ភាគទី៣១ : បើ.តមាត់ឃើញមាត់នៅជិតគ្នាហើយ

2.9K 276 4
                                    

ចូលមកដល់ក្នុងថ្នាក់ភ្លាមជីមីនដកដង្ហើមធំតែម្ដងនិងក្រាបចុះនៅលើតុទាំងពិបាកចិត្តជាខ្លាំងតើឲ្យគេធ្វើយ៉ាងម៉េចទៅមើលទៅយុនហ្គីមិនចេញពីគេនោះទេមិនគួរចេះចង់ដឹងរឿងអញ្ចឹងសោះកម្មមែនហើយ >< ភ្លាមនោះសេអ៉ីនដែលខានចូលមកថ្នាក់នេះយូរហើយក៏លេចមុខមកម្ដងទៀតមិត្តរបស់ជីមីនឃើញក៏រហ័សមកក្បែរមិត្តផងដែរហើយពួកគេក៏មានបំណងមករកជីមីនពិតមែន ។

" ឯងមកជាមួយបងប្រុសរបស់យើងដោយរបៀបណា? ហេតុអ្វីទៅពាក់ព័ន្ធជាមួយគាត់ " សេអ៉ីនសួរទៅកាន់នាយតូចជាច្រើនសំនួរតែជីមីនមិនបានឆ្លើយទេព្រោះមិនដឹងថាតបដោយរបៀបណាខ្លាចថាសេអ៉ីនមិនជឿបើគិតទៅបងប្អូនគេច្បាស់ជាមានចរឹកដូចគ្នាហើយ

" ឯងទាក់ទាញគាត់មែនទេ? "

" អត់ទេ.. " ជីមីនក្រវីក្បាលញាប់ស្មេរមកចោទគេអត់ទំនងសោះឆ្ងល់ណាស់បងប្អូនគេនឹងកើតស្អីបានកើតមកចរឹកស្រដៀងគ្នាសម្បើមម្លេះ? ដើរចោទគេហើយក៏គិតចេញមកតែខ្លួនឯងមិនយល់ ><

" ផ្ដាំឲ្យហើយហាមទៅពាក់ព័ន្ធជាមួយគាត់ទៀតបើមិនអញ្ចឹងទេឯងច្បាស់ជាមានរឿងជាមួយយើងមិនខានទេ " និយាយចប់ហើយក៏ចេញទៅវិញដោយកាន់តែធ្វើឲ្យជីមីនពិបាកចិត្តថែមទៀតឲ្យគេគេចចេញបានដោយរបៀបណា? បើបងប្រុសរបស់គេចូលមករកគេខ្លួនឯងនឹងគួរតែប្រាប់យុនហ្គីទើបត្រូវបំពុលទុក្ខដល់គេទាំងព្រឹកតែម្ដង

" ហើយឯងទៅស្គាល់គ្នាជាមួយបងប្រុសរបស់វាបានយ៉ាងម៉េច? " សេហ៊ុនក៏សួរនាំដោយចង់ដឹងដើមហេតុពីដំបូងតែមើលទៅជីមីនពិបាកនិយាយប្រាប់ថាទឹកមុខក៏ពិបាកមើលផងដែរ

" រឿងវែងឆ្ងាយណាស់ "

" គឺបងរបស់គេដែលចូលមករំខានយើងខ្លួនឯងសំខាន់បងរបស់គេគួរឲ្យខ្លាចជាងប្អូនទៅទៀត " នឹកឃើញដល់នាយគឺថាព្រឺសម្បុរមុនបាត់ទៅហើយទោះជាញញឹមមកកាន់គេមែនប៉ុន្តែមិនគួរឲ្យកក់ក្ដៅនោះទេបើនាយប្រែទឹកមុខកាន់តែញ័រខ្លួនបន្ថែមទៀត ~,~ ហើយបើឲ្យគេរើសថាគួរខ្លាចម្នាក់ណាជាងគឺរើសយុនហ្គីហើយ ។

" គេកាចខ្លាំងមែនទេ? "

" ម៉ាហ្វៀតើដែលស្លូតបូតទេ? ឯងគិតសាកមើលបើគេខឹង..អួយ..ដឹងតែជ្រុះករចេញពីខ្លួនហើយ " និយាយបណ្ដើរចេញកាយវិការផងប្រើទឹកមុខបែបភ័យខ្លាចមិនដឹងថាស្រមៃដល់ណាហើយទេតែក៏អាចបង្អើរឲ្យមិត្តរបស់គេភ្ញាក់ផ្អើលជាមួយគ្នាដែរទៅ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now