ភាគទី១២ : ធ្វើបាបឲ្យយំពេញមួយយប់

3.3K 345 3
                                    

បន្ទាប់ពីរឿងនោះបានផ្អើលពេញសាលារៀនហើយនោះសិស្សផ្សេងៗក៏និយាយសរសើរពីថេយ៉ុងផងអីផងសំខាន់មានអ្នកយកវីឌីអូដែលថតបាននោះទៅចែកចាយឲ្យគ្នាមើលទៀតធ្វើឲ្យល្បីមួយរំពេច >< ងាកមកក្នុងក្រុមហ៊ុននេះវិញនាយក៏កំពុងតែធ្វើការងារសុខៗក៏មានកូនចៅជំនិតចូលមកដើម្បីយកអ្វីមកឲ្យមើលនាយទទួលយកមកមើលបន្តិចបើកភ្នែកធំៗ ។

" នេះក្មេងនឹងចេះវាយផងឬ? ឡប់ៗសោះនឹង " ជុងហ្គុកដាក់សញ្ញាសួរទៅក្នុងខួរក្បាលនិងបន្តមើលវីឌីអូនោះរហូតចប់

" ឆ្កួតៗសោះអីក៏ពូកែយ៉ាងនឹង? "

" តាមដឹងអ្នកប្រុសតូចពេលនៅសាលាគឺល្អជាធម្មតាទេមិនដូចក្នុងផ្ទះឡើយអ្នកប្រុស " រាយកាណ៍តាមអ្វីដែលបានដឹងមកហើយនាយបានបញ្ជាឲ្យគេទៅតាមមើលថេយ៉ុងទើបដឹងរឿងខ្លះៗមក ។ ជុងហ្គុកសញ្ចឹងគិតបន្តិចក៏ឆ្ងល់ដូចគ្នាបើដូចអ្វីដែលជំនិតរបស់គេនិយាយមែននោះហេតុអ្វីនៅក្នុងផ្ទះដូចមនុស្សល្ងង់មិនដឹងខ្យល់អីសោះអញ្ចឹង?

" ចរឹករបស់អ្នកប្រុសតូចរាល់ថ្ងៃនេះមើលទៅក៏គួរឲ្យស្រលាញ់ដែរតើ " និយាយបែបសរសើរមកខ្លះទៅកុំឲ្យថាជាកូនចៅតែសម្ដីមិនល្អដាក់គូដណ្ដឹងចាហ្វាយ

" ដូចមនុស្សអត់គ្រប់នឹង? កោតប៉ាម៉ាក់របស់យើងចូលចិត្តកើតដែរមិនសមសោះ " ឯជុងហ្គុកវិញគេមិនបានចូលចិត្តនោះទេចរឹកស្អី? គួរឲ្យស្រលាញ់មែនទេ? គឺវាក្រពុលមុខទៅវិញទេបើបានរៀបការហើយនាំទៅក្រៅជួបអ្នកធំនោះច្បាស់ជាធ្វើឲ្យគេបាក់មុខមិនខានទេ ។ បន្តិចក្រោយមកក៏មានមនុស្សស្រីម្នាក់ចូលមករកនាយតាមទម្លាប់រាល់ដងសំខាន់ជុងហ្គុកទទួលនាងយ៉ាងគួរសមទៀតផង ><

" អ្នកប្រុសសម្រាប់ប៉ុន្មានខែទៀតលោកស្រីនឹងរៀបចំពិធីរៀបការឲ្យអ្នកប្រុសហើយត្រៀមខ្លួនផងណាបាទ " ជំនិតរបស់នាយបានផ្ដាំឲ្យហើយព្រោះលោកស្រីបានប្រាប់មកគេបែបនឹងហេតុនេះហើយជម្រាបឲ្យដឹងមុនស្រួលត្រៀមខ្លួនបន្ទាប់មកក៏ចេញទៅក្រៅទុកឲ្យចាហ្វាយនៅជាមួយភ្ញៀវមិនហ៊ានរំខានឡើយ ។ នារីម្នាក់នោះក៏ងាកមកសម្លឹងមុខជុងហ្គុកបន្តិចក្រោយបានដឹងថានាយជិតរៀបការទៅហើយនេះបើជំនិតម្នាក់នឹងមិននិយាយទេនាងមិនដឹងឡើយ

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now