ភាគទី១៩ : បញ្ចុកអាហារតាមមាត់..!!

3K 299 2
                                    

អ្វីដែលប៉ាម៉ាក់របស់ជុងហ្គុកធ្វើគឺបានសម្រេចហើយក្នុងការអង្វរឲ្យនាយតូចនៅទីនេះនិងជួយមើលថែកូនប្រុសរបស់គាត់ផងនោះដំបូងគិតថាមិនបានទេព្រោះឃើញថាពីរនាក់នឹងឈ្លោះគ្នាកាលនោះខ្លាំងដែរប៉ុន្តែមិននឹកស្មានថាថេយ៍ចិត្តទន់យល់ព្រមនោះទេនិយាយទៅពួកគាត់លើសពីសប្បាយចិត្តទៅទៀតរកពាក្យអ្វីមកវាចាបានឡើយ ។ មេឃចាប់ផ្ដើមងងឹតល្ងាចក៏ចូលមកដល់ ** តុកៗ ** សម្លេងគោះទ្វាក៏បានបន្លឺឡើងប៉ុន្តែអ្នកខាងក្នុងមិនបានផ្ដល់សញ្ញាឲ្យសោះទើបសម្រេចចិត្តថាចូលទៅដោយមិនមានការអនុញ្ញាតតែម្ដងបើកទ្វាយឺតៗដោយដៃតូចអើតក្បាលមកមុនសម្លឹងទៅគ្រប់ជ្រុងមិនមានឃើញអ្នកណាទើបចូលទៅមួយៗដូចចោរលួចអញ្ចឹង ><

** ក្រាក ** ទ្វាបន្ទប់ទឹកបើកឡើងជំហានជើងមនុស្សក៏ចេញមកដូចគ្នានាយតូចទ្រឹងមួយកន្លែងភ្នែកធ្មេចចុះឡើងដោយអារម្មណ៏ភិតភ័យមកពីគេចូលមកមិនបានឲ្យនាយដឹងឡើយ...

" អ្ហាយ..ឃើញសូកូឡាកង់ៗ " មាត់ស្រែកឡើងនិងយកដៃបិទភ្នែកទៀតផងនាយឃើញហើយក៏ក្រឡាប់ភ្នែកចុះឡើងទាំងជ្រេញនឹងថេយ៍ជាខ្លាំងនិងបានដើរមករកមួយៗព្រមទាំងទាញដៃគេចេញពីភ្នែកដែលបិទមិនជិតផង

" បិទភ្នែកបែបនឹងមើលឃើញដដែរនឹង? "

" បិទជិតពេកវាស្រវាំងភ្នែក " ក្រវាសដៃចេញនឹងងើបមុខមកតបទៅនាយវិញទាំងចរឹកញិញក់ដូចក្មេងមកម្ដងទៀតហើយដែលធ្វើឲ្យនាយសើចដើមករទាំងហួសចិត្ត ~,~ គិតទៅថេយ៍ក៏ខូចណាស់ដែរបែបចង់ឃើញសាច់របស់អនាគតប្ដីណាស់ហើយបានធ្វើជាបិទភ្នែកទាំងបិទមិនជិតអញ្ចឹងនោះ ។

" ហើយចូលមកក្នុងបន្ទប់យើងធ្វើអី? ក្រែងឯងទៅផ្ទះរបស់ប៉ាឯងហើយមិនអញ្ចឹងមកធ្វើអីទៀត? "

" ម៉ាក់របស់លោកនឹងហើយអ្នកសុំឲ្យខ្ញុំនៅមើលថែលោកមួយរយៈ " នាយលឺហើយចងចិញ្ចើមទាំងភ្ញាក់ផ្អើលគេមិនបានដឹងរឿងនេះឡើយហើយទៅនិយាយគ្នាពីរឿងនេះតាំងពីពេលណាមក? មិនប្រាប់គេឲ្យបានដឹងផងទេ?

" គាត់មិនប្រាប់លោកទេឬ? " នាយក្រវីក្បាលហើយក៏ទៅបើកទូយកសម្លៀកបំពាក់មកស្លៀកឲ្យបានត្រឹមត្រូវសិនមកឈរនិយាយគ្នាទាំងបែបនេះមិនបានឡើយ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now