ភាគទី៤៨ : មកជួយមើលថែជាពិសេស

2.5K 254 6
                                    

ភ្លាមៗដោយគ្រាន់តែថេយ៉ុងនិយាយរបៀបមិនបានប៉ុន្មានផងម្រាមមួយបានកម្រើកឡើងតិចៗនាយតូចក្រឡែកឃើញក៏បានទៅហៅគ្រូពេទ្យនិងអ្នកផ្សេងទៀតឲ្យមកមើលព្រោះថាជុងហ្គុកចាប់ផ្ដើមកម្រើកចលនាបន្តិចម្ដងហើយ

" ការកម្រើកបែបនេះអាចសរសៃដែលទាញប៉ុន្តែបង្ហាញបានថាអ្នកជម្ងឺប្រសើរជាងមុនច្រើនរងចាំតែថ្ងៃដឹងខ្លួនតែប៉ុណ្ណោះ..គេអាចស្ដាប់លឺការនិយាយរបស់យើងបានគ្រាន់តែរាងកាយនៅគេងលក់ "

" អញ្ចឹងបានន័យថាពាក្យទាំងប៉ុន្មានគេអាចលឺមែនទេ? "

" បាទ..ព្យាយាមនិយាយលេងជាមួយគេឲ្យបានច្រើនទៅក្រែងគេឆាប់បានដឹងខ្លួនឡើងវិញពិសេសបើមានមនុស្សពិសេសមកមើលថែកាន់តែល្អ " ហៃយ៉ាគ្រាន់តែលឺបែបនេះជីមីននិងយុនហ្គីងាកទៅសម្លឹងមើលថេយ៉ុងព្រមគ្នាកុំប្រាប់ណាថាចង់ឲ្យគេនៅមើលថែ? មិនមានពេលផងមកមើលដោយរបៀបណាលោកអើយដាក់បន្ទុកឲ្យហ្មងហាស៎

" កាលដែលអ្នកជម្ងឺធ្វើចលនាបែបនេះអាចមកពីគេទទួលបានអារម្មណ៏អ្វីមួយពីនរណាម្នាក់ព្យាយាមលើកទឹកចិត្តនិងនៅក្បែរគេឲ្យបានច្រើន " ណែនាំចប់អស់ហើយគ្រូពេទ្យចេញទៅធ្វើការរបស់គាត់វិញ ~,~

" មានតែឯងទេមិត្ត.. "

" មែនហើយគ្រាន់តែឯងមកលេងភ្លាមអាហ្គុកអាចកម្រើកដៃបានឲ្យពួកយើងដឹងថាគេមិនអី..ឯងគួរតែនៅមើលថែគេ "

" ចាំពួកយើងផ្លាស់ប្ដូរគ្នាមកមើលថែគេចុះកុំឲ្យភ្មួយលំបាក " ថេយ៉ុងក៏មិនបានប្រកែកអ្វីដែរគេពេញចិត្តនឹងជួយបើជុងហ្គុកអស់អីនោះគ្រប់គ្នានឹងសប្បាយចិត្តមិនមកពិបាកចិត្តអញ្ចឹងទេសូម្បីតែខ្លួនគេផ្ទាល់ក៏ដោយ ។

...ថ្ងៃបន្ទាប់មកទៀតនៅពេលដែលថេយ៉ុងចេញពីធ្វើការចប់គេចូលមករកនាយនិងឲ្យលោកស្រីគីមទៅសម្រាកម្ដងថ្ងៃនេះគេមកជាមួយជុងកូដោយសារតែកូនសុំតាមកដែរអញ្ចឹងក៏បានគ្នាមិនអផ្សុក ~,~

" ប៉ាៗ..ចាំជុងកូជួយ "

" ជូតខ្លួនឲ្យពូថ្នមៗលឺទេកូន " ជុងកូងក់ក្បាលញាប់ឆ្មេរហើយកាន់កន្សែងសើមៗមកជូតថ្នមៗទៅលើខ្លួនជុងហ្គុកតាមសម្ដីរបស់ថេយ៉ុងប្រាប់

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now