ភាគទី៣៧ : យកប្រុសចាស់មិនល្អឬ?

3.2K 310 1
                                    

ត្រឡប់មកផ្ទះវិញនាយតូចឲ្យកូនទៅសម្អាតខ្លួនចេញនិងនាំទៅសម្រាកដោយនៅកំដររហូតទល់តែកូនប្រុសគេងលង់លក់បាត់ទើបគេត្រឡប់មកបន្ទប់របស់គេវិញដោយទឹកមុខមិនល្អទាំងដកដង្ហើមធំមើលក៏ដឹងថាកំពុងតែគិតរឿងអ្វីមួយហើយដាក់ខ្លួនទៅលើពូកភ្នែកបើកសម្លឹងទៅខាងលើរួចដកដង្ហើមវែង ។ ខួរក្បាលក៏ស្រមៃឃើញរឿងកាលប៉ុន្មានឆ្នាំមុនដែលបានកើតឡើងលើគេ៖

< ឆាប់ប្រាប់ម៉ាក់តើក្មេងក្នុងពោះជារបស់អ្នកណា? > នាយតូចមិនបានត្រឹមតែក្រវីក្បាលញាប់ឆ្មេរដោយមិនចង់ឲ្យម្ដាយដឹងរឿងរបស់គេឡើយគេមិននឹកស្មានថានឹងមានរឿងដល់ថ្នាក់នេះដែរបើដឹងមុនគេមិនបណ្ដោយខ្លួនអញ្ចឹងទេតែវាហួសពេលទៅហើយ ( ស្រមៃរឿងកាលពីមុន )

< ក្មេងកើតមកហើយតើឯងមិនគិតប្រាប់ទេឬថាឪពុករបស់ក្មេងជាអ្នកណា? >

< ម៉ាក់ឈប់សួរទៅខ្ញុំអាចមើលកូនម្នាក់នេះបានដោយខ្លួនឯងមិនបាច់ត្រូវការអ្នកណាមកទទួលខុសត្រូវនោះទេ..ចាត់ទុកថាឲ្យវាផុតៗទៅចុះ > ទាំងនេះសុទ្ធតែជាការស្រមៃឃើញរបស់ថេយ៉ុងប៉ុណ្ណោះ..ខួរក្បាលនឹកដល់រឿងហើយក៏ដកដង្ហើមធំបើគិតមកបច្ចុប្បន្ននេះកូនរបស់គេធំច្រើនហើយច្រើនឆ្នាំហើយដែលគេចិញ្ចឹមកូនតែម្នាក់ឯងនិងមានការជួយពីប៉ាម៉ាក់របស់គេផងដែរវាល្អទៅហើយសម្រាប់គេ ។

" ហេតុអ្វីត្រូវមកជួបលោក? មិនជួបរហូតមិនបានទេមែនទេ? "

< ខ្ញុំនឹកឯងណាស់ > នឹកឃើញពាក្យដែលនាយនិយាយមកកាន់ខ្លួនហើយក៏សើចទាំងហួសចិត្តបន្តិចទៅនិងក្រវីក្បាលតិចៗបែបមិនចង់ជឿនឹងត្រចៀកខ្លួនឯងថានាយជាអ្នកនិយាយ ~,~

" សរសៃប្រសាទដល់កម្រិតទេដឹងបានហាមាត់និយាយពាក្យនេះចេញ? " គេនៅតែសើចម្នាក់ឯងទាំងហួសចិត្តដដែលៗមិនយល់ពិតមែនតើហេតុផលអ្វីធ្វើឲ្យជុងហ្គុកអាចប្រាប់គេថានឹកបាន? ផ្ដាច់ទំនាក់ទំនងឡើងច្រើនឆ្នាំហើយទើបមកប្រាប់ថានឹកពិតជាពិបាកយល់មែនចិត្តបុរសប្រភេទនេះ ។ ដោយគិតពីរឿងអត់ប្រយោជន៏អស់បន្តិចទៅក៏បោះរឿងអស់នឹងចោលដោយមិនចង់គិតទៀតទេស្អែកច្បាស់ជាលែងអីហើយ ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now