ភាគទី៦០ : ឈ្លោះច្រើនកូនច្រើនណា៎ប៉ាៗ..!!

2.3K 199 2
                                    

បន្ទាប់ពីចាត់ចែងរឿងរបស់កូនប្រុសនៅសាលារៀនរួចអស់ហើយនាយក៏ត្រឡប់មកផ្ទះវិញដោយចូលមកដល់គឺឃើញថេយ៉ុងបានចេញពីធ្វើការវិញហើយប្លែកណាស់ថ្ងៃនេះមកលឿនជាងរាល់ដងប៉ុន្តែមិនអីទេបើមកលឿនអញ្ចឹងល្អហើយ...ជុងហ្គុកបោះជំហានសំដៅទៅខាងលើដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ចេញ ~,~ បន្ទាប់មកទៀតនាយចុះមកខាងក្រោមវិញមានទាំងក្លិនក្រអូបទឹកអប់ទៀតផងសម្លៀកបំពាក់ស្អាតបាតល្អទៀតថេយ៉ុងហិតក្លិនដឹងងាកមករកភ្លាមៗ ។

" បងចង់ទៅណាទៀត? "

" អរ..គឺមានណាត់ជាមួយមិត្តនិងនិយាយរឿងការងារខ្លះដែរពួកវារងចាំបងនៅក្លឹប " ប្រាប់ដោយមិនលាក់បាំងអ្វីឡើយថេយ៉ុងងក់ក្បាលតិចៗមុនតបមកវិញជាមួយទឹកមុខញញឹមស្រស់

" មិនអីទេបងទៅចុះសប្បាយជាមួយមិត្តភក្ដិតាមសម្រួលណា៎លោកប្ដី " ជុងហ្គុកលឺហើយមានអារម្មណ៏ថាមិនស្រួលទេស្នាមញញឹមបែបនឹងគេអត់ចូលចិត្តសោះហ្មងមិនមែនបែបញញឹមចេញពីចិត្តទេណា៎របៀបញញឹមអញ្ចឹងគឺគ្រោះថ្នាក់ខ្លាំងៗ ~,~

" បើអញ្ចឹងបងទៅសិនហើយ "

" បាទលោកប្ដី..មែនហើយពេលមកវិញកុំភ្លេចទិញថ្នាំពេទ្យមកផង " មុននឹងនាយរៀបចេញទៅថេយ៉ុងនៅឆ្លៀតផ្ដាំទៀតដល់លឺអញ្ចឹងក៏បែរមកសួរវិញដោយគិតថាប្រពន្ធឈឺអ្វីហើយបានឲ្យគេទិញថ្នាំ

" បងកុំបាច់បារម្ភពីអូនៗអត់កើតអ្វីទេកាលដែលអូនឲ្យបងទិញថ្នាំពេទ្យនេះគឺយកមកឲ្យបងប្រើទេចៀសវាងអូនជ្រុលដៃ " ហើយនេះមានន័យថាម៉េច? ប្រពន្ធកុំបន្លាចប្ដីអញ្ចឹងអីបងបុកពោះណាស់លេងផ្ដាំម៉ាកៗនឹងគាំងស្លាប់ភ្លាមៗតែម្ដងមិនចាំយូរទេ ><

" អូនអត់ចង់ពេញចិត្តឲ្យបងទៅទេឬ? "

" ទេៗ..បងទៅចុះអូនគ្មានបញ្ហាអ្វីទេ " តបមកវិញជាមួយស្នាមញញឹមស្រស់និងដេញឲ្យនាយទៅទៀតហេតុនេះជុងហ្គុកក៏បែរខ្លួនប្រុងនិងបោះជំហានទៅហើយប៉ុន្តែ...

** ឆាច់ៗ ** សម្លេងសំលាងកាំបិតបន្លឺឡើងដោយទឹកមុខរបស់ថេយ៉ុងរាបស្មើជុងហ្គុកងាកមកឃើញឈរទាំងបែកញើសជោគលេបទឹកមាត់ក្អឹកៗមាត់ឲ្យទៅប៉ុន្តែចិត្តដូចជាមិនបង្ហាញបែបនឹងសោះ ~,~ រួចនាយទាញទូរស័ព្ទមកចុចខលទៅមិត្តរបស់គេទាំងញ័រដៃទទ្រឺត៖

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now