ភាគទី៥៦ : ប្រពន្ធដ៏ស្លូតត្រង់របស់ប្ដី..!!

2.3K 226 7
                                    

" ចេះខ្លាចអញ្ចឹងល្អហើយ " បើចេះគិតបែបនឹងវាប្រសើរពេកហើយកុំឲ្យគេនេះពិបាកតាមឃ្វាលច្រើនវាហត់នឿយ ~,~ បន្ទាប់ពីនឹងមកទៀតពួកគេរៀបចំឡើងទៅសម្រាកវិញដោយសារតែយប់ជ្រៅណាស់ទៅហើយនៅរវល់និយាយគ្នានៅនឹងហើយប្រពន្ធក៏ពូកែរករឿងទៀតអត់ចេះចប់សោះហ្មង

៚ ថ្ងៃបន្ទាប់ទៀតដោយមិនចង់ឲ្យថេយ៉ុងនៅម្នាក់ឯងខ្លាចថាអផ្សុកយំរករឿងគេទៀតទើបអនុញ្ញាតឲ្យហៅមិត្តមកលេងបានដើម្បីបានកំដរថេយ៉ុងផងគេទៅក្រុមហ៊ុនបែបនេះមិនបានមកមើលទេព្រោះតែងធ្វើការដល់យប់ៗពេកគ្រាន់តែព្រឹកនេះក៏ត្រូវមានប្រជុំជាមួយបុគ្គលិកផ្សេងៗទៀត ។

" បងត្រូវទៅហើយចង់ហៅមិត្តរបស់អូនមកលេងក៏បានកុំឲ្យអូនធុញពេលនៅតែម្នាក់ឯងបែបនេះ "

" ថ្ងៃនេះបងនឹងប្រញាប់បង្ហើយការងារឲ្យរួចរាល់លឿនបំផុតបើមានបញ្ហាអ្វីអាចខលមកបងបានគ្រប់ពេលលឺទេ? តែកុំរករឿង " ថេយ៉ុងងក់ក្បាលតិចៗនាយញញឹមនុងអង្អែលក្បាលប្រពន្ធបន្តិចមុននឹងចេញទៅដោយមានកូនចៅជំនិតបើកជូនទៅ..គេត្រូវផ្ដាំផ្ញើមុនអញ្ចឹងហើយដើម្បីកុំឲ្យពិបាកថាថេយ៉ុងនឹងធុញទ្រាន់ឬក៏រកវិធីងក់ងរឲ្យគេលួងទៀត ។

ជុងហ្គុកចេញទៅផុតមួយសន្ទុះហើយទើបមិត្តភក្ដិរបស់ថេយ៉ុងមកដល់ទាំងសុងឃ្ចូ..សេហ៊ុននិងជីមីនទៀតផងជុំគ្នាល្អណាស់ក្នុងថ្ងៃនេះ ~,~

" ថេយ៍!! យើងជិះមកតាមផ្លូវមិញនឹងឃើញប្ដីឯងឈរនិយាយជាមួយស្រីម្នាក់ដូចជាស្និតស្នាលគ្នាដល់ហើយប្រហែលជាអ្នកស្គាល់គ្នាទេដឹង? " សេហ៊ុននិយាយឡើងប្រាប់ទៅនាយតូចទាំងចងចិញ្ចើមដែលជីមីននិងសុងឃ្ចូខំកេះដើម្បីហាមកុំឲ្យនិយាយរឿងនេះប៉ុន្តែមើលចុះចេញមកអស់ហើយពួកគេមិនចង់និយាយក៏ព្រោះតែខ្លាចថាថេយ៉ុងគិតខុសលើជុងហ្គុករួចក៏មានរឿងឈ្លោះអញ្ចឹងទៅណាមួយថេយ៍កំពុងពពោះផងឲ្យខឹងច្រើនមិនល្អទេ ><

" ស្និតស្នាលរបៀបណា? "

" មានអោបគ្នាទៀតផង...អុស៎!! ច្រឡំប្រាប់ " សេហ៊ុននិយាយរួចក៏យកដៃខ្ទប់មាត់យ៉ាងលឿនគេច្រឡំទៀតហើយភ្លេចខ្លួនលឺគេសួរក៏ធ្លោយឆ្លើយដោយមិនបានគិត

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now