ភាគទី១១ : ពួកធន់នេះប្រដៅខ្លះទើបបាន

3.5K 354 5
                                    

ថ្ងៃបន្ទាប់មកទៀតជុងហ្គុកគឺទៅក្រុមហ៊ុនតាមធម្មតាប៉ុន្តែថាថ្ងៃនេះគេត្រូវជូនថេយ៉ុងទៅសាលារៀនជាមុនសិនខ្លាចថាគេចទៅណាទៀតកាលពីម្សិលមិញធ្វើឲ្យអ្នកផ្ទះផ្អើលម្ដងហើយដើម្បីប្រាកដចិត្តថានាយតូចមិនរករឿងទៀតទើបនាយសុខចិត្តជូនមកម្ដង ។ ដៃតូចចាប់កៀកដៃក្រាស់ទាំងញញឹមដើរហក់លោតចុះឡើងនាយមិនមាត់បានដៃណាស់ពួកគេមកដល់មុខថ្នាក់រៀនរបស់ថេយ៉ុងតែម្ដងសិស្សនៅក្នុងក៏ងាកមកដោយការភ្ញាក់ផ្អើលអ្នកណាមិនស្គាល់ចនជុងហ្គុកនោះ?

" ពូប្ដីអាចទៅវិញបានហើយ " ប្រាប់ឲ្យនាយត្រឡប់ទៅវិញលឺៗបំណងដូចចង់ឲ្យអ្នកក្នុងថ្នាក់បានដឹងអញ្ចឹងនាយលើកចិញ្ចើមគេមិនចង់ឲ្យអ្នកណាម្នាក់ដឹងឡើយថាពេលនេះគេកំពុងមានគូដណ្ដឹង

" ឈប់ហៅយើងបែបនេះនៅទីសាធារណៈ "

" ស្អីគេទីសាធា..ស្អី? ខ្ញុំអត់យល់ទេ " នាយតូចសួរទៅវិញគេមិនយល់ពាក្យនឹងសោះពន្យល់ផងបានអត់?

" ចូលថ្នាក់ទៅយើងគ្មានពេលទេ " នាយប្រុងចេញទៅវិញប៉ុន្តែថេយ៉ុងចាប់ជាយអាវជាប់ឲ្យឈប់បន្តិចពេលងាកមកវិញ ** ជុប ** គឺថាបបូរមាត់ទន់ៗប៉ះទៅនឹងថ្ពាល់របស់ជុងហ្គុកធ្វើឲ្យនាយភាំងបន្តិចទៅហើយនេះកំពុងតែធ្វើស្អី? សុខៗមកថើបគេអញ្ចឹងឬ?

" ចាំមកទទួលខ្ញុំទៅផ្ទះផងណា " ជុងហ្គុកងក់ក្បាលហើយក៏ដើរចេញទៅទាំងស្មារតីមិននឹងនរហើយគិតដល់ថេយ៉ុងថើបគេទៀតអត់កើតទេខួរក្បាលនឹងគាំងទេដឹង? ក្រឡែកមកនាយតូចវិញពេលដើរចូលមកក្នុងថ្នាក់ក៏បានប្រែទឹកមុខវិញលឿនជាងរន្ទះទៀតចរឹកវិញក៏ប្រែមួយរំពេចផងដែរ ។ ស្រីម្នាក់ដែលតែងមកក្បែរៗនាយតូចរហូតនោះវិញក៏ដើរមកយឺតៗនិយាយទៅមុខក្រាស់បន្តិចដែរទោះលឺអ្វីដែលនិយាយមិញនេះក៏ដោយ ~,~

" តាមទៅបងក៏ជាប្រពន្ធគេដែរមែនអត់? " យេសុកនិយាយឡើងទាំងញញឹមតិចៗថេយ៉ុងលឺហើយក៏មិនបានខ្វល់ជាមួយនាងដែរ

" តែមិនអីទេយេរីម្នាក់នេះមិនប្រកាន់ឡើយបងអាចធ្វើជាប្រពន្ធគេបានក៏អាចធ្វើជាប្ដីរបស់ខ្ញុំបានដែរមិនអញ្វឹង? " យេរីជាឈ្មោះក្រៅរបស់យេសុកពីពេលនេះទៅខ្ញុំសរសេរឈ្មោះនាងថាយេរីបែបនេះហើយ ។ នាងដូចជាក្លាហានគួរសមណាស់ដែរថេយ៉ុងលឺហើយសើចក្រហឹមដើមករទាំងចុងមាត់បែបហួសចិត្តនឹងសម្ដីរបស់នាងខ្លាំងមែនទែន ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now