ភាគទី៤៤ : ដកពិសោធន៍ចិត្ត..!!

2.6K 248 4
                                    

" សួស្ដី " សម្លេងយ៉ាងស្រទន់បន្លឺឡើងនៅចំពោះមុខរបស់ថេយ៉ុងដែលដើរចូលមកខាងក្នុងកន្លែងថតក៏លេចមុខរបស់ជុងហ្គុកចេញមកសំខាន់ស្ញេញដាក់ឡើងស្រស់ទៀតដែលធ្វើឲ្យថេយ៉ុងភ្ញាក់បន្តិចទៅមកស្រស់ៗពេកគេចង់លួសព្រលឹងអស់ទៅហើយ ។

" ផ្លែឈើសម្រាប់ឯង " ហុចកន្រ្តក់ផ្លែឈើដែលមានសុទ្ធតែជាស្ដ្របឺរីពេញទាំងអស់សំខាន់ជារបស់ដែលថេយ៉ុងចូលចិត្តទៀតដឹងចិត្តណាស់ហេតុនេះទើបទទួលយកដោយមិនបានប្រកែកអ្វីទាំងអស់បន្ទាប់ពីទទួលហើយដើរបុកស្មានាយចូលទៅខាងក្នុងបាត់ដោយមិននិយាយពាក្យអរគុណសូម្បីមួយម៉ាត់ >< ជុងហ្គុកនេះខំឈរញញឹមឡើងស្ងួតជើងធ្មេញអត់មាននិយាយរកបន្តិចសោះអត់ចិត្តរបស់គេមែនសុំសរសើរ ។

" លោកជុងអញ្ជើញរកកន្លែងអង្គុយសិនទៅ "

" ជៀសផ្លូវទៅ " មិនបានខ្វល់ជាមួយនឹងអ្នករៀបចំនៅនឹងទេសំខាន់គេទៅរកថេយ៉ុងទោះទៅដល់ណាក៏ដោយនាយតូចមកដល់កន្លែងផ្លាស់សម្លៀកបំពាក់ហើយក៏នាយតាមមកដែរ

" អេ..លោក!! តាមអត់ឲ្យខ្ញុំដកដង្ហើមស្រួលសោះហ្មងហី? " ដោយអត់ធន់មិនបាននាយតាមពេកហួសហេតុហ្មងគេរកធ្វើអ្វីមិនបានងើបខ្លួនបន្តិចក៏មិនបានចង់បានអ្វីជុងហ្គុកស្ទុះទៅយកឲ្យភ្លាមតែវារំខានចិត្តរបស់គេ ~,~

" ខ្លាចឯងត្រូវការអ្វីគ្មានអ្នកយកឲ្យ "

" លោកជាអ្នកបម្រើរបស់ខ្ញុំ? " នាយងក់ក្បាលយ៉ាងលឿនដោយស្ដាប់សំណួរមិនទាន់ច្បាស់ពេលដឹងក៏ក្រវីក្បាលវិញញាប់ឆ្មេរមិញភ្លេចគិតទៅថេយ៉ុងក្រឡាប់ភ្នែកនិងសើចបែបហួសចិត្តជាខ្លាំងគេក៏មិនដឹងថានាយមានបំណងអ្វីដែរឃើញប្លែកៗចេះតែខ្លាចធ្វើល្អដាក់ពេកចេះតែគិតថាគេមានគំនិតបោកខ្លួន ។

" បើអះអាងអញ្ចឹងហើយជួយមកធ្វើសរសៃជើងឲ្យបន្តិចមក "

" ប្រាកដជាបាន " ជុងហ្គុកព្រមទាំងញញឹមឯបុគ្គលិកនៅក្នុងនឹងគឺថាបុកពោះណាស់ដែលឃើញនាយតូចប្រើពាក្យមិនសមរម្យនិងហ៊ានប្រើជុងហ្គុកអញ្ចឹងចេះតែភ័យជំនួសព្រោះអ្នកណាក៏ល្បីថានាយជាមនុស្សកាចនិងម៉ត់ចត់ណាស់លេងសើចជាមួយមិនបានទេប៉ុន្តែបែរជាអាចឲ្យថេយ៉ុងប្រើបានយ៉ាងងាយ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now