(លក្ខខណ្ឌ)
រយៈពេលបីខែក៏បានកន្លងផុតទៅគ្រប់យ៉ាងហាក់ដើរលឿនខុសពីធម្មតា តែសម្រាប់នាងរយៈពេលបីខែកន្លងនេះប្រៀបបីដូចជាចុះនរកអញ្ចឹង គ្រប់់យ៉ាងសម្រាប់នាងហាក់លែងមានតម្លៃអ្វីទាំងអស់ ពីមួយថ្ងៃទៅមួយថ្ងៃនាងគិតតែពីសម្ងំនៅតែក្នុងបន្ទប់មិនព្រមចេញទៅណាទាំងអស់ ក៏ព្រោះតែភាពអស់សង្ឃឹមនៅក្នុងជីវិតនៃពេលនេះ ធ្វើអោយមិនចង់ធ្វើអ្វីអង្គុយកើតទុក្ខជារៀងរាល់ថ្ងៃ អាចនិយាយាបានថានាងរស់បានរាល់ថ្ងៃក៏ព្រោះតែមានកូនជាកម្លាំងចិត្តតែប៉ុណ្ណោះ។
នៅក្នុងបន្ទប់គេងដែលមានតែសភាពសឹងតែងងឹតឈឹង មិនខុសពីកាលដែលនាងមកដល់ទីនេះជាលើកដំបូងប៉ុន្មាន ទាស់ត្រង់ថាមានពន្លឺបន្តិចចេញពីកន្លែងដែលនាងក្រមុំអង្គុយ វាំងននបង្អួចត្រូវបានបើកបន្តិចអោយមានពន្លឺចាំងចូល។ ម្ចាស់រាងកាយតូចដែលពេលមានរាងកាយកាន់តែស្គមជាងមុន កំពុងតែអង្គុយនៅលើរទេះរុញរបស់ខ្លួនដោយសភាពអស់សង្ឃឹមដែលបានបង្ហាញអោយឃើញច្បាស់តាមរយៈទឹកមុខមួយនេះ។
“នេះជាកម្មពាដែលឯងបានសាងឡើង រ៉ូសស៊ីតា”មិនដឹងជាលើកទីប៉ុន្មានដែលនាងក្រមុំនិយាយពាក្យនេះនៅក្នុងថ្ងៃនេះ ហើយមិនមែនមានថ្ងៃនេះនោះទេនាងតែងតែនិយាយប្រយោគនេះប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃគ្រប់ពេលគ្រប់វិនាទី។
កែវភ្នែកតូចសម្លឹងមើលទៅជើងរបស់ខ្លួន ទឹកភ្នែកក៏ស្រក់ចុះមកមួយតំណក់ហើយមួយតំណក់ទៀត ត្រូវហើយនាងតែងតែទន់ជ្រាយលែងចង់រស់បន្តគ្រប់ពេលដែលបានឃើញជើងមួយគូរដែលប្រើលែងកើតរបស់ខ្លួន។
ក្រឹប
ទ្វារបន្ទប់ត្រូវបានបើកឡើងដោយស្នាដៃរបស់អ្នកណាម្នាក់ តែមិនបានធ្វើអោយនាងក្រមុំ
ភ្ញាក់ផ្អើលនោះទេ ព្រោះមិនបាច់និយាយក៏នាងអាចដឹងបានដែរថាជាអ្នកណាក៏ព្រោះតែពេលនេះជាពេលដែលនាងត្រូវទៅធ្វើរឿងដែលខ្លួនមិនចូលចិត្ត រឿងដែលធ្វើអោយនាងធុញទ្រាន់បំផុតរយៈពេលបីខែមកនេះ។
“អ្នកនាងដល់ពេលធ្វើកាយសម្បទានហើយ ចា”សម្លេងស្រទន់បន្លឺឡើងនៅពីក្រោយខ្នងរបស់នាងក្រមុំ
“....”ស្ងាត់
ក្រៅពីគ្មានតបតអ្វីគឺមានតែភាពស្ងប់ស្ងាត់ ដែលគិលានុបដ្ឋាយិការទទួលបានពីនាងក្រមុំមកវិញ កែវភ្នែកពណ៌ទឹកសមុទ្រសម្លឹងមើលផែនខ្នងតូចដោយក្រសែភ្នែកស្មើរហាក់កំពុងតែគិតពីអ្វីម្យ៉ាង។
“អឺអ្នកនាង”
“ខ្ញុំមិនទៅទេ”ព្រោះមិនចង់អោយខាតពេលរបស់អ្នកម្ខាងទៀតយូរ រ៉ូសស៊ីតា ក៏និយាយឡើងដោយសម្លេងស្រទន់តែក៏មានភាពប្រាកដប្រជានៅក្នុងនោះ
“តែ..”ប្រ៊ីនយ៉ា នៅតែសម្លឹងមើលនាងក្រមុំមិនដាក់ភ្នែក មាត់តូចក៏ចង់និយាយអ្វីប្រាប់អ្នកម្ខាងទៀតតែក៏ត្រូវនាងក្រមុំនិយាយកាត់បានមុន
“ខ្ញុំចង់នៅម្នាក់ឯង”
ទង្វើរបស់នាងក្រមុំធ្វើអោយ ប្រ៊ីនយ៉ា ទៅស្ងៀមទ្រឹងមួយខណៈមិនហ៊ាននិយាយអ្វី ទោះជាទទួលបានការបដិសេធពីអ្នកម្ខាងទៀតតែនាងក៏មិនបានទៅណាឆ្ងាយ រាងកាយតូចនៅតែឈរពីក្រោយខ្នងនាងក្រមុំដដែល មិនមែនថានាងមិនចង់ទៅនោះទេតែនាងមិនចង់អោយចៅហ្វាយស្ដីបន្ទោសដែរធ្វើការមិនល្អ តែនាងក៏មិនចង់ដាក់សម្ពាធអោយនាងក្រមុំដុចគ្នាទើបនាងបានតែឈរសញ្ចឹងគិតដើម្បីរកវិធីដោះស្រាយ នាងជាគ្រូពេទ្យដូច្នេះនាងអាចដឹងដល់សម្ពាធផ្លូវចិត្តរបស់អ្នកម្ខាងទៀតដែលមាននាងពេលនេះ។
កំពុងតែឈរឈ្ងោកមុខសញ្ចឹងគិតរាងតូចរបស់ ប្រ៊ីនយ៉ា ក៏ត្រូវភ្ញាក់បន្តិចដែលបានឃើញអ្នកកម្លោះដើរមកឈរក្បែរនាងដោយមិនអោយសូរសៀងសូម្បីបន្តិច កែវភ្នែកតូចសម្លឹងមើលទៅមុខចៅហ្វាយហាក់ចង់សុំជំនួយ ពេលនេះទើបនាងដឹងថាកម្លោះក្រមុំទាំងពីរមានចរឹកមិនខុគ្នាប៉ុន្មានទេ។
“យ៉ាងម៉េចហើយ”ហ្វ្រេងកូ ជ្រែងហោប៉ៅខោរបស់ខ្លួនដែលមើលទៅកាន់តែធ្វើអោយគេមានអំណាចលើសដើម
“...”នាងក្រមុំមិនបាននិយាយអ្វីក្រៅពីគ្រវីយ៉ាងអស់សង្ឃឹមដាក់អ្នកជាចៅហ្វាយនាយ
“នាងចេញទៅវិញចុះ”កែវភ្នែកមុតស្រួចសម្លឹងមើលទៅនាងក្រមុំ ដែលនៅតែអង្គុយបែរខ្នងដាក់គេដោយមិនខ្វល់ទាំងដែលដឹងថាគេមានវត្តមាននៅទីនេះទៅហើយ
បន្ទប់ធំទូលាយពេលនេះមានតែពួកគេពីរនាក់ ក្រៅពីគិលានុបដ្ឋាយិការស្រស់ស្អាតចាកចេញទៅ ហ្វ្រេងកូ ដើរមកឈរពីមុខនាងក្រមុំហាក់ចង់អោយនាងក្រមុំបានសម្លឹងមើលមកគេតែហើយគេក៏ត្រូវទម្លាក់ទឹកមុខចុះពេលនាងក្រមុំងាកមុខចេញព្រោះមិនឃើញគេ កាយវិការរបស់នាងក្រមុំធ្វើអោយដើមទ្រូងខាងឆ្វេងរបស់គេទៅជាឈឺស្ទើរតែប្រេះបែកទៅហើយ។
“ហេតុអីមិនរៀនដើរ”រាងខ្ពស់សង្ហាដែលឈរមិននេះ ក៏អង្គុយចុះនៅចំពោះមុខនាងក្រមុំដើម្បីងាយស្រួលនិយាយជាមួយនាង
រ៉ូសស៊ីតា នៅតែបន្តភាពស្ងាត់របស់ខ្លួនដដែល ដែលធ្វើអោយអ្នករងចាំស្ដាប់ដូចជាអ្នកកម្លោះខំប្រឹងទប់ភាពអត់ធ្មត់របស់ខ្លួនពេញទំហឹង គេជាមនុស្សឆេវឆាវខឹងតែគ្រប់យ៉ាងគេក៏ត្រូវព្យាយាមមិនអោយវាកើតឡើងពេលនៅជាមួយនាងក្រមុំ ព្រោះមិនចង់ធ្វើអោយនាងមានសម្ពាធខ្លាំងជាងនេះ តែគ្រប់យ៉ាងនាងនៅតែធ្វើអោយភាពអត់ធ្មត់របស់គេរើឡើងមកអោយទាល់តែបានទាំងដែលគេព្យាយមអត់ធន់ទៅហើយ។
“រ៉ូសស៊ីតា”អ្នកកម្លោះហៅឈ្មោះរបស់នាងក្រមុំ ព្រមទាំងសង្កត់សម្លេងធ្ងន់ដើម្បីទប់កំហឹងរបស់ខ្លួនដែលកើតមាននៅពេលនេះ
“...”នាងក្រមុំនៅតែមិនតបតអ្វីតែក៏ងាកមកមើលមុខអ្នកកម្លោះ កែវភ្នែកតូចក៏សម្លឹងមើលទៅគេតែហើតក៏ត្រូវងាកមកវិញភ្លាមៗ ព្រោះមិនហ៊ានសម្លឹងមើលគេយូររល់ពេលនាងសម្លឹងមើលគេបេះដូងរបស់នាងតែងតែទន់ល្អូកគ្រប់ពេលវេលា ទាំងដែរនាងព្យាយាមធ្វើចិត្តស្អប់គេតែនាងបែរជាមិនអាចធ្វើបានគ្រប់ពេលបានឃើញមុខគេ មនុស្សដែលជាទាំងម្ចាស់ជីវិតម្ចាស់បេះដូងរបស់នាងនៅពេលនេះ។
“កុំឌឺខ្ញុំអោយសោះ រ៉ូសស៊ីតា”ដៃរឹងមាំក៏ចាប់ដើមដៃតូចរបស់នាងក្រមុំតែក៏មិនបានធ្វើអោយនាងក្រមុំឈឺចាប់ព្រោះគេព្យាយាមអត់ធ្មត់មិនអោយជះកំហឹងដាក់នាង
“លោកមកខ្វល់ធ្វើអី ចង់ខ្ញុំធ្វើអីក៏ជារឿងរបស់ខ្ញុំមិនទាក់ទងនឹងលោក”នៅទីបំផុតម្ចាស់រាងកាយតូចក៏ព្រមនិយាយចេញមកទាំងមិនពេញចិត្ត។
“ម៉េចក៏ថាមិនពាក់ព័ន្ធ”
“ក្រែងជាលោកមិនចឹងហេស ដែលចង់ឃើញខ្ញុំទៅជាបែបនេះពេលនេះលោកពេញហើយនៅ មកខ្វល់ខ្វាយនឹងខ្ញុំធ្វើអី អរ ប្រហែលជាមកមើលថាខ្ញុំវេទនាសមចិត្តលោករឺក៏អត់មែនទេ អ្ហឹម”
ព្រោះមិនចង់លឺនាងនិយាយឌឺដងចាក់ដល់បេះដូងរបស់ខ្លួនតទៅទៀត ទើបអ្នកកម្លោះចាប់ថើបបិទមាត់របស់នាង សម្ដីដែលចង់និយាយទាំងប៉ុន្មានក៏ត្រូវអ្នកកម្លោះលេបត្របាក់ខ្ទេចគ្មានសល់។ អ្នកកម្លោះថើបបបូរមាត់តូចរបស់នាងយ៉ាងយូរតាមអំពើចិត្តរបស់ខ្លួនដែលធ្វើអោយអ្នកម្ខាងទៀតសឹងតែគ្មានខ្យល់ដង្ហើមដកព្រោះតែត្រូវគេថើបមិនព្រមលែង ដៃតូចលើកមកវាយដើមទ្រូងរបស់គេខ្លាំងៗដើម្បីអោយអ្នកកម្លោះបញ្ឈប់ទង្វើរបស់ខ្លួន។ តែមានរឺដែលមនុស្សដូចជាគេព្រមចាញ់នាងនោះថែមទាំងជារឿងនេះគេរឹតតែចង់ឈ្នះនាងក្រមុំ អ្នកកម្លោះនៅតែបន្តថើបនាងរហូតដល់ពេញចិត្ត ទើបព្រមដកបបូរមាត់របស់ខ្លួនចេញពីបបូរមាត់តូចទាំងចិត្តនៅស្ដាយតិចៗ។
ផាច់
ត្រឹមមានសេរីភាពពីអ្នកកម្លោះ បាតដៃតូចក៏លើកមកផ្ទប់នឹងថ្ពាល់គ្រើមរបស់អ្នកកម្លោះមួយទំហឹង កែវភ្នែកក៏សម្លឹងមើលទៅគេដោយការខឹងសម្បាព្រមជាមួយពន្លឺអស់សង្ឃឹមចេញមកអោយគេបានឃើញ។
“ចេញទៅមនុស្សចង្រៃ លោកឆប់ចេញទៅ ខ្ញុំមិចង់ឃើញមុខលោកទេចេញទៅ ហ៊ឹកៗ”ដៃតូចក៏លើកមកចង្អុលដើម្បីដេញអ្នកកម្លោះ ទឹកភ្នែកក៏ស្រក់ចុះមកដោយការឈឺចិត្តចំពោះទង្វើរបស់អ្នកកម្លោះមុននេះ។
“ល្អ នាងជាអ្នកបង្ខំខ្ញុំដោយខ្លួនឯងទេ ចាប់ពីថ្ងៃនេះទៅបើនាងមិនព្រមរៀនដើរ កុំសង្ឃឹមថាបានជួបមុខកូនអោយសោះ”គេមិនចង់ធ្វើបែបនេះ តែគ្រប់យ៉ាងនាងក្រមុំជាអ្នកបង្ខំគេដោយខ្លួនឯង ហើយមានតែវិធីមួយនេះតែប៉ុណ្ណោះដែលជាជម្រើសដ៏ល្អយកមកគម្រាមនាងក្រមុំបាននោះគឺកូន។
“លោកនិយាយអី”រ៉ូសស៊ីតា តាមសម្លឹងមើលមុខអ្នកកម្លោះមិនឈប់ដែលពេលនេះធ្វើអោយនាងហ៊ានសម្លឹងមើលភ្នែករបស់គេចំៗ ហើយពេលនេះទើបនាងដឹងថាក្នុងភ្នែកមួយគូរនោះមិនបានមានពន្លឺលេងសើចនោះទេ។
រ៉ូសស៊ីតា នៅតែសម្លឹងមើលគេមិនឈប់ ពេលវេលាហាក់លែងដើរទៅមុខពេលបានដឹងថាអ្នកកម្លោះគិតពង្រាត់កូនចេញពីដើមទ្រូងរបស់ខ្លួន បើនាងមិនបានជួបកូននាងក៏មិនអាចរស់នៅបានដែរជិវិតរបស់នាងរស់បានព្រោះតែមានកូនជាកម្លាំងចិត្តនេះឯង។
អ្នកកម្លោះមិននិយាយអ្វីក្រៅពីសម្លឹងមុខនាង ហ្វ្រេងកូ ប្រើក្រសែភ្នែកបែបផ្ដាច់ការដាក់អ្នកចំពោះមុខ គេមានអារម្មណ៍ថាខុសពេលនាងក្រមុំសម្លឹងមើលមកបែបនេះ គេដឹងថានាងកំពុងតែខឹងគេ តែគេក៏រើសជ្រើសធ្វើបែបនេះក៏ព្រោះតែគ្រប់យ៉ាងដែរគេធ្វើសុទ្ធតែដើម្បីនាងក្រមុំទាំងអស់ទោះបីជាធ្វើអោយនាងស្អប់គេកាន់តែខ្លាំងជាងនេះក៏ដោយ។
“ក្រែងនាងចង់បានបែបនេះមិនចឹង ចឹងក៏នៅសម្ងំកើតទុក្ខជាមួយរឿងល្ងីល្ងឺរបស់នាងអោយឆ្អែតទៅ តែកុំសង្ឃឹមថាខ្ញុំអោយនាងជួបកូនអោយសោះ”ហ្វ្រេងកូ អោយមកខ្សឹបក្បែរត្រចៀករបស់នាងក្រមុំតិចៗ ព្រមទាំងសង្កត់សម្លេងអោយកាន់តែធ្ងន់ដើម្បីគម្រាមនាងក្រមុំ
“អត់ទេកុំធ្វើបែបនេះ”
“នាងជាជ្រើសរើសវាដោយខ្លួនឯង ចាប់ពីពេលនេះទៅខ្ញុំមិនអោយកូនបានឃើញពីសភាពម្ដាយដ៏ល្ងីល្ងឺដូចជានាងនោះទេ”
ហ្វ្រេងកូ ក៏បោះជំហ៊ានដើរចេញពីត្រង់នោះព្រើមិនចង់ឃើញទឹកមុខរបស់នាងក្រមុំ ព្រោះពេលនេះកំផែងដែលគេបានសាងចាប់ផ្ដើមប្រេះបាក់បន្តិចម្ដងៗហើយ ពេលបានឃើញទឹកមុខដ៏គួរអោយអាណិតរបស់នាង។
“លោកមិនអាចធ្វើបែបនេះបានទេ”
“គ្រប់យ៉ាងនាងដឹងច្បាស់ណាស់”ហ្វ្រេងកូ ឆ្លើយតបមិនចំសំនួរដាក់អ្នកខាងក្រោយខ្នងអ្នកកម្លោះមិនបានបែរក្រោយមើលមកនាងសូម្បីបន្តិចតែក៏ជ្រើសរើសចាកចេញទៅ តែមិនទាន់បានប៉ុន្មានជំហ៊ានផងក៏ត្រូវឈប់ព្រោះបានលឺសម្លេងពីក្រោយខ្នងរបស់ខ្លួនបន្លឺឡើង។
“ឈប់សិន”នាងក្រមុំហាក់ស្ទាក់ស្ទើរមិនចង់និយាយចេញមក តែបើនាងមិននិយាយច្បាស់ណាស់ថានាងគ្មានថ្ងៃបានជួបកូននោះទេ
ហ្វ្រេងកូ បែរក្រោយមកមើលនាងក្រមុំដែលពេលនេះនៅតែអង្គុយស្ងៀមមិននិយាយអ្វីទាំងដែលនាងជាអ្នកហៅបង្អាក់ដំណើររបស់ខ្លួន។
“ខ្ញុំព្រមរៀនហើយ”នៅទីបំផុតនាងក្រមុំក៏និយាយអ្វីដែលអាចអោយខ្លួនបានជួបកូនឡើងមកទាំងទឹកមុខមិនពេញចិត្ត
ទឹកមុខរបស់នាងក្រមុំធ្វើអោយអ្នកកម្លោះ ដែលឈរមើលសឹងតែផ្ទុះសំណើចចេញមកតែគេក៏ព្យាយាមទប់វាអោយងស់ពីសមត្ថភាព ព្រោះតែពេលនេះគេកំពុងតែពីភាពមានអំណាចរបស់ខ្លួនចំពោះនាង ដូច្នេះហើយបើធ្វើអោយនាងដឹងពីចេញរបស់គេនៅពេលនេះច្បាស់ណាស់ថានាងមិនបានខ្លាចគេនោះទេ។
ជើងតូចរបស់នាងក្រមុំប្រឹងបោះជំហ៊ានដើរទៅមុខយឺតៗ ដោយមានដៃរឹងមាំរបស់អ្នកកម្លោះធ្វើជាលំនឹង ហ្វ្រេងកូ អោបរាងកាយតូចជាប់ព្រោះខ្លាចថានាងនឹងដួលកែវភ្នែកសម្លឹងមើលផ្ទៃមុខតូចដែលពេលនេះនៅជិតមុខរបស់គេមិនដល់មួយថ្នាំងដៃផង ស្នាមញញឹមពេញចិត្តក៏បង្ហាញឡើងនៅលើផ្ទៃមុខមាំរបស់គេ តែហើយគេក៏ប្រញាប់សម្រួលទឹកមុខរបស់ខ្លួនមកវិញព្រោះមិនចង់អោយអ្នកម្ខាងទៀតបានឃើញ។
“មួយៗណាប្រយ័ត្នដួល”សម្លេងមាំក៏បន្លឺឡើងក្បែរត្រចៀករបស់នាង ដៃក៏នៅតែអោបរាងកាយតូចណែនដៃ
“លោកអោបណែនបែបនេះខ្ញុំពិបាកដកដង្ហើមណាស់”ព្រោះមានអារម្មណ៍ថាតានតឹងខ្លាំងទើបនាងក្រមុំនិយាយសម្ដីត្រង់ៗទៅគេ ដែលធ្វើអោយអ្នកកម្លោះបង្ហាញទឹកមុខរអៀសចិត្តចេញមកតែហើយគេក៏ប្រញាប់រសាយដៃរបស់ខ្លួនឯងចេញពីរាងកាយរបស់នាងបន្តិច
បន្ទាប់ពីរាងកាយបានស្រួលបន្តិច នាងក្រមុំក៏ដើរបន្តទៅមុខយឺតៗដោយមានអ្នកកម្លោះនៅក្បែរមិនព្រមទៅណាឆ្ងាយ ញើសគ្រប់តូចៗចាប់ផ្ដើមផុសនៅលើថ្ងាសរបស់នាងព្រោះតែហត់នឿយនឹងការប្រឹងដើររបស់ខ្លួន ដៃរឹងមាំរបស់អ្នកកម្លោះក៏លើកមកជូតញើសចេញពីថ្ងាសរបស់នាងក្រមុំដោយការអាណិតដែលឃើញនាងមានសភាពបែបនេះ។
ទង្វើរបស់គេធ្វើអោយនាងក្រមុំ សម្លឹងមើលគេដោយការមិនស្ងប់ចិត្តដែលសុខៗគេក៏មកល្អដាក់ខ្លួនបែបនេះ។
“អូយ”ព្រោះរវល់តែភ្លឹកទើបធ្វើអោយនាងក្រមុំមិនប្រយ័ត្ន ដួលទៅលើរាងកាយរឹងមាំ
របស់អ្នកកម្លោះមួយទំហឹង
រាងកាយទាំងពីរក៏ដួលមកដេកនៅឥដ្ឋ អ្នកកម្លោះអោបរាងកាយដែលនៅលើរាងកាយរបស់ខ្លួនណែនដៃ តែហើយគេក៏ត្រូវដូរមកសង្កត់ក្បាលរបស់នាងក្រមុំវិញពេលដែលបបូរមាត់តូចសង្កត់មកប៉ះបបូរមាត់របស់គេ។ ហ្វេ្រងកូ ថើបនាងក្រមុំយ៉ាងយូរដែល រ៉ូសស៊ីតា បានត្រឹមតែនៅស្ងៀមមិនកម្រើកទៅណាព្រោះភ្លឹក បន្តបានត្រឹមមួយសន្ទុះទើបនាងក្រមុំរុញច្រានគេចេញដែលអ្នកកម្លោះក៏ធ្វើតាមចិត្តនាងទាំងមិនចង់។
“យ៉ាងម៉េចហើយ មានត្រូវត្រង់ណាទេ”អ្នកកម្លោះងើបអង្គុយដោយដៃនៅតែអោបរាងកាយតូចជាប់ ព្រមទាំងទាញនាងអោយចូលមកនៅក្នុងរង្វង់ដៃរបស់ខ្លួន
“មិន មិនអីទេ”
ឃើញទឹកមុខរបស់អ្នកនៅក្នុងដៃធ្វើអោយអ្នកកម្លោះទៅជាអស់សំណើច ដែលសម្លេងសើចរបស់គេធ្វើអោយនាងក្រមុំទៅជាខ្មាសអៀនលើសដើម តែក៏មិនអាចធ្វើអ្វីបានក្រៅពីសម្ងំអោនមុខចុះនៅក្នុងដើមទ្រូងរឹងមាំរបស់អ្នកកម្លោះ ចំណែក ហ្វ្រេងកូ កាន់តែសប្បាយចិត្តលើសដើមពេលដែលនាងក្រមុំមិនបានរឹងរូសដូចរាល់ដង ដៃរឹងមាំក៏អោបរឹតាងលាយរបស់នាងណែនដៃលើសដើម ទឹកមុខក៏បង្ហាញស្នាមញញឹមជាប់ដែលនាងក្រមុំមិនបានឃើញព្រោះរវល់តែឈ្ងោកមុខក្រោមដើមទ្រូងរឹងមាំរបស់គេ។
YOU ARE READING
ត្រាបាបចងចិត្ត
Romanceភាពឈឺចាប់ ភាពគុំគួន ការធ្វើបាបបានកែប្រែអោយនារីដ៏ស្លូតបូតម្នាក់ប្រែក្លាយទៅជាមនុស្សស្រីដ៏កាចសាហាវមួយរំពេចហ៊ានធ្វើរឿងដែលខ្លួនមិនធ្លាប់ធ្វើពីមុន ក៏ព្រោះតែកំហឹងមួយពេលបានដែលមិនចេះគិតរបស់នាងបានសាងជាត្រាបាបរុំជាប់ខ្លួនរបស់នាងអស់មួយជីវិត តែទីបំផុតត្រាបាបរបស់...