ភាគទី៥៤ : កំពុងមានកូនមួយទៀត..!!

2.9K 237 1
                                    

ដែលគិតទេថានៅក្នុងថ្ងៃណាមួយទំនាក់ទំនងរបស់ពួកគេនឹងបែកធ្លាយ? វាមិនសំខាន់ទេប៉ុន្តែគួរតែដឹងថាថេយ៉ុងជាតារាល្បីម្នាក់ហើយក្នុងកំឡុងពេលបច្ចុប្បន្ននេះអ្នកណាៗក៏ស្គាល់គេដែរប៉ុន្តែរឿងដែលខ្លាចនោះគឺប្រសិនបើអ្នកគាំទ្របានដឹងអំពីរឿងរបស់គេជាមួយជុងហ្គុកតើពួកគេនឹងទៅជាយ៉ាងណា? ហើយវាក៏បានកើតឡើងមែនដោយសារតែមួយរយៈនេះពួកគេទាំងពីរទៅណាមកណាជាមួយគ្នាដែលបង្ហាញអកប្បកិរិយាស្និតស្នាលខ្លាំងទៀតផង

" មានរឿងហើយថេយ៍ " អ្នកចាត់ការរបស់នាយតូចរត់ស្រែកពេញនឹងទាំងតក់ក្រហល់ធ្វើឲ្យថេយ៉ុងភ្ញាក់ព្រឺតនិងក្រឡែកទៅរកសម្លេងស្រែកនោះ

" កើតអីនឹងបង? "

" ឯងអត់មានបើកទូរស័ព្ទមើលទេ? ផ្អើលឡើងពេញបណ្ដាញសង្គមអស់ហើយច្បាស់ជាចប់តែម្ដង " របៀបទាំងដង្ហក់ខ្យល់ដោយសារតែប្រញាប់មកប្រាប់ដំណឹងទាំងហត់ចង់ដាច់ខ្យល់ថេយ៉ុងចងចិញ្ចើមរួចទាញទូរស័ព្ទមកបើកមើលថាតើមានអ្វីកើតឡើងទៅបានជាភ័យស្លន់ស្លោរម្លឹងៗ ~,~ នៅពេលដែលអូសមើលបានបន្តិចក៏បានដឹងរឿងគេបើកភ្នែកធំៗតែម្ដងតែក៏មិនសូវជាខ្វល់ប៉ុន្មានដែរ

" តើគួរដោះស្រាយយ៉ាងម៉េចទៅ? "

" ស្ងាត់ៗសិនទៅប្រហែលប៉ុន្មានថ្ងៃទៀតលែងមានអ្នកនិយាយពីរឿងនេះហើយ "

" មិនបានទេថេយ៍..ធ្វើបែបនឹងពួកគេនឹងគិតថាវាជាការពិតហើយដឹងទេ? ឯងមិនខ្លាចជួបបញ្ហាទេឬ? បងបារម្ភពីឯងណាស់ " អ្នកចាត់ការគឺខ្លាចថាថេយ៉ុងមានគេលួចធ្វើបាបដោយសារការមិនពេញចិត្តអញ្ចឹងទៅទើបឲ្យដោះស្រាយឲ្យដាច់ស្រេចតែម្ដងទៅកុំឲ្យរឿងវែងឆ្ងាយទៀត

" តែវាជាការពិតមែនឲ្យគេគិតតាមការគួរទៅទំនាក់ទំនងនេះយើងមិនលាក់ជិតនោះទេ..បងធ្វើចិត្តឲ្យត្រជាក់សិនបានអត់? "

" អញ្ចឹងក៏ទៅហៅប្ដីរបស់ឯងមកនិយាយគ្នាទៅបើរឿងធំជាងនេះពិបាកហើយ " និយាយដោយការបារម្ភនិងខ្វល់ខ្វាយជាខ្លាំងមិនមែនជារឿងលេងសើចទេណា៎ថេយ៉ុងដកដង្ហើមបន្តិចមុននឹងងក់ក្បាលយល់ព្រមតាមដើម្បីកុំឲ្យនិយាយច្រើនទៀត ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now