជួយខ្ញុំផង”រាងកាយតូចអង្គុយយំនៅក្នុងទីងងឹតតែម្នាក់ឯង
រាងខ្ពស់សង្ហារបស់អ្នកណាម្នាក់កំពុងតែឈរញញឹមពេញចិត្តពេលបានលឺសម្រែក ដោយការឈឺចាប់លាយលំភ័យខ្លាចរបស់អ្នកនៅខាងក្នុង ត្រូវហើយគេមកឈរពីមុខបន្ទប់មួយនេះយូរហើយអាចថាតាំងពីនាងក្រមុំមិនទាន់ដឹងខ្លួនម៉្លេះ ហើយក៏បានលឺសម្លេងស្រែករបស់នាងក្រមុំដូចគ្នា តែមានរឺដែរគេត្រូវអើពើនោះបើនេះជាអ្វីដែលគេចង់បានពីនាងក្រមុំ ចង់អោយនាងស្គាល់ពីភាពវេទនានូវអ្វីដែលនាងបានធ្វើកន្លងមក ហើយប្រាកដណាស់ថាត្រឹមតែភាពឈឺចាប់របស់នាងប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់សម្រាប់គេនៅទេ ព្រោះអ្វីដែរគេត្រូវការគឺឃើញនាងឈឺចាប់ រស់នៅដូចជាស្លាប់ហើយគេនឹងធ្វើអោយនាងទទួលបានភាពឈឺចាប់រហូតចង់ស្លាប់ដោយខ្លួនឯង។
“ហ៊ឹកៗមានអ្នកណាលឺខ្ញុំហៅទេ ហ៊ឹកសមកជួយខ្ញុំផង”នាងក្រមុំនៅតែយំមិនឈប់រហូតសឹងតែគ្មានកម្លាំងតទៅទៀត
“ចៅហ្វាយ”ប្រាយស៍តុន ដែរនៅក្បែរនោះទ្រាំស្ដាប់នឹងសម្លេងនៃភាពភ័យខ្លាចរបស់នាងក្រមុំមិនបានទើបហៅចៅហ្វាយជាការដាស់តឿនតិចៗ
“បើកទ្វារទៅ”ត្រឹមលឺសម្ដីបញ្ជារបស់ចៅហ្វាយ អ្នកកម្លោះក៏ប្រញាប់ទៅចាក់សោរព្រមទាំងបើកទ្វារអោយអ្នកកម្លោះ
រាងខ្ពស់សង្ហារបស់ ហ្រ្វេងកូ ដើរចូលទៅក្នុងបន្ទប់ដែលមានរាងកាយរបស់នាងក្រមុំនៅគេងយំផ្គាប់មុខចុះនៅត្រង់នោះ អ្នកកម្លោះប្រើក្រសែភ្នែកមុតស្រួចរបស់ខ្លួនសម្លឹងមើលនាងក្រមុំមួយតួខ្លួនដោយការពេញចិត្ត។
រាងស្ដើងរបស់ រ៉ូសស៊ីតា ងើបឡើងមកមើលវត្តមានរបស់អ្នកណាម្នាក់ដែលដើរចូលមក តែនាងក៏មិនអាចដឹងថាគេជាអ្នកណាដដែល ព្រោះតែនៅក្នុងបន្ទប់នៅតែមានសភាពងងឹតដដែលមានត្រឹមតែពន្លឺដែលចាំងជះពីខាងក្រោយរបស់គេតែប៉ុណ្ណោះ តែនាងក្រមុំក៏នៅតែប្រឹងសម្លឹងមើលថាគេជាអ្នកណាអោយប្រាកដ។
ភ្លើងនៅក្នុងបន្ទប់ក៏ចាប់ផ្ដើមបើកឡើងកែវភ្នែកតូចក៏បិទមួយរំពេចព្រោះតែមិនទាន់ស៊ាំនឹងពន្លឺក្រោយពីបិទបានមួយសន្ទុះនាងក្រមុំក៏ចាប់ផ្ដើមបើកឡើងម្ដងទៀត ហើយក៏ត្រូវភ្ញាក់បន្តិចពេលដែលឃើញអ្នកណាម្នាក់អង្គុយចោងហោងនៅចំពោះមុខរបស់ខ្លួន ភ្នែកតូចក៏បើកធំសឹងតែជ្រុះពេលដឹងថាគេជាអ្នកណាស្នាមញញឹមក៏លេចឡើងមក ព្រោះគិតថាអ្នកកម្លោះប្រាកដជាមកជួយនាង តែគ្រប់យ៉ាងនាងគិតខុសទាំងស្រុងព្រោះពេលនេះគេជាសត្រូវរបស់នាងមិនមែនមិត្តដូចពីមុន។
“លោកហ្រ្វេងនេះ នេះលោកមកជួយខ្ញុំតើមែនទេ”នាងក្រមុំស្ទុះក្រោកឡើងព្រមទាំងញញឹមដោយការសប្បាយចិត្ត តែហើយក៏ត្រូវទម្លាក់ចុះមកវិញពេលបានលឺប្រយោគឆ្លើយតបរបស់គេ
“អត់ទេ”សម្ដីរឹងកំព្រឹងបញ្ជាក់ថាគេមិនបាននិយាយលេងសើចតែជាការពិតគ្រប់យ៉ាង
“ចុះលោកមកទីនេះធ្វើអី”
“មកមើលសភាពរបស់នាងនឹងអី ចង់ដឹងថាវេទនាសមចិត្តខ្ញុំរឺអត់”ដៃរឹងមាំចាប់ច្របាច់ចង្ការបស់នាងក្រមុំខ្លាំងៗតាមកម្លាំងដៃរបស់ខ្លួនដែលមាន
“ហ៊ឹក នេះកុំប្រាប់ថា ថាលោកជាអ្នកចាប់ខ្ញុំមកអោយសោះ”ទឹកភ្នែកដែលទើបតែស្ងួតមុននេះក៏ស្រក់ចុះមកម្ដងទៀតដោយការឈឺចាប់តែមិនបានឈឺរាងកាយវាឈឺចិត្តទៅវិញទេ
“ត្រូវគឺយើង ចឹងគួរតែដឹងហើយថាយើងដោះលែងនាងរឺក៏អត់នោះ”កែវភ្នែកកំណាចក៏សម្លឹងមើលជើងដែលមានឈាមហូរចេញមក
“ហ៊ឹកៗលោក លោកធ្វើបែបនេះធ្វើអី លោកធ្វើដាក់ខ្ញុំធ្វើអីខ្ញុំមិនធ្លាប់មានគំនុំជាមួយលោកនោះទេ ហ៊ឹកៗ លោកចាប់ខ្ញុំមកធ្វើអី”នាងក្រមុំលើកដៃមកវាយអ្នកកម្លោះខ្លាំងៗតែក៏ត្រូវគេគ្រវាសចេញមួយទំហឹង
“ស្រីពិសពុលឃោឃៅដូចជានាង ចាំបាច់អោយយើងបញ្ជាក់ដែរហេសថាបានធ្វើស្អីខុសនោះ ហ៊ឹស មនុស្សស្រីដូចជានាងវាអាក្រក់ជាងការគិតរបស់ខ្ញុំទៅទៀត ក៏ប្រហែលជាធ្វើរឿងអាក្រក់ច្រើនដល់ថ្នាក់មិនដឹងថាខ្លួនបានធ្វើខុសស្អីខ្លះ”ជាថ្មីម្ដងទៀតដែរអ្នកកម្លោះចាប់ចង្ការបស់នាងក្រមុំហើយម្ដងនេះគេក៏បន្ថែមកម្លាំងអោយកាន់តែខ្លាំងជាងមុនទ្វេដង
“ហ៊ឹកៗលោកឆ្កួតហើយ ហ៊ឹកលោកច្បាស់ជាឆ្កួតហើយខ្ញុំមិនបានធ្វើស្អីលោកនោះទេ”នាងក្រមុំនៅតែប្រឹងប្រាកដជាមួយគេដើម្បីទាមទារយុត្តិធម៌អោយខ្លួនឯង
“ហ៊ឹសៗចឹងហេស”ថាហើយអ្នកកម្លោះក៏ដើរទៅបើកថតតុដែរនៅក្បែរនោះព្រមទាំងទាញរបស់អ្វីចេញមក
ព្រុស
រូបថតរបស់អ្នកណាម្នាក់ជាច្រើនសន្លឹកធ្លាក់រាយប៉ាយពេញបន្ទប់ចំពោះមុខនាងក្រមុំ រ៉ូសស៊ីតាសម្លឹងមើលរូបថតមិនដាក់ភ្នែកភាពភ័យខ្លាចក៏ចាប់កើតឡើងម្ដងទៀត
“ហ៊ឹសប៉ុណ្ណឹងច្បាស់ដែរទេ កុំប្រាប់ថានាងមិនស្គាល់មនុស្សស្រីដែរនាងអោយអាចង្រៃនោះចាប់រំលោភព្រមទាំងសម្លាប់យ៉ាងព្រៃផ្សៃនោះអី”ដៃរឹងមាំចាប់កន្ទ្រាក់រាងកាយតូចរបស់នាង
ក្រមុំអោយដួលពីមុខរូបថតជាច្រើនសន្លឹក
“ហ៊ឹកៗខ្ញុំ ខ្ញុំមិនដឹង អត់ទេខ្ញុំគ្មានចេតនាធ្វើបែបនេះទេ ខ្ញុំគ្មានបំណងទេ លោកហ៊ឹក លោកស្ដាប់ខ្ញុំបកស្រាយសិនបានទេ” នាងក្រមុំនិយាយទាំងមមើរមមាយប្រៀបដូចជាមនុស្សឆ្កួតពេលត្រូវអ្នកកម្លោះរំលឹកអតីតកាលរបស់ខ្លួន ត្រូវហើយវាជាអតីតកាលដែលនាងតែងតែព្យាយាមបំភ្លេចរហូតមក
“ហ៊ឹស គ្មានចេតនាចឹងហេស ចិត្តធ្វើពីស្អីស្លាប់មនុស្សហើយនៅមកនិយាយថាគ្មានចេតនាចឹងរឺ”ហ្វ្រេងកូសម្លឹងមើលមុខនាងក្រមុំដោយក្រសែភ្នែកដែរពោរពេញទៅដោយគំនុំ
“ហ៊ឹកៗខ្ញុំ ខ្ញុំ”រ៉ូសស៊ីតាបានត្រឹមតែយំដោយមិនអាចនិយាយចេញមកបានព្រោះតែនាងដឹងថានិយាយយ៉ាងក៏អ្នកកម្លោះមិនព្រមស្ដាប់នាងដែរ
“យ៉ាងម៉េចនិយាយមិនចេញហើយហេស ត្រូវគេបកស្បែកមុខកញ្ជ្រោងរបស់ខ្លួនក៏និយាយចេញទៅហើយ ស្រីចិត្តសាហាវដូចជានាងមិនគួរណាកើតមកលើលោកនេះទេ”
“ហ៊ឹកៗលោកស្ដាប់ខ្ញុំបកស្រាយសិនតើបានទេ”
“បកស្រាយ ចាំនាងងាប់ចាំទៅបកស្រាយប្រាប់ រ៉េននី ដោយខ្លួនឯងទៅព្រោះថាខ្ញុំមិនជឿសម្ដីស្រីពិសពុលដូចនាងជាដាច់ខាត”
“ហ៊ឹកៗ”
“អរត្រូវហើយ ពេលនេះអាឳពុករបស់នាងប្រហែលជាកំពុងតែព្យាយាមបកស្រាយជំនួសនាងនៅឋាននរកផងក៏ថាបាន” អ្នកកម្លោះញោចចុងញញឹមជាការពេញចិត្តពេលឃើញទឹកមុខភ្ញាក់ផ្អើលរបស់នាងក្រមុំ
“លោកនិយាយស្អី កុំនិយាយប៉ះពាល់ដល់លោកប៉ារបស់ខ្ញុំអោយសោះ គាត់មិនដឹងអីនោះទេ”នាងក្រមុំសម្លឹងមើលមកគេមិនដាក់ភ្នែកដូចគ្នា ដែលធ្វើអោយអ្នកកម្លោះខឹងខ្លាំងលើសដើម។
“មិនដឹងអី តែក៏ព្យាយាមជួយលាក់បាំងទង្វើថោកទាបរបស់កូនស្រីចឹងរឺ”
“បិទមាត់លោកទៅ ហ៊ឹកៗ លោកប៉ារបស់ខ្ញុំមិនដឹងអីទេ ហ៊ឹកៗ”នាងក្រមុំទ្រហ៊ោយំខ្លាំងៗនៅចំពោះមុខរបស់គេ តែបែរជាធ្វើអោយអ្នកកម្លោះញញឹមបានយ៉ាងពេញចិត្តទៅវិញ។
“តែកម្មពាវាមានពិតមិនចឹង ឃើញទេថាអាឳពុកដ៏សែនល្អរបស់នាងវាងាប់ទៅយ៉ាងវេទនា ព្រោះតែទង្វើថោកទាបរបស់នាងនោះអី”ហ្វ្រេងអោនមកខ្សឹបក្បែរត្រចៀករបស់នាងក្រមុំដោយសម្លេងត្រជាក់លាយលំភាពឃោឃៅមកជាមួយ
ផាច់
បាតដៃតូចក៏លើកមកទះគេមួយទំហឹង ព្រោះតែទ្រាំស្ដាប់គេប្រមាថមើលងាយឳពុករបស់
ខ្លួនបន្តទៀតមិនបាន
“មនុស្សចង្រៃបិទមាត់ទៅ ហ៊ឹកបិទមាត់របស់លោកភ្លាមទៅ ហ៊ឹកៗ”មិនត្រឹមតែទះអ្នកកម្លោះនោះទេតែនាងក្រមុំនៅវាយដើមទ្រូងរបស់គេខ្លាំងៗទៀតផង
“ត្រូវខ្ញុំវាចង្រៃ តែនាងក៏ចាំទុកក្នុងខួររបស់នាងទៅ ថាអាចង្រៃនេះជាម្ចាស់ជីវិតរបស់នាងនៅពេលនេះ ហើយក៏អាចង្រៃនេះដែរដែលជាអ្នកអោយនាងងាប់យ៉ាងវេទនាចាំទុក”អ្នកកម្លោះកញ្ឆក់រាងកាយរបស់នាងក្រមុំអោយចូលមកបុកនឹងដើមទ្រូងរបស់ខ្លួនមួយទំហឹង
“ហ៊ឹកៗលែង លែងខ្ញុំទៅ”រ៉ូសស៊ីតាព្យាយាមរើបម្រាស់ចេញពីរាងកាយរឹងមាំរបស់គេតែក៏មិនបានសម្រេចក៏ព្រោះតែអ្នកកម្លោះមានកម្លាំងជាងនាង
“ហើយក៏ចាំទុកដូចគ្នាថានាងគ្មានសិទ្ធយកដៃឃាតកររបស់នាង មកទះខ្ញុំជាលើកទីពីរនោះទេ     នាងទះខ្ញុំម្ដងខ្ញុំនឹងកាត់ម្រាមរបស់នាងម្ដង”មាត់និយាយភ្នែកក៏សម្លឹងមើលម្រាមដៃស្រឡូន
របស់នាងក្រមុំដើម្បីបញ្ជាក់នាងថាគេមិនបាននិយាយលេង
“ហ៊ឹកៗ ចេញទៅមនុស្សឆ្កួតចេញទៅ”ដៃតូចព្យាយាមរុញច្រានរាងកាយរឹងមាំរបស់អ្នកកម្លោះចេញអោយឆ្ងាយពីខ្លួន
“ខ្ញុំក៏មិនចង់នៅក្បែរស្រីឃាតករដូចជានាងយូរដែរ”
ព្រុស
ថាហើយអ្នកកម្លោះក៏រុញច្រានរាងស្ដើង ដែលគ្មានកម្លាំងគំហែងរបស់នាងក្រមុំអោយដួលទៅលើឥដ្ឋមួយទំហឹង ហ្វ្រេងក្រោកឈរពេញកម្ពស់កែវភ្នែកកំណាចក៏សម្លឹងមើលរាងកាយដែរញ័រតិចៗព្រោះយំរបស់នាងក្រមុំហើយក៏ដើរចេញទៅបាត់ដោយមិនភ្លេចបិទភ្លើង។
សភាពនៅក្នុងបន្ទប់ប្រែជាងងឹតម្ដងទៀតពេលដែលលែងមានវត្តមានរបស់អ្នកកម្លោះនៅទីនេះ រាងតូចរបស់រ៉ូសស៊ីតាបានត្រឹមតែគេងទ្រហ៊ោយំតែម្នាក់ឯងនៅក្នុងបន្ទប់ដែរងងឹតស្លុបមើលមិនឃើញអ្វី នាងតូចយំឡើងដង្ហក់ខ្យល់សឹងតែគ្មានដង្ហើមអោយដកបានគ្រប់គ្រាន់តទៅទៀត។
“ហ៊ឹកៗសុំទោសលោកប៉ា ហ៊ឹក ព្រោះតែកូន ព្រោះតែកូនអត់កមណើតម្នាក់នេះទើប ហ៊ឹកទើបលោកប៉ាទៅជាបែបនេះ”នាងក្រមុំស្រក់ទឹកភ្នែកស្រែកហៅឳពុក ដែលលែងមានជីវិតនៅលើលោកនេះទៀតទៅហើយ នាងក្រមុំយំបណ្ដើរនឹកដល់កំហុសឆ្គងរបស់ខ្លួនបណ្ដើររូបភាពកាលពីអតីតកាលរបស់ខ្លួនកាលពីបួនឆ្នាំមុនក៏លេចឡើងនៅក្នុងខួរក្បាលរបស់នាងម្ដងទៀត
“ហ៊ឹកៗលោកប៉ា ហ៊ឹកលោកប៉ាកូនខ្លាចណាស់”នាងក្រមុំយំអោបអ្នកជាឳពុកណែនដៃមិនព្រមលែង
“មានរឿងអីកូនសម្លាញ់ម៉េចក៏យំបែបនេះ”ដៃចំណាស់ ក៏លើកមកអង្អែលក្បាលរបស់កូនស្រីថ្នមៗដោយក្ដីស្រលាញ់
“ហ៊ឹកៗលោកប៉ាកូន កូនហ៊ឹកៗ”នាងក្រមុំនៅតែមិនអាចនិយាយអ្វីបានក្រៅពីទ្រហ៊ោយំមិនព្រមឈប់
“ស្ងប់អារម្មណ៍ ឈប់យំហើយប្រាប់ប៉ាមកមើលថាអ្នកណាធ្វើអីកូន”
“អត់ទេប៉ាគ្មានអ្នកណាធ្វើអីកូននោះទេ”នាងក្រមុំគ្រវីក្បាលដាក់ដើមទ្រូងដ៏កក់ក្ដៅរបស់
មនុស្សចំណាស់
“បើអត់កូនហេតុអីក៏កូនយំ”អ្នកជាឳពុកនៅតែបន្តសួរកូនស្រីដោយការដឹងចិត្ត ត្រូវគាត់ធ្វើជាឳពុករបស់នាងក្រមុំរយៈពេលម្ភៃឆ្នាំជាងមកហើយហេតុមិនដឹងពីចរិតដ៏ស្លូតបូតរបស់កូននោះ
“ហ៊ឹក ប៉ាបើសិនជាកូនបង្កកំហុសដ៏ធំនៅក្នុងជីវិតដែលមិនអាចលើកលែងបាន តើលោកប៉ាខឹងស្អប់កូនស្រីម្នាក់នេះដែរទេ”នាងក្រមុំព្យាយាមសម្រួលអារម្មណ៍ ព្រមទាំងនិយាយមួយៗឳពុករបស់ខ្លួន
“ហ៊ឹសៗកូនចម្កួតកូនជាកូនប៉ា មិនថាកូនធ្វើខុសធំប៉ុណ្ណាក៏ប៉ានៅតែឈរខាងកូនជានិច្ច”
“ហ៊ឹកៗលោកប៉ាកូនស្រលាញ់លោកប៉ា”
“បានហើយៗឈប់យំទៅ ហើយប្រាប់ប៉ាមកមើលថាកូនមានរឿងអី”
“ហ៊ឹកៗគឺ គឺកូន ហ៊ឹកៗកូនសម្លាប់មនុស្សហើយលោកប៉ា”នាងក្រមុំនិយាយចេញមកទាំងលំបាកលំបិនហាក់ចង់ដាច់ខ្យល់ស្លាប់ភ្លាមៗពេលនេះនិយាយប្រយោគនេះចប់
“កូនថាម៉េច”អ្នកជាឳពុកស្ទុះក្រោកឡើងមួយទំហឹងពេលបានលឺប្រយោគរបស់កូនស្រី
និយាយមុននេះ
“លោកប៉ាស្ដាប់មិនច្រលំទេ ហ៊ឹកលោកប៉ា”
“ពុទ្ធោ ម៉េចក៏កូនទៅជាបែបនេះកូនស្រីប៉ា”បុរសចំណាស់ដាក់ខ្លួនអង្គុយចុះវិញទាំងអស់សង្ឃឹម
“មិនមែនដូចលោកប៉ាគិតទេ  ហ៊ឹក  កូនគ្មានចេតនាធ្វើបែបនេះទេលោកប៉ាកូនពិតជាមិនចង់ធ្វើបែបនេះពិតមែន”នាងក្រមុំព្យាយាមបកស្រាយគ្រប់យ៉ាងប្រាប់ឳពុករបស់ខ្លួន
“ហើយពេលនេះសាកសពគេនៅឯណា”
“គឺកូនមិនដឹងនោះទេលោកប៉ា គ្រាន់តែដឹងថានាងស្លាប់បាត់ទៅហើយ”
“កូនមានន័យថាម៉េច”អ្នកជាឳពុកងាយមកសួរកូនស្រីបញ្ជាក់ម្ដងទៀត   ព្រោះកាន់តែស្ដាប់នាងនិយាយគាត់កាន់តែមិនយល់ថាមានរឿងអីកើតឡើងអោយប្រាកដ
“ហ៊ឹកគឺ គឺប្រុសម្នាក់នោះកូន ហ៊ឹក កូនបានអោយប្រុសម្នាក់នោះទៅធ្វើបាបនាង តែកូនហ៊ានស្បថលោកប៉ាថាកូន ហ៊ឹកៗ កូនគ្មានបំណងចង់អោយនាងស្លាប់នោះទេ”កាន់តែនិយាយនាង
ក្រមុំកាន់តែយំកាន់តែខ្លាំងលើសដើម
“ម៉េចក៏កូនធ្វើរឿងបែបនេះ”ទោះជាប្រយោគនិយាយបែបស្ដីបន្ទោស តែសម្លេងបែរជាស្រទន់ខុសពីពាក្យនិយាយទៅវិញ
“កូនពិតជាគ្មានចេតនាពិតមែន កូនអាចបកស្រាយអោយលោកប៉ាស្ដាប់បាន”នាងក្រមុំកាន់ដៃអ្នកជាឳពុកជាប់ដើម្បីចង់អោយឳពុកជឿជាក់មកលើខ្លួន
“...”មនុស្សចំណាស់ក៏មិនបាននិយាយអ្វី ក្រៅពីអង្គុយស្ដាប់កូនស្រីនិយាយរៀបរាប់រឿងរ៉ាវដែលបានកើតឡើងតាំងពីដើមមក រហូតធ្វើអោយនាងក្រមុំហ៊ានធ្វើរឿងសាហាវទាំងនេះចេញមកបាន
“ពុទ្ធោ កូនម៉េចក៏អោយកំហឹងមួយពេលមកបាំងមុខបានយ៉ាងនេះទៅវិញ”បុរសចំណាស់ទាញកូនស្រីមកអោបជាប់ទ្រូងដោយការអាណិតពេលបានដឹងរឿងរ៉ាវគ្រប់យ៉ាងពីមាត់កូនស្រី
“ហ៊ឹកៗលោកប៉ាពេលនេះកូនដឹងខុសហើយ ហ៊ឹកៗ”
“កុំអីកូនស្រី រឿងនេះទុកអោយប៉ាជាអ្នកដោះស្រាយ”
“ហ៊ឹកលោកប៉ាកូន កូនសុខចិត្តទទួលទោស”នាងក្រមុំសម្លឹងមើលមុខឪពុកដោយមានដានទឹកភ្នែកជាប់ថ្ពាល់
“កុំអី ប៉ាម៉េចនឹងដាច់ចិត្តអោយកូនស្រីតែមួយរបស់ប៉ាទៅជួបការលំបាកបានទៅ”ដៃជ្រីវជ្រួញក៏លើកមកអង្អែលថ្ពាល់របស់កូនស្រីព្រមទាំងញញឹមស្រទន់ដាក់នាងក្រមុំ
“មិនបានទេប៉ា បើប៉ាធ្វើបែបនេះលោកប៉ាក៏ត្រូវមានទោសដែរ”នាងក្រមុំព្យាយាមនិយាយបដិសេធនូវសំណើររបស់ឳពុក
“កុំបារម្ភអីកូនស្រីគ្រប់យ៉ាងប៉ាចេះចាត់ចែងហើយ”
“អត់ទេប៉ា”
“ស៊ូច  ស្ដាប់ប៉ាគ្រប់យ៉ាងកូនមិនមែនជាអ្នកខុសនោះទេ  កូនធ្វើព្រោះហេតុផលចាំបាច់តែប៉ុណ្ណោះ”
“ប៉ាកុំធ្វើចឹងអី    កូនមិនចង់នាំទុក្ខដល់លោកប៉ានោះទេ”នាងក្រមុំខ្ទប់ត្រចៀកខ្លួនឯងព្រោះ
មិនចង់សម្លេងប្រកែករបស់ឳពុកបន្តទៀត
“រ៉ូសស៊ីតា ស្ដាប់ប៉ាកូនស្រី  ឈប់គិតពីរឿងដែលកើតឡើងនៅថ្ងៃនោះមិនថាជារឿងអ្វីក៏ដោយគ្រប់យ៉ាងកូនត្រូវតែបំភ្លេចចោល  ហើយត្រូវរស់នៅសារជាថ្មីចាត់ទុកថាក្នុងលោកមួយនេះគ្មានស្រីម្នាក់ទៅចុះ”សម្ដីអាត្មានិយមរបស់ឳពុក ធ្វើអោយនាងក្រមុំសម្លឹងមើលទៅមុខរបស់គាត់ដោយមិនព្រិចភ្នែក ត្រូវហើយគាត់ដឹងថាខ្លយនឯងអាក្រក់ដែលធ្វើរឿងទាំងនេះចេញមកតែអោយគាត់ធ្វើយ៉ាងណា ក្នុងនាមជាឳពុកម្នាក់អាចអោយគាត់ឈរមើលកូនស្រីរបស់ខ្លួនជួបទុក្ខដោយមិនជួយអ្វីសោះចឹងរឺ មិនថាជាពេលនេះរឺក៏ពេលណាក៏កាត់នៅតែសម្រេចចិត្តបែបនេះដដែល។
“ប៉ុន្តែលោកប៉ា”
“កុំបារម្ភអីកូនស្រី ឈប់យំហើយត្រូវគិតពីរឿងដែលល្អឡើងវិញ”
“ហ៊ឹកលោកប៉ាអោយកូនសុំទោស”នាងក្រមុំអោនទៅអោបអ្នកជាឳពុកណែនដៃម្ដងទៀតដោយការដឹងកំហុស
“សុំទោសអីទៅកូនចម្កួត”
“ហ៊ឹកៗ”
“ឈប់យំហើយទៅគេងទៅគ្រប់យ៉ាងទុកអោយប៉ាចុះ”បុរសចំណាស់ងក់ក្បាលដាក់កូនស្រីជាទីស្រលាញ់របស់ខ្លួន
“ប៉ុន្តែកូន”នាងក្រមុំនៅតែមិនអស់ចិត្តចំពោះដំស្រាយរបស់ឳពុកដដែល
“កុំក្បាលរឹង”
“ចាស”ហើយនៅទីបំផុត នាងក្រមុំក៏ងក់ក្បាលយល់ព្រមចំពោះសំណើរដែលរបស់ឳពុករបស់ខ្លួនស្នើរមក
“ត្រូវហើយប៉ាថាកូនគួរតែផ្អាកទៅរៀនមួយរយៈក៏ល្អ”
“ហេតុអីទៅប៉ា”នាងក្រមុំងើយមុខមកនិយាយជាមួយអ្នកជាឳពុកដោយការងឿងឆ្ងល់
“ព្រោះប៉ាមិនចង់អោយកូនស្ត្រេសខ្លាំង”ស្នាមញញឹម ដែលពោរពេញទៅដោយក្ដីស្រលាញ់ក៏បង្ហាញចេញមកអោយកូនស្រីបានឃើញ
“កូនមិនអីនោះទេ”
“កុំកុហកប៉ាមើលដឹង”
“តែកូនពិតជាមិនអីពិតមែន”នាងក្រមុំព្យាយាមបដិសេធចំពោះគំនិតរបស់ឳពុក ទាំងដែរខ្លួនពិតជាដូចឳពុកនិយាយមិនខុស
“កុំចចេស”
“ប៉ុន្តែប៉ា”
“ត្រឹមកូនស្រីមួយប៉ាអាចចិញ្ចឹមរស់”
“កូន”លឺឳពុកនិយាយបែបនេះ នាងក្រមុំក៏ទៅជាគាំងមិនដឹងថាត្រូវនិយាយអ្វីបន្តទៀតបានត្រឹមតែសម្លឹងមើលមុខឳពុកដោយការយល់ចិត្ត
“ប៉ាក៏មិនបានហាមកូនរហូតដែរ ចាំពេលណាកូនបានប្រសើរឡើងវិញចាំកូនទៅរៀនបន្តទៀតចុះ”
“ចាសលោកប៉ា”ព្រោះមិនចង់ធ្វើអោយឪពុកកាន់តែលំបាកជាងនេះជនាងក្រមុំក៏បានតែឆ្លើយយល់ព្រម
នេះហើយជាមូលហេតុដែលនាងក្រមុំ គ្មានសមត្ថភាពធ្វើការកន្លែងល្អៗដូចជាមនុស្សទូទៅបានក៏ព្រោះតែកម្មពាចេះតែរត់មករកនាងមិនចេះចប់មិនចេះហើយ រឿងរបស់ខ្លួនកន្លងផុតទៅមិនទាន់បានប៉ុន្មានឳពុកក៏ជួបរឿងនឹកស្មានមិនដល់ ក្រោយពីឳពុកលាចាកលោកក៏ចូលដល់អ្នកម្ដាយជាទីស្រលាញ់របស់ខ្លួនម្ដងតែអោយនាងធ្វើយ៉ាងណា ព្រោះនេះជាកម្មពាដែរនាងបានសាងឡើង តែក៏ត្រូវធ្លាក់មកលើមនុស្សជាទីស្រលាញ់របស់នាង ធ្វើអោយនាងស្គាល់នូវភាពឈឺចាប់វេទនាមួយនេះ។
“មកពីកូន ហ៊ឹក កំហុសគ្រប់យ៉ាងមកពីកូនទើបអ្នកទាំងពីរជួបរឿងបែបនេះ ហ៊ឹកៗអោយកូនសុំទោសហ៊ឹកៗៗ”នាងក្រមុំគិតតែពីយប់មិនឈប់យំ រហូតឡើងលែងមានកម្លាំងយំបន្តទៅទៀត
ក្រោយពីយំឡើងខ្សោះអស់ពីខ្លួនប្រាណ បូករួមទាំងរបួសដែរនៅនឹងជើងមិនទាន់ជារបស់
នាង      ធ្វើអោយនាងក្រមុំក៏សន្លប់បាត់ស្មារតីដោយមិនដឹងខ្លួនរាងកាយតូចដេកស្ដូកស្ដឹងនៅក្នុង
បន្ទប់ងងឹតដោយមុខមាត់ដាមដោយទឹកភ្នែកឯជើងក៏មានឈាមហូរចេញមកមិនឈប់។
រាងខ្ពស់សង្ហារបស់ ហ្វ្រេង ឈរស្ដាប់នាងក្រមុំយំសោករៀបរាប់តែម្នាក់ឯងពីក្នុងបន្ទប់តាមពិតទៅនៅក្នុងបន្ទប់មានប្រដាប់បិទសម្លេងជិតល្អណាស់មិនអាចអោយលាន់លឺចេញមកខាងក្រៅបាននោះទេ តែដែលគេស្ដាប់លឺសម្លេងរបស់នាងក្រមុំលឺក៏ព្រោះតែគេដាក់ប្រដាប់ស្រូបសម្លេងនៅខាងក្នុងបន្ទប់នេះឯង អ្នកកម្លោះឈរស្ដាប់នាងក្រមុំរហូតទាល់តែលែងបានលឺសម្លេងរបស់នាងតទៅទៀតត្រូវហើយគេឈរស្ដាប់សម្លេងយំរបស់នាងយូរណាស់មកហើយ តាំងពីពេលដើរចេញពីបន្ទប់មកម្ល៉េះរហូតមកដល់ពេលនេះ ពេលដែរលែងបានលឺសម្លេងយំស្រែករបស់នាងក្រមុំតទៅទៀត។
“ហៅគ្រូអោយមកពិនិត្យរបួសអោយនាង”
“បាទចៅហ្វាយ”ក្រោយពីទទួលបញ្ជារួចថូម៉ាស៍ក៏លើកទូរស័ព្ទទាក់ទងទៅអ្នកណាម្នាក់ដែលច្បាស់ថាជាមនុស្សដែលចៅហ្វាយត្រូវការមុននេះ
“ដែរខ្ញុំធ្វើក៏ព្រោះមិនចង់អោយនាងឆាប់ងាប់នៅពេលនេះតែប៉ុណ្ណោះ”បោះសម្ដីតែប៉ុណ្ណឹង
អ្នកកម្លោះក៏ដើរចាកចេញទៅបន្ទប់គេងរបស់ខ្លួនដែលនៅក្បែរនោះ ទុកត្រឹមការសង្ស័យអោយមនុស្សជំនិតទាំងពីរឈរមើលមុខគ្នាទាំងមិនយល់។

ត្រាបាបចងចិត្តWhere stories live. Discover now