ភាគទី៥៥ : ប្រពន្ធបងក្បាលខូចណាស់..!!

2.5K 217 4
                                    

" ប្រពន្ធបងទោះពោះធំយ៉ាងណាក៏នៅតែស្អាតៗជាងមុនទៅទៀត " ដោយការនិយាយសរសើរធ្វើឲ្យថេយ៉ុងញញឹមឡើងខ្ចឹបមាត់ធ្វើរឹកបែបអឹមអៀននិងបានច្រឡំដៃមួលសាច់របស់ជុងហ្គុកទៀតដែលនាយក៏ស្រែកឡើងភ្លាមៗដោយឈឺពេកមិនដឹងថាជាំឬអត់ទេ

" កើតអីនឹងលោកប្ដី? "

" ដើរដួលទេដឹងប្រពន្ធសម្លាញ់ " ជុងហ្គុកឆ្លើយទៅវិញទាំងផ្គើនថេយ៉ុងសួរដូចមិនដឹងអីអញ្ចឹងទាំងដែលមួលគេចង់ដាច់សាច់អស់ហើយនឹងហាស៎ ~,~

" ជាំសាច់បងអស់ហើយ "

" ប្រពន្ធសុំទោសប្ដីផងណា៎មកពីច្រឡំដៃដោយសារតែប្រពន្ធអៀនពេក " និយាយទាំងដឹងខុសពេបមាត់ដាក់នាយគេអត់មានចេតនាទេដៃនេះច្រឡំទៅកើតចំមែនហើយដោយថេយ៉ុងថាអញ្ចឹងហើយជុងហ្គុកឯណាដាច់ចិត្តខឹងប្រពន្ធនោះ? ប្ដីល្អអញ្ចឹងអត់ចេះខឹងយូរទេគ្រាន់តែរំអួយបន្តិចបន្តួចប៉ុណ្ណោះ

" មិនអីទេៗប្ដីឯណាដាច់ចិត្តស្ដីបន្ទោសអូននោះបើប្រពន្ធបងគួរឲ្យស្រលាញ់ម្លឹងៗ.. "

" ចេះតែសរសើរអូនរហូត..ហិហិ.. " និយាយហើយក៏ចាប់ផ្ដើមរមួលអៀនទៀតហើយទើបរុញច្រានក្បាលនាយទៅម្ខាងឡើងបិះធ្លាក់ពីលើគ្រែទប់ខ្លួនទាន់

" សរសើរពិតៗ " តបមកវិញទាំងញញឹមមិនសមឲ្យតែអៀនម៉ាកៗនឹងទៅចប់ហើយមើលទៅប្រហែលផ្អាកសរសើរមួយរយៈសិនខ្លាចថាត្រូវឈឺខ្លួនម្ដងទៀតដោយសារតែប្រពន្ធអៀនខ្លាំងពេកមិនគិតរកថ្នាំទម្លាក់អៀនចេញទេ

៚ ថ្ងៃបន្ទាប់បន្តមកទៀតដូចតែរាល់ដងធ្វើតាមសកម្មភាពប្រចាំថ្ងៃដែលធ្លាប់តែធ្វើពិសេសនោះគឺការមើលថែថេយ៉ុងនេះឯងមមាមញឹកខ្លាំងៗហ្មងហើយនៅពេលនេះជុងហ្គុកគឺកំពុងតែនៅក្នុងក្រុមហ៊ុនធ្វើកិច្ចការរបស់គេដែលជាប្រធានរបស់បុគ្គលិកទាំងអស់ទោះអស់កម្លាំងយ៉ាងណាក៏មិនដែលរអ៊ូដាក់នរណាម្នាក់ឡើយ ។

" ចាហ្វាយ..ឯកសារដែលត្រូវចុះហត្ថលេខា "

" ទុកត្រង់នេះហើយឯងទៅធ្វើការវិញចុះបើមានអ្វីអាចមករាយការណ៍បាន " ជំនិតរបស់ជុងហ្គុកអោនដោយការទទួលបញ្ជាហើយក៏ចេញទៅវិញជុងហ្គុកនៅពិនិត្យមើលឯកសារមុននឹងចុះហត្ថលេខាភ្លាមៗក៏មានសារលោតចូលមកក្នុងទូរស័ព្ទនាយបើកមើលថាជាអ្នកណាឃើញហើយស្នាមញញឹមក៏លេចឡើងមករួចក៏ងើបចេញទៅភ្លាមៗតែម្ដង ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now