ភាគទី០២ : ពូគាំងគម្របមាត់ឬ?

4.3K 434 4
                                    

សម្លេងសើចបន្លឺឡើងខ្លាំងៗក្រឡែកទៅមើលគឺឃើញនាយតូចកំពុងតែលេងជាមួយក្មេងៗក្នុងតំបន់ជាមួយគ្នានេះជាទម្លាប់ហើយដែលតែងតែចេញមកក្រៅលេងជាមួយក្មេងតូចៗទាំងដែលខ្លួនគេធំហើយសំខាន់សប្បាយមិនបានខ្វល់ច្រើនផងណាមួយនៅទីនេះមិនមានអ្នកណាអាយុដំណាលនឹងនាយតូចនោះទេភាគច្រើនគឺក្មេងជាងច្រើននិងអ្នកអាយុបងខ្លាំងតែម្ដងហេតុនេះពិបាកលេងជាមួយណាស់ ។

" បងតែងតែឈ្នះពួកយើងរហូត "

" មកពីបងពូកែ " និយាយទាំងមានភាពជឿជាក់ចំពោះខ្លួនឯងខ្លាំងៗជាមួយក្មេងៗគឺច្បាស់ពូកែនិងឆ្លាតជាងហើយប៉ុន្តែប្រសិនបើប៉ះជាមួយមនុស្សដែលចាស់ជាងឬចេះជាងនោះស្ពៃហើយគ្មានបានមកអំណួតអញ្ចឹងទេ

" ថេយ៍ " លេងមិនបានប៉ុន្មានផងក៏មានមនុស្សស្រីម្នាក់មកហៅដែលនាងជាមិត្តតែម្នាក់របស់នាយតូចស្អាតឆ្លាតពូកែនាងដើរចូលមករកនិងកៀកស្មាតាមទម្លាប់តែថេយ៍ដកចេញវិញនិងទឹកមុខបែបមិនទុកចិត្តនឹងអ្វីមួយ ><

" ថីនឹង? "

" ឯងជាស្រីៗគឺគួរឲ្យខ្លាចណាស់ " ចង្អុលទៅលើមុខរបស់នាងចំៗនិងរុញថ្ងាសបន្តិចទៀតផងខ្លាចគេតែលេងសុទ្ធរុញក្បាលហើយក៏ថយចេញបន្តិចវិញយ៉ាងលឿនបែបមិនចង់ក្បែរ

" នេះម៉ាក់ឯងនិយាយអ្វីដាក់ទៀតហើយ "

" ហឹមម..ឯងនឹងមិនធ្វើស្អីយើងទេត្រូវទេ? កុំកាត់តាមពួកស្រីៗផ្សេងអីណាមិត្តភក្ដិ " មិនបានប្រាប់ឡើយថាម៉ាក់របស់គេប្រាប់អ្វីមកនោះត្រឹមតែនិយាយបែបអង្វរនិងលួងចិត្តនាងតូចមិនយល់តែក៏ងក់ក្បាលតិចៗបែបអស់សំណើចនាងទម្លាប់ជាមួយចរឹករបស់ថេយ៍ហើយទើបមិនបានប្រកាន់ច្រើនរាប់អានគ្នាយូរគេដឹងចិត្តគ្នាច្រើន ~,~

" បែបនេះទើបអាចបន្តមិត្តភាពបាន "

" ហូ..ដល់ថ្នាក់នឹង? តោះទៅធ្វើកិច្ចការសាលាជុំគ្នាណាមួយលឺមកថាស្អែកឯងទៅទីក្រុង " ពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើរនិងប្រឡែងគ្នាបណ្ដើរកំដរអារម្មណ៏តាមផ្លូវនោះអី >< មែនហើយគ្រាន់តែនិយាយដល់រឿងដែលត្រូវទៅទីក្រុងនោះនាយតូចមិនសប្បាយចិត្តទេមនុស្សធ្លាប់តែនៅទីនេះឲ្យប្ដូរកន្លែងភ្លាមៗមិនទាន់ទម្លាប់សោះក៏ចិត្តមិនដាច់ជាមួយមនុស្សនៅទីនេះដែរ

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now