ភាគទី១៨ : មកមើលថែកូនជុងផង..!!?

3.1K 298 1
                                    

បន្ទាប់ពីចេញពីមើលថែជុងហ្គុករួចនាយតូចក៏មកសាលារៀនចូលមកដល់ក្នុងថ្នាក់ក៏ដាក់ខ្លួនអង្គុយចុះនិងផ្អែកក្បាលនឹងតុចុះធ្វើឲ្យមិត្តរបស់គេប៉ុន្មាននាក់ចងចិញ្ចើមដាក់គ្នាមករៀនយឺតហើយនៅមកក្រាបលើតុទៀតតើឈឺអ្វីមែនទេនឹង?

" បើមិនស្រួលខ្លួនមកធ្វើអី? " សុងឃ្ចូដើរមកមើលបន្តិចទៅទាំងដៃច្រត់ហោប៉ៅឡើងទំនងទៀតនិងបានលូកមកស្ទាបថ្ងាសក្រែងល៎ឈឺមែននឹងបានយកទៅបន្ទប់ពេទ្យ...

" យើងគ្មានឈឺស្អីទេ "

" នេះបងឈឺមែនទេ? ឲ្យខ្ញុំជួយមើលថែអត់? យេណាពូកែមើលថែខ្លាំងណាស់ធានាថាឆាប់ជាតែម្ដង " នាងចូលមកកៀកដៃនាយតូចទាំងញញឹមញញែមថែមទាំងដាក់ក្បាលលើស្មារបស់ថេយ៉ុងទៀតផងសុទ្ធតែធានាមើលថែកូនប្រុសគេទៀតមិនចេះខ្មាស់មាត់ ~,~

" នរណាឲ្យនាងប៉ះពាល់ខ្ញុំ? "

" ការប៉ះពាល់ធ្វើឲ្យបងឆាប់ជាបានលឿន " អ្នកណាថា? ឬក៏បង្កើតឡើងខ្លួនឯង? ចេះតែមានហើយវាមិនដែលគ្រាន់តែប៉ះពាល់គ្នាជម្ងឺជាសះលឿនទេបើអញ្ចឹងគេមិនបាច់បង្កើតមន្ទីរពេទ្យក៏មិនចាំបាច់មានគ្រូពេទ្យអីដែរដើរប៉ះពាល់គ្នាទៅជាហើយ >< ថេយ៉ុងក្រឡាប់ភ្នែកឡើងនិងក្រវីក្បាលតិចៗរួចដកដៃនាងចេញពីខ្លួនភ្លាមៗថែមទាំងក្រញ៉ែញខ្លួនដូចជាខ្ពើមណាស់អញ្ចឹងមកកៀកកើយស្អីទេគេមិនចូលចិត្តឡើយបើប្រុសៗមកកៀកកើយគ្រាន់រំភើបចិត្តបន្តិចតែនេះស្រីនឹង? អ៊ែក!! ឆុងមិនត្រូវធាតុទេ ។

" កុំមកប៉ះខ្ញុំទៀត "

" ហេតុអ្វីប៉ះមិនបាន? យេណាអត់ធ្វើអីផង "

" ស្រីដូចនាងមិនគួរឲ្យទុកចិត្តចេញឲ្យឆ្ងាយៗទៅក្បែរពេកខ្ញុំវាព្រឺសម្បុរណាស់..ហឺយ " និយាយហើយក៏ក្រញ៉ែញខ្លួនម្ដងទៀតធ្វើមុខធ្វើមាត់ដូចជាស្អប់ខ្ពើមណាស់អញ្ចឹងយេណាបានត្រឹមឈរពេបមាត់នៅនឹងបើគេដេញហើយនៅធ្វើអីទៀត? នាងឡើងគួរឲ្យស្រលាញ់បែរជាមិនចូលចិត្តទៅវិញចំជាល្ងង់មែន ~,~ 

" ឯងនិយាយត្រង់ៗពេកហើយ " សេហ៊ុន

" ជាការពិតឯងមើលទៅស្រីអញ្ចឹងគួរឲ្យចាប់អារម្មណ៏ត្រង់ណា? គ្មានសោះឡើយយើងមើលនាងមិនចូលភ្នែកទេ " គេមិនចាប់អារម្មណ៏លើស្រីៗផងឲ្យមើលចូលភ្នែកបានដោយរបៀបណា? ឃើញចូលមកកៀកកើយគេនេះគឺសែនធុញនិងមិនចូលចិត្តឡើយដែលមកប៉ះពាល់គេនោះ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now