" សរសើរឬជេរ? "
" សរសើរវើយ..សមណាស់ " ឆ្លៀតលើកមេដៃឲ្យទៀតគេសុំសរសើរពិតៗគ្មានអ្នកណាប្រសប់ដូចទេពូកែណាស់ទៅដាក់ពាក្យធ្វើតារាសម្ដែងទៅក្រែងបានជាប់ ។ មិនប៉ុន្មាននាទីផងសម្លេងរថយន្តទំនើបក៏បន្លឺឡើងអ្នកបើកខំចុចសុីផ្លេខ្លាំងៗជាច្រើនដងទម្រាំតែមានអ្នកចេញមកបើកទ្វារបងឲ្យនាយចុះពីក្នុងឡានពេលឃើញថេយ៉ុងចេញមកជាមួយមិត្តដែរទឹកមុខរបស់គេមាំណាស់ខំដើររកឡើងពេញទីក្រុងបែរជាមនុស្សមកនៅទីនេះដោយគ្មានកើតស្អីបន្តិចសោះមួមៅណាស់អញ្ចឹងៗ ។
" អួយ..អាពូឆ្កួតឈឺណាស់ "
" ចង់ធ្វើបាបឲ្យយើងបារម្ភឬ? " ទឹកមុខគួរឲ្យខ្លាចបង្ហាញដាក់នាយតូចដៃចាប់ដៃតូចឡើងណែនជីមីនឈរក្បែរនោះឃើញហើយចង់ភ័យជំនួសមិត្តទៀតថេយ៉ុងវិញពេបមាត់ហើយក៏ខ្សឹបខ្សួលចេញមកមួយភ្លែតទឹកភ្នែកក៏ហូរមកដោយជោគជ័យគ្មានអ្នកវៃក៏យំបានដែរ ><
" ថីបានយំ? យើងមិនបានធ្វើស្អីផង "
" ពូឯងពាក់មុខយក្សដាក់ខ្ញុំ..ហ្អឹកៗ.. " កាន់តែយំលើសដើមគ្រាន់តែសួរសោះនឹងហាស៎ជុងហ្គុកកាលឃើញបែបនេះហើយក៏ក្រវីក្បាលរួចក៏ទាញដៃឡើងឡានវិញប្រញាប់ទៅផ្ទះទើបបានអ្នកផ្ទះបារម្ភស្លាប់ហើយគេមិនទាន់ឲ្យដំណឹងទៅពួកគាត់ផង ។ បើកឡានតាមផ្លូវនាយតូចក៏ខ្សឹបខ្សួលនៅនឹងមិនព្រមឈប់សោះពូកែរំអួយដល់ហើយអីក៏សូម្បីទឹកភ្នែកម្លេះលោកអើយគេថ្លង់ណាស់ឲ្យឈឺក្បាលតាមរកពាក់កណ្ដាលថ្ងៃហើយនៅមកយំឲ្យស្ដាប់ទៀតធុញលើធុញ
" ស្ងាត់ទៅ "
" ស្ងាត់អញ្ចឹងតើខ្ញុំយំបានយ៉ាងម៉េច? " ងាកទៅសួរទាំងពេបមាត់នឹងបើគេស្ងាត់តើយំបានដែរ? យំស្ងាត់ៗពិបាកណាស់ដឹងអត់ហាមគេមិនបានទេធ្វើឲ្យយំហើយនៅមកស្រែកដាក់ថែមទៀតចាំមើលគេយំលើសដើមយំឲ្យខ្លាំង
" ក៏ឈប់យំទៅ "
" ឈប់យំម៉េចកើត? ហ្អឹក.. " នាយដកដង្ហើមវែងគេសែនតឹងទ្រូងណាស់លោកអើយអ្នកណាក៏បានដែរមកជួយគេផងឡប់ឥឡូវហើយនៅជាមួយក្មេងនេះយូរចង់កើតសរសៃប្រសាទដោយលឺសម្លេងយំរង៉ូវៗពេកនាយឈប់ឡាន ** ងឺត ** ដោះខ្សែក្រវ៉ាត់ចេញហើយក៏ចុចកៅអីអង្គុយនាយតូចឲ្យដេករួចក៏ឡើងមកទ្រោបពីលើថេយ៉ុងបើកភ្នែកចុះឡើងមុខស្លឺៗដូចជាមិនដឹងខ្យល់អ្វី ។
YOU ARE READING
💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ )
Romanceជារឿងបែបកំប្លែងសើចច្រើនជាងយំជាមួយនឹងកូនប្រសារដប់គត់របស់តួក្នុងប្រលោមលោកមួយនេះ ។ Taekook = Jungkook Top Han Taehyung / Kim Jungkook Writer : PICH 06.12.21