បន្ទាប់ពីការញ៊ាំអាហារបានបញ្ចប់ថេយ៉ុងនិងជុងហ្គុកក៏ឡើងទៅសម្អាតខ្លួននិងបានសម្រាកព្រោះថាយប់ណាស់ហើយប៉ុន្តែមុនពេលចូលគេងថេយ៉ុងត្រូវមកលាងសម្អាតរបួសឲ្យនាយជាមុនសិនដែលនៅអង្គុយលើពូកក្នុងបន្ទប់របស់ជុងហ្គុកកំពុងតែដោះបង់រុំចាស់ចោលមួយៗនិងថ្នមបំផុតជៀសវាងឈឺចាប់លើមុខរបួស ។ ឯជុងហ្គុកក៏គិតតែពីសម្លឹងមើលមុខរបស់ថេយ៍មិនឈប់មិនឈរមើលហើយក៏មកញញឹមទាំងមិនដឹងខ្លួនអញ្ចឹងទៅ
" ឈឺប្រាប់ខ្ញុំលឺទេ? "
" អ្ហឹម.. " ជុងហ្គុកងក់ក្បាលនិងប្ដូរទឹកមុខមកធម្មតាដោយឃើញថាថេយ៍ងើបមុខមកមើលគេគិតថាចាប់មិនបានមែន? គឺថេយ៍ក៏បានឃើញដែរតែមិនបាននិយាយអ្វីច្រើន
" អ្ហា៎..ឈឺ " រហ័សដកដៃចេញពីថេយ៍ដោយសារតែប្រើកម្លាំងដៃធ្ងន់ពេកគេស្រែកយកតែម្ដងទៅងាកមកមើលមុខរបស់ថេយ៍វិញគឺញញឹមញាក់ចិញ្ចើមដាក់ឡើងទំនង
" ចង់សម្លាប់យើងមែនទេ? "
" អត់ផង..អ្នកណាឲ្យលោកសម្លឹងមុខរបស់ខ្ញុំធ្វើអី? គិតស្មានថាមិនឈឺទេ៎.. " ជុងហ្គុកលឺហើយក៏តបមកវិញអត់បានឯថេយ៉ុងវិញបានដៃណាស់ខិតមកសម្លឹងនាយវិញខំគេចក៏គេរុលទៅបានដែរបើនាយគេចឡើងចង់គ្រិចករអស់ហើយ
" មុខនឹងស្រលាញ់ខ្ញុំហ្មង? " ចង្អុលទៅចុចលើថ្ពាល់របស់ជុងហ្គុកជាមួយស្នាមញញឹមបែបលេងសើចធម្មតាទេប៉ុន្តែបែរជាអាចធ្វើឲ្យនាយប្រតិកម្មលើសំណួរនេះបានភ្លាមៗគេចមុខចេញនិងក្រវីក្បាលយ៉ាងលឿន ~,~
" គិតខ្លួនឯង..យើងមិនទៅស្រលាញ់ឯងមុននោះទេកុំស្រមៃពេកអី "
" អញ្ចឹងហ៎? ឲ្យតែដូចមាត់ " ងក់ក្បាលតិចៗបែបយល់សាច់ការហើយមិនបាច់ប្រកែកពេកទេគេដឹងហើយគ្រាន់តែសួរលេងក៏មិនបានបន្ទាប់មកទៀតថេយ៉ុងបន្តលាងរបួសរហូតដល់រួចរាល់សព្វគ្រប់អស់និងរៀបចំទុកដាក់ប្រអប់ថ្នាំឲ្យបានត្រឹមត្រូវ ។
" សម្រាកចុះយប់ហើយ " និយាយហើយក៏កាន់ប្រអប់ថ្នាំប្រុងនឹងចេញទៅប៉ុន្តែជុងហ្គុកចាប់ដៃនិងទាញចង្កេះឲ្យមកដួលលើភ្លៅរបស់គេវិញភ្លាមៗនិងអោបណែននៅនឹងកន្លែងភ្លាមៗពេកថេយ៉ុងក៏រៀងភាំងដូចគ្នាសុខៗមកចាប់គេអោបអញ្ចឹងកើតអ្វីទៀតហើយ? ឬនឹកស្រីស្នេហ៏? ទោះយ៉ាងណាក៏ថេយ៍ប្រឹងដកដៃរបស់ជុងហ្គុកចេញឲ្យបានផងដែរគ្មានការអនុញ្ញាតផងមកអោបស្អីវៃគ្មានដឹងឈឺឥឡូវហើយ ><
YOU ARE READING
💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ )
Romanceជារឿងបែបកំប្លែងសើចច្រើនជាងយំជាមួយនឹងកូនប្រសារដប់គត់របស់តួក្នុងប្រលោមលោកមួយនេះ ។ Taekook = Jungkook Top Han Taehyung / Kim Jungkook Writer : PICH 06.12.21