ភាគទី៤៥ : សង្រ្គោះបន្ទាន់..!!

2.6K 254 3
                                    

ដោយតាមផ្លូវត្រឡប់មកវិញពេលបង្ហើយកិច្ចការក្នុងក្រុមហ៊ុនរួចនាយបានបើករថយន្តដោយខ្លួនឯងដោយមិនបានឲ្យកូនចៅនៅចាំបើកជូននោះទេមកពីមិនចង់រំខានណាមួយយប់ណាស់ទៅហើយចង់ឲ្យទៅសម្រាកមុនហេតុនេះហើយទើបនាយត្រូវបើកដោយខ្លួនឯងតាមផ្លូវស្ងាត់ងងឹតទៀត ។
** រីងៗ ** ទូរស័ព្ទក្បែរដៃរោទ៍ឡើងតែក៏ឈោងទៅយកមកទទួលប៉ុន្តែមិនបានប្រយ័ត្នធ្វើឲ្យវាធ្លាក់ចុះនាយប្រុងអោនរកមើលក៏ប៉ុន្តែ... ** ទីតៗ ** សុីផ្លេឡានបន្លឺឡើងរួចនាយទាញចង្គូតឡានគេចចេញទាន់ពេល ។

" ចង្រៃយ៍..បើកឡានភ្លើៗអញ្ចឹង "

" អាណាខលមកវើយ " រអ៊ូបន្តិចហើយរួចចុចទទួលទូរស័ព្ទតែម្ដងដោយលេខនឹងជារបស់អ្នកផ្ទះនិយាយមិនទាន់បិទស្រួលបួលផងក៏មានភ្លើងមួយបញ្ចាំងមកចំមុខឡានរបស់នាយធ្វើឲ្យមើលអ្វីមិនឃើញរួចយើងបានលឺ ** ផាំងៗ ** មិនដឹងថាជាអ្វីនោះទេ

៚ ថ្ងៃបន្ទាប់នៅក្នុងភូមិគ្រឹះគីមដែលអ្នកផ្ទះកំពុងតែនាំគ្នាដើរចុះឡើងជាពិសេសគឺលោកគីមនិងប្រពន្ធនឹងតែម្ដងអើតមើលទៅខាងក្រៅរហូតភ្លាមៗកូនចៅជំនិតរបស់ជុងហ្គុកក៏ចូលមកខាងក្នុងដោយអោនគោរពបន្តិចមុននឹងនិយាយ

" មិនមានដំណឹងចាហ្វាយទេលោកម្ចាស់រកដានមិនឃើញឡើយ "

" រកគ្រប់កន្លែងអស់ហើយមែនទេ? " កូនចៅជំនិតងក់ក្បាលតិចៗលោកស្រីគីមឡើងទន់ជើងទៅលើសាឡុងស្ទើតែមិនជឿថារកកូនមិនឃើញព្រោះថាយប់មិញនេះគាត់បានខលទៅប៉ុន្តែស្រាប់តែមានសម្លេងកាំភ្លើងបន្លឺឡើងនិងសម្លេងបុកទង្គិចទៀតផងរួចក៏ស្ងាត់មាត់កូនប្រុសឈឹងហេតុនេះហើយទើបគាត់បារម្ភឲ្យគេតាមរកមើលណាមួយមកដល់ពេលនេះហើយក៏នៅមិនទាន់ឃើញនាយមកវិញដែរ ។

" ស៊ើបមើលតាមប្រព័ន្ធទូរស័ព្ទរបស់គេទៅប្រហែលជាអាចមិនមានរឿងអ្វីទេឯរឿងការងារចាំយើងទៅមើលជំនួស "

" បាទលោកម្ចាស់ " ទទួលបានបញ្ជាហើយក៏ប្រញាប់ចេញទៅចាត់ការគេក៏បារម្ភពីចាហ្វាយមិនចាញ់គ្នាប៉ុន្មានទេយប់មិញបើគេនៅជាមួយប្រហែលជាមិនមានអ្វីឡើយគេពិតជាប្រហែសមែន...

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now