ភាគទី២៦ : កុំឲ្យខ្ញុំស្អប់លោកជាងនេះ

3.1K 297 6
                                    

បន្ទាប់ពីថេយ៉ុងចេញទៅផុតនាយក៏បានចេញទៅក្រៅដូចគ្នាដូចជាមានអារម្មណ៏មិនល្អសោះចេញទៅផឹកបន្តិចក្រែងបានអស់អីវិញ..ចំណែកឯថេយ៉ុងវិញពេលនេះគឺត្រឡប់មកដល់ផ្ទះហើយតែសូម្បីតែនិយាយជាមួយប៉ារបស់គេមិននិយាយផងមកដល់គឺឡើងទៅខាងលើសម្រាកបាត់ប្រហែលហត់នឿយ ><

...ក្នុងបន្ទប់គេងរបស់ថេយ៉ុងសង្ងំនៅលើគ្រែប្រែខ្លួនចុះឡើងក៏ស្ទុះងើបឡើងមកវិញជាមួយស្នាមញញឹមរួចក៏ងើបទៅមុខlaptopបើកចុចធ្វើអ្វីក៏មិនដឹងដែរតែទឹកមុខសប្បាយចិត្តណាស់បែបមានគំនិតអ្វីថ្មីហើយ ។

" រួចហើយ..លើកនេះអ្វីៗនឹងចប់ " ភ្នែកសម្លឹងទៅខាងមុខជាមួយស្នាមញញឹមលើផ្ទៃមុខសង្ឃឹមក្នុងចិត្តមានច្រើនណាស់តែនៅមិនទាន់ដឹងទេថាថេយ៉ុងគិតចង់ធ្វើអ្វីនៅពេលនេះមានតែចាំមើល ><

** ទឺតៗ ** សម្លេងឡានមួយសុីផ្លេនៅមុខផ្ទះរបស់ថេយ៉ុងដែលក្នុងពេលនេះគឺយប់ហើយតែមិនដឹងមនុស្សមកពីណាទេចុចឡើងលឺពេញនឹងទើបប៉ារបស់ថេយ៍ឲ្យគេបើករបងទ្វាដើម្បីឲ្យម្នាក់នឹងជិះចូលក្នុងបើកមកដល់ខាងក្នុងទើបលោកហានចាប់ដឹងថាជាឡានរបស់ជុងហ្គុក ។

" នេះជុងហ្គុកតើ " គាត់ក៏បានបញ្ជាអ្នកបម្រើបើកទ្វានិងទៅជួយយកគេចូលមកខាងក្នុងសិនមកព្រោះថាសភាពដូចជាស្រវឹងខ្លាំងណាស់ដើរមិនទាំងត្រង់ផ្លូវផងនឹង

" អ្ហា៎..កុំប៉ះៗ..ហាមប៉ះយើង " ទោះពួកអ្នកបម្រើចង់ចូលមកជួយគ្រាក៏នាយស្រែកដែរប្រាប់ភ្លាៗមិនឲ្យពួកគេចូលមកជិតទេរួចមកនាយក៏ដើរសំដៅចូលទៅខាងក្នុងដោយខ្លួនឯងបិះនឹងដួលម្ដងៗហើយតែខ្លាំងមិនឲ្យអ្នកណប៉ះគេទេភ្លាមនោះថេយ៉ុងចុះមកល្មមក៏ឃើញថាជុងហ្គុកចូលមកក្នុងផ្ទះគេផងដែរទើបងាកទៅមើលចំពេលនោះនាយក៏ចូលមកអោបនាយតូចតែម្ដង

" ហ៊ឺយ..លោក..ស្អុយស្រាណាស់ " រុញខ្លួនរបស់នាយចេញពីគេតែមិនកើតនេះឯខ្លួនរបស់ថេយ៉ុងសឹងតែដួលទៅហើយព្រោះធ្ងន់រាងកាយរបស់នាយគឺធំមាឌវិញមិនបាច់និយាយគួរតែដឹងហើយសាច់ដុំពេញខ្លួនចង់រុញក៏មិនកម្រើកដែរតែបើមើលទៅនាយគឺសន្លប់បាត់តាំងពីកាលក៏មិនដឹង ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now