ភាគបញ្ចប់

1.2K 13 1
                                    

(អូនជាជីវិតបង)

រាងក្រាស់របស់ ហ្វ្រេងកូ ត្រូវបានក្រុមគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់យ៉ាងប្រញាប់ប្រញាល់ ព្រោះតែសភាពរបស់អ្នកជម្ងឺនៅពេលនេះអាចនឹងត្រូវបាត់បង់ជីវិតគ្រប់ពេលបើសិនជាធ្វើការយឺតយ៉ាវ រាងកាយតូចរត់តាមគ្រែរបស់អ្នកជម្ងឺដែលមានរាងកាយមនុស្សជាទីស្រលាញ់គេងស្ដូកស្ដឹងនៅលើនោះទឹកមុខស្លេកស្លាំងភិតភ័យ ការដឹងខុសក៏កើតឡើងស្របពេលគ្នា។
នាងក្រមុំដើរទៅវិញទៅមកនៅមុខបន្ទប់សង្រ្គោះបន្ទាន់ទាំងមិនស្ងប់ចិត្ត កែវភ្នែកមូលក្លំក៏សម្លឹងមើលទៅមុខបន្ទប់សង្រ្គោះមិនព្រមដកចេញទៅណាទាំងអស់ ទឹកភ្នែកក៏ស្រក់ចុះមកមិនដាច់គ្នាជាច្រើនដំណក់ គំនិតស្ដីបន្ទោសអោយខ្លួនឯងជាច្រើនក៏កើតមាននៅក្នុងខួរក្បាលរបស់នាងមិនឈប់។
“ហ៊ឹកៗ លោកមិនត្រូវកើតអីទេណា”នាងក្រមុំសម្រូតខ្លួនអង្គុយយំនៅមុខបន្ទប់សង្រ្គោះបន្ទាន់ ដៃតូចក៏លើកមកអោបក្បាលរបស់ខ្លួនរាងកាយក៏ប្រលាក់ឆ្អាបទៅដោយក្លិនឈាមរបស់អ្នកកម្លោះ
នាងក្រមុំគិតតែអង្គុយឈ្ងោកមុខអោបខ្លួនយំនៅមួយកន្លែង ដោយមិនព្រមក្រោកចេញទៅណាទាំងអស់ រាងកាយតូចក៏ញ័រមិនឈប់ទៅតាមភាពយំយែករបស់ខ្លួន។
“ម៉ាក់ ម៉ាក់”កម្លោះតូចរត់មកអោបអ្នកជាម្ដាយតាំងពីចម្ងាយដោយការរំភើប ទោះបីជាមិនបានឃើញមុខតែគេក៏អាចដឹងថានាងក្រមុំគឺជាម្ដាយរបស់ខ្លួន
“ហ៊ឹកៗ កូនសម្លាញ់”មិនមែនតែកូនប្រុសនាងក្រមុំក៏ងើបមុខឡើងចេញពីការយំយែក ព្រមទាំងត្រដាងដៃមកអោបកូនប្រុសវិញណែនដៃដូចគ្នាដោយការនឹករលឹក
រូបភាពម្ដាយកូនទាំងពីរ ធ្វើអោយគ្រប់គ្នាដែរឈរនៅទីនោះញញឹមឡើងមកដោយចិត្តរំភើបទឹកភ្នែកក៏ស្រក់ចុះមកដោយមិនដឹងខ្លួន ចំណែកម្ដាយកូនទាំងពីរក៏នៅតែអោបគ្នាណែនដៃមិនព្រមលែងដដែល។ ត្រូវហើយនាងនឹកកូន នាងនឹកខ្លាំងណាស់ចង់អោបកូនចង់ថើបកូនបែបនេះតាំងពីថ្ងៃដែលនាងចាកចេញទៅម្ល៉េះ ហើយពេលនេះនាងបានធ្វើវាហើយនាងបានអោបនឹងផ្ដល់ភាពកក់ក្ដៅអោយកូនប្រុសបានហើយ តែគ្រប់យ៉ាងវាហាក់នៅមានចន្លោះប្រហោងព្រោះតែពេលនេះគ្មានវត្តមានរបស់អ្នកកម្លោះនៅទីនេះ នៅចាំអោបក្រសោបពួកគេទាំងបីអោយមានភាពកក់ក្ដៅដោយរង្វង់ដៃរបស់គេ។
“អ្នកម៉ាក់ លោកប៉ានៅក្នុងនេះមែនទេ”ក្រោយពីអោបអ្នកម្ដាយអស់ចិត្តកម្លោះតូចក៏ងើបមុខឡើងមកវិញ ព្រមទាំងសួរនាំដោយការចង្អុលទៅបន្ទប់ដែលនៅចំពោះមុខខ្លួន
“ត្រូវហើយកូនសម្លាញ់ ហ៊ឹក លោកប៉ានៅក្នុងនេះ ហ៊ឹកៗ”នាងក្រមុំក៏ងាកទៅមើលបន្ទប់នៅខាងក្រោយខ្នងព្រមទាំងយំយែកចេញមកនៅចំពោះមុខកូនប្រុស នាងមិនចង់អោយកូនប្រុសឃើញពីភាពទន់ជ្រាយទាំងនេះទេ តែអោយនាងធ្វើយ៉ាងណាបើអ្នកនៅខាងក្នុងនោះគឺជាមនុស្សដែលនាងស្រលាញ់អស់ពីបេះដូង ហើយថែមទាំងពេលនេះស្លាប់រស់យ៉ាងណាក៏នៅមិនទាន់ដឹងច្បាស់នៅឡើយ។
“កុំយំអីអ្នកម៉ាក់ លោកប៉ារឹងមាំណាស់ លោកប៉ាមិនអីទេ លោកប៉ាតែងតែនិយាយថានឹងរងចាំអ្នកម៉ាក់ត្រលប់មកវិញហើយពួកយើងនឹងរស់នៅជុំគ្នា ពេលនេះអ្នកម៉ាក់មកវិញហើយចឹងលោកប៉ានឹងមិនទៅណាចោលពួកយើងទេ” ដៃតូចក៏លើកមកអង្អែលមុខរបស់អ្នកជាម្ដាយថ្នមៗហាក់ចង់ផ្ដល់កម្លាំងចិត្តដល់នាងក្រមុំ
ជុប
ព្រោះមិនដឹងថាត្រូវតបចំពោះភាពឆ្លាតរបស់កូនប្រុសដោយរបៀប ទើបនាងក្រមុំបានត្រឹមតែទាញកូនប្រុសមកថើបទាំងទឹកភ្នែកនៅតែស្រក់ចុះមកមិនឈប់ ផ្ទៃមុខស្រទន់ក៏ផ្អឹបនឹងផ្ទៃមុខតូចរបស់កូនប្រុស កែវភ្នែកក៏នៅតែសម្លឹងមើលទៅបន្ទប់ដែរនៅក្បែរខ្លួនមិនឈប់ក្នុងចិត្តក៏បានតែបន់ស្រន់អាចរួចផុតពីយមរាជ។
“ចៅរបស់ប៉ានិយាយត្រូវ កូនប្រុសរបស់ប៉ាម្នាក់នេះរឹងមាំណាស់គេមិនកើតអីងាយៗនោះទេ”មនុស្សចំណាស់ដែលស្ងាត់មាត់ជាយូរ ក៏បន្លឺសម្លេងចេញមកដើម្បីលើកទឹកចិត្តនាងក្រមុំទាំងដែលក្នុងចិត្តរបស់គាត់ពេលនេះក៏ខ្វាយខ្វល់ពីកូនប្រុសមិនចាញ់នាងក្រមុំដូចគ្នា។
“ហ៊ឹកៗ លោកប៉ាជាកំហុសរបស់ខ្ញុំ ព្រោះតែខ្ញុំទើបគេទៅជាបែបនេះ”រ៉ូសស៊ីតា កាន់តែយំយែកខ្លាំងលើសដើមពេលបានលឺសម្ដីរបស់មនុស្សចំណាស់មុននេះ
“មិនអីទេៗ គ្រប់យ៉ាងមិនមែនជាកំហុសរបស់អ្នកណាទាំងអស់ គ្រប់យ៉ាងវាជាឧបទ្ទវហេតុតែប៉ុណ្ណោះ”មនុស្សចំណាស់ក៏ដើរចូលមកអង្គុយក្បែរនាង ក្រមុំព្រមទាំងអង្អែលស្មារបស់នាងតិចៗជាការលួងលោម។
“ហ៊ឹកៗ”
ទាំងបីនាក់ក៏បានតែអង្គុយរងចាំដំណឹងល្អពីក្រុមគ្រូពេទ្យ យ៉ាងស្ងៀមស្ងាត់នៅមុនបន្ទប់វះកាត់ក្នុងចិត្តម្នាក់ៗក៏បួងសួងអោយអ្នកកម្លោះបានរួចផុតពីសេចក្ដីស្លាប់ ការរងចាំក៏បានកន្លងផុតទៅមួយម៉ោងហើយមួយម៉ោងទៀត គ្រប់គ្នាក៏បានត្រឹមតែរងចាំដោយចិត្តអន្ទះសាហើយគ្រប់យ៉ាងដែរគ្រប់គ្នាទទឹករងចាំក៏មិនខកបំណង ពេលអ្នកកម្លោះទទួលបានការវះកាត់ដោយជោគជ័យអាចនិយាយបានថាគ្រប់យ៉ាងជាអភិនិហារ ព្រោះតែគ្រប់គ្នាគិតថាអ្នកកម្លោះអាចនឹងគ្មានជីវិតត្រលប់មកវិញនោះទេតែចុងក្រោយគេក៏អាចតស៊ូបានបានជីវិតពីឋាននរកមកវិញ តែគ្រប់យ៉ាងដែរជាមូលហេតុធ្វើអោយគេអាចរស់បានមកវិញគឺព្រោះតែនាងក្រមុំនឹងកូននេះឯង។

You've reached the end of published parts.

⏰ Last updated: Oct 19, 2023 ⏰

Add this story to your Library to get notified about new parts!

ត្រាបាបចងចិត្តWhere stories live. Discover now