ភាគទី៣៨ : ឪពុកនិងកូនមិនស្គាល់គ្នា..!!

3.1K 309 6
                                    

បន្ទាប់ពីការថតបានបញ្ចប់ទៅយ៉ាងល្អហើយក៏ដល់ពេលសម្រាកឯអ្នកចាត់ការរបស់ថេយ៉ុងក៏បានមកដល់ជាមួយនឹងកូនប្រុសរបស់ថេយ៍ផងដែរដោយសារតែទើបតែចេញពីសាលារៀនហេតុនេះហើយក៏យកមកកន្លែងធ្វើការតែម្ដងទៅដែលធ្វើឲ្យក្រុមការងារភ្ញាក់ផ្អើលខ្លាំងៗដោយនាយតូចនៅក្មេងសោះអាចមានកូនមួយទៅហើយ ។

" ថ្ងៃនេះមានយកចិត្តទុកដាក់រៀនទេ? "

" បាទ..កូកូមិនរករឿងនោះទេ " ក្រវីក្បាលនិងឆ្លើយទាំងញញឹមថេយ៉ុងលឺហើយក៏ញញឹមតបវិញបន្តិចរួចក៏លើកជុងកូមកដាក់លើភ្លៅរួចថើបថ្ពាល់បន្តិចគេសែនស្រលាញ់កូនប្រុសខ្លាំងណាស់ទោះមានគេនៅឆ្ងល់រឿងរបស់គេក៏មិនបានខ្វល់ច្រើនដែរ ។ ភ្លាមនោះជុងហ្គុកក៏បានចូលមករាក់ទាក់ជាមួយជុងកូផងដែរដើម្បីចង់នៅក្បែរនឹងដឹងរឿងរបស់ថេយ៉ុងកាន់តែច្បាស់បន្ថែមជាងនឹងទៀតគេមិនចង់មានចម្ងល់ច្រើនក្នុងខួរក្បាលរបស់គេនោះទេ ។

" ចាំពូបានទេ? "

" បាទ!! ចាំបានតើ " ងក់ក្បាលព្រមជាមួយចម្លើយឆ្លើយតបទៅវិញជុងហ្គុកកាលដែលបានលឺថាក្មេងនៅចាំខ្លួនហើយក៏ញញឹមឡើងតិចៗគេមានអារម្មណ៏ល្អជាមួយក្មេងម្នាក់នេះណាស់ដូចជាមាននិស្ស័យដល់ហើយឃើញមុខក៏ញញឹមចេញដោយឯកឯងបានដែរក៏មិនមកពីអ្វីបានជាបែបនេះ ។

" មុខមាត់កាត់ទៅប៉ាតូចរបស់ឯងច្រើនណាស់ " នាយសង្កេតមើលគ្រប់ជ្រុងភាគច្រើនគឺកាត់ទៅរកថេយ៉ុងទាំងអស់គ្មានចន្លោះកន្លែងណាមួយឡើយ

" កូនរបស់ខ្ញុំត្រូវតែកាត់មករកខ្ញុំអញ្ចឹងហើយ "

" មិនប្រាកដដែរ " ជុងហ្គុកងើបមកតបទៅថេយ៍វិញដូចជាដឹងអ្វីមួយយ៉ាងអញ្ចឹងធ្វើឲ្យថេយ៉ុងខាំមាត់ចង់តែដេញនាយចេញឲ្យផុតពីមុខទេប៉ុន្តែក្បាលរឹងម្លឹងៗឲ្យគេដេញបានដែរ? បើនិយាយឲ្យចេញក៏មិនទៅពេលដេញម្ដងហើយក៏ត្រឡប់មកជិតគេទៀត

" គីម ជុងកូ? ហុឹស..គ្រួសាររបស់ឯងមិនមែនត្រកូលគីមទេហេតុអ្វីកូនរបស់ឯង..អេ? ប្លែកដល់ហើយ " នាយបានក្រឡែកភ្នែកទៅឈ្មោះដែលនៅលើអាវសិស្សនោះមុននឹងញញឹមចុងមាត់សួរទៅថេយ៉ុងប៉ុន្តែពេលគេគិតបន្តិចទៅក៏បើកភ្នែកធំៗ..

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now