ភាគទី០១ : ស្រីៗគួរឲ្យខ្លាចណាស់

11K 553 2
                                    

នៅតាមតំបន់របស់មនុស្សរស់នៅគឺមានទំនៀមទម្លាប់មិនដូចគ្នាទេតែក៏មិនទាំងអស់ដែរក្នុងទីក្រុងសេអ៊ូលគេដឹងថាមានក្រុមហ៊ុនដែលល្បីនិងនាំមុខគេខាងផ្នែកមុខជំនួញនេះគឺជាក្រុមហ៊ុនគីមនិងក្រុមហ៊ុនហានទាំងពីរនេះជាគូសហការគ្នាតាំងដើមមកក៏ជោគជ័យជាមួយគ្នាផងដែរដោយពួកគេមានកូនប្រុសម្នាក់មួយសំខាន់នោះគឺបានផ្សំផ្គុំឲ្យតាំងមិនទាន់កើតមកម្លេះដោយចាស់ៗថាមកកូនកើតមកទោះជាស្រីឬប្រុសក៏ដោយត្រូវតែផ្សំផ្គុំឲ្យគាត់ចង់ធ្វើដន្លងនឹងគ្នា ។ ដោយថ្ងៃនេះដែលកូនប្រុសរបស់លោកគីមគឺត្រូវតាំងខ្លួនឬក៏ចូលមកកាន់កាប់ជំនួសឪពុកបណ្ដើរៗហើយប៉ុន្តែគ្រាន់តែជាការហ្វឹកហាត់ដំបូងប៉ុណ្ណោះរហូតដល់នាយរៀបការសិនទើបមានសិទ្ធពេញលេញ ><

" ប៉ាធ្វើអញ្ចឹងមិនបានទេ "

" វាជាទំនៀមតាំងដើមមករបស់គ្រួសារយើងយ៉ាងណាឯងត្រូវតែធ្វើតាម "

" រៀបការជាមួយស្រីដែលខ្ញុំស្រលាញ់បានព្រមតែនេះមនុស្សមិនដែលជួបគ្នានិងមិនដែលបានស្គាល់គ្នាម្ដងផងឲ្យរៀបការយ៉ាងម៉េចទៅ? គេព្រមដែលឬ? " ដោយសារចង់រកលេសទោះអ្វីក៏និយាយចេញមកបានដែរហើយសម្រាប់ក្នុងរឿងនេះតួប្រុសឈ្មោះគីមជុងហ្គុកមិនមែនត្រកូលចនទេវាដដែរពេកក៏ប្ដូរបែបនេះវិញពេលខ្ញុំហៅប៉ារបស់នាយថាលោកគីមគឺសំដៅលើប៉ារបស់ជុងហ្គុកប្រយ័ត្នច្រឡំ ។

" ជាការរៀបចំឡើងតាំងពីឯងនៅកូនៗបែបនេះហើយត្រូវតែព្រម "

" ទោះជាគេ... "

" យ៉ាងម៉េចក៏ដោយជាប្រុសឬមិនស្អាតក៏ត្រូវតែរៀបការជាមួយដែរ " អស់វិធីហើយនាយក៏មិនតបបន្តទៀតដែរបើគាត់ផ្ដាច់ការម្លឹងទៅហើយគ្មានពាក្យវាចាទៀតនោះទេរៀបការក៏បានដែរតែសុំត្រៀមចិត្តសិនកុំបង្ខំពេក

" សព្វថ្ងៃនេះគេនៅឯប៊ូសានជាមួយម៉ាក់របស់គេបើទំនេរៗទៅលេងប្អូនផងទៅប៉ាក៏មានគំនិតយកគេមកនៅទីនេះសាកថាតើពួកឯងនឹងចុះសម្រុងគ្នាឬអត់ " និយាយចប់ក៏ចេញពីបន្ទប់ការងាររបស់កូនតែម្ដងនិងបានរៀបចំរឿងដែលគ្នាមិញនេះជុងហ្គុកដកដង្ហើមវែងដូចជាអស់សង្ឃឹមក្នុងឆាកជីវិតណាស់ដៃលើកញីសក់តិចៗខឹងចិត្តដែលប្រកែកអ្វីមិនបានខឹងពេកចង់តែបោកក្បាលឲ្យស្លាប់ទេតែមិនហ៊ានខ្លាចឈឺ ~,~

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now