ភាគទី២៦

891 8 0
                                    

(មនុស្សគ្មានបេះដូង)

រ៉ូសស៊ីតា ភ្ញាក់ឡើងនៅព្រឹកថ្ងៃថ្មីដោយគ្មានរាងកាយរបស់អ្នកកម្លោះនៅក្បែរដូចកាលពីយប់ ដៃតូចក៏លើកមកស្ទាបត្រង់កន្លែងគេងរបស់គេក៏ប៉ះបាននូវកម្ដៅអ៊ុនៗ ទើបដឹងថាគេទើបតែចាកចេញទៅមុននេះតែប៉ុណ្ណោះ រាងកាយតូចប្រឹងក្រោកឡើងទាំងលំបាកព្រោះតែជើងដែលអត់បានការរបស់ខ្លួនវានៅតែកម្រើកទៅណាមិនទាន់បាន។


ក្រោយពីប្រឹងក្រោកទាំងលពបាករួចហើយ ស្នាមញញឹមស្រទន់ក៏លេចឡើងពេលបានឃើញអ្នកណានៅចំពោះមុខ ដែរទើបតែមានវត្តមាននៅក្នុងបន្ទប់គេងរបស់នាងមុននេះឯង។

"អរុណសួស្ដីអ្នកនាង"ប្រ៊ីនយ៉ា ដើរចូលមករកនាងក្រមុំទាំងប្រញាប់ប្រញាល់ពេលឃើញរាងកាយតូចចំពោះមុខប្រឹងងើបឡើងទាំងលំបាក

"សួស្ដី ប្រ៊ីនយ៉ា"រ៉ូសស៊ីតា ញញឹមព្រមទាំងហុចដៃទៅអោយអ្នកម្ខាងទៀតដើម្បីធ្វើជាលំនឹងសម្រាប់ខ្លួន

ទោះជាមិនសូវមានកម្លាំងប៉ុន្មានក្នុងការទប់លំនឹងទប់លំនឹងនាងក្រមុំ តែដោយសារនាងចំពោះមុខមានខ្លួនតូចគួរសមទើបអ្នកម្ខាងទៀតងាយស្រួលក្នុងការនាំរាងកាយរបស់ រ៉ូសស៊ីតា មកអង្គុយនៅក្នុងរទេះរុញបានមិនលំបាក។

"គិតថាមកទាន់ហើយ តែក៏ត្រូវអោយអ្នកនាងក្រោកឡើងដោយខ្លួនឯងដដែល"នាងក្រមុំនិយាយទៅកាន់អ្នកជាចៅហ្វាយស្រីសម្រាប់ខ្លួនដោយការដឹងខុស

"ហ៊ឹសៗ មិនអីនោះទេ"រ៉ូសស៊ីតា ញញឹមបន្តិចព្រោះមិនចង់អោយអ្នកចំពោះមុខដាក់សម្ពាធលើខ្លួនឯងច្រើនពេក កែវភ្នែកតូចទាំងពីរគូរក៏ប្រសព្វគ្នាព្រមទាំងញញឹមស្រទន់ដាក់គ្នាទៅវិញទៅមក។

"មិនអីបានយ៉ាងម៉េចទៅ នេះបើចៅហ្វាយដឹងច្បាស់ជាសម្លាប់ខ្ញុំមិនខានទេ"

"មិនដល់ថ្នាក់នឹងទេ នេះជាលើកទីមួយសម្រាប់នាង ម្យ៉ាងទៀតរឿងនេះដឹងតែយើងពីរនាក់ នាងមិននិយាយខ្ញុំមិននិយាយគ្មានអ្នកណាដឹងទេ"

ត្រូវហើយថ្វីត្បិតតែអ្នកម្ខាងទៀតមកធ្វើការជាអ្នកមើលថែនាងក៏ពិតមែន តែការដែលចាំបម្រើរាល់ពេលនាងភ្ញាក់ពីគេងនោះគឺមិនមែនជាតួនាទីរបស់នាងទេ រាល់ព្រឹករបស់នាងគឺមានអ្នកកម្លោះចាំមើលថែយកចិត្តទុកដាក់ចំពោះនាង គេរងចាំទាល់តែនាងភ្ញាក់ពីគេងហើយរៀបចំខ្លួនអោយនាងរួចរាល់ទើបគេព្រមទៅធ្វើការ តែព្រឹកនេះមិនដូចរាល់ដងនាងភ្ញាក់ឡើងដោយគ្មានគេនៅក្បែរហើយអារម្មណ៍របស់នាងនាពេលនេះក៏ហេងហាងយ៉ាងចម្លែក។

ត្រាបាបចងចិត្តWhere stories live. Discover now