ភាគទី២៥ : ខ្លាចអ្នកខ្លះធុញទ្រាន់..!!

2.7K 292 7
                                    

មួយសន្ទុះក្រោយជុងហ្គុកក៏បានចុះមកខាងក្រោមវិញដោយស្លៀកពាក់ឡើងស្អាតបាតនិងងាកមកមើលថេយ៉ុងផងដែរឃើញថានៅលេងប្រលែងជាមួយមិត្តភក្ដិរបស់គេឡើងសប្បាយពិសេសជាមួយសុងឃ្ចូនឹងហ្មងឃើញបែបនេះហើយក៏មិនបានប្រាប់ថាគេនឹងទៅក្រៅដែរក៏ចេញទៅតែម្ដងដោយមិនបានខ្វល់ខ្វាយឡានទំនើបបើកចេញទៅបាត់..ថេយ៉ុងក៏បានឃើញតែអត់និយាយក៏នៅលេងនិងនិយាយជាមួយមិត្តបន្តទៅ ។

...មកដល់កន្លែងមួយគេបានណាត់ជាមួយមិត្តរបស់គេម្នាក់ដែលរៀនជាមួយតាំងពីវិទ្យាល័យមកម្លេះឯបច្ចុប្បន្នក៏មិនដែលបានជួបគ្នាព្រោះម្នាក់ៗរវល់រៀងខ្លួនការងារក៏ច្រើនរកពេលមិនបានទើបតែថ្ងៃនេះអាចចេញមកជួបគ្នាបាន >< ណាមួយគេចង់មកពិភាក្សារឿងខ្លះដែលខ្វល់ពេញខួរក្បាលចេញម្ដង ។

" នៅទីនេះ " នាយលើកដៃក្រវីឡើងជាសញ្ញាឲ្យឃើញខ្លួនមិត្តរបស់គេក្រឡែកឃើញក៏ដើរសំដៅមករកតែម្ដងដោយទះដៃគ្នាជាការស្វាគមន៏ទៅវិញទៅមកមនុស្សប្រុសគឺបែបនឹង ។

" ដៃរបស់ឯងកើតស្អី? "

" ជួបគ្រោះថ្នាក់បន្តិចបន្តួចឥឡូវអស់អីហើយចុះឯងសុខសប្បាយទេ? ហាស៎..លោកមីនយុនហ្គី..អាមិត្តសម្លាញ់ " នាយតែងហៅមិត្តខ្លួនបែបនេះតាមការលេងសើចធម្មតាៗនឹងហើយ...

" យើងមិនដែលកើតទុក្ខផង " ញាក់ស្មាឆ្លើយយ៉ាងធម្មតាព្រោះមនុស្សដូចគេនេះមិនដែលទៅកើតទុក្ខរឿងអ្វីផងនឹងសប្បាយតាំងពីដើមមកហើយគ្មានអ្វីដែលអាចធ្វើឲ្យយុនហ្គីម្នាក់នេះធ្វើស្អុយៗបានទេលើកលែងតែរឿងការងារប៉ុណ្ណោះ ><

" ថី? ហែងពិបាកចិត្ត? ស្រីក្បត់ចិត្តមែនហាស៎..តែថាមុខហែងនឹងមិនសមស្រីក្បត់សោះបើហែងក្បត់គេអញជឿតិច " មកនេះមកនិយាយបាញ់គេមែន? អាងតែមិត្តនិយាយចំៗពេកហើយគេមិនធ្លាប់មានស្រីក្បត់ទេមានតែគេនឹងហើយដែលក្បត់ពួកស្រីៗអស់នឹងវិញទើបតែយេរីមួយនឹងទេដែលជុងហ្គុកមានគំនិតចង់ស្មោះត្រង់ជាមួយតែបែរជាប៉ាម៉ាក់រកគូដណ្ដឹងឲ្យបានទៀតគេចមិនផុតពីពាក្យថាក្បត់ ។

" ឡប់..អើ!! សួរមួយទាក់ទងពីរឿងរបស់មិត្តភក្ដិយើងវាមិនច្បាស់អារម្មណ៏ខ្លួនឯង "

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now