ភាគទី០៥ : ភ័យពេកទះមួយដៃទៅ

3.4K 385 5
                                    

" មីងចាស់ហើយមកស្និតជាមួយពូខ្ញុំពេក " ធ្វើមុខបែបកាចនិងដៃអោបចង្កេះនាយតូចរបៀបការពារកុំឲ្យនូរីចូលមកជិតអីក៏ម្លេះៗសុទ្ធតែហាមគេទៀតនាងតូចលឺហើយក្ដៅចិត្តដែរប្រុងនឹងចូលមកទះហើយប៉ុន្តែនាយហាម

" បងសុំទោសជំនួសផងកុំយកទុកក្នុងចិត្តអីសម្ដីគេអត់ប្រយោជន៏ទេ " និយាយសម្រួលរួចនាយក៏ចាប់ដៃថេយ៍ចេញទៅរកឡានតែម្ដងចេះមករករឿងអ្នកដទៃទៅកើតបើឃាត់មិនឈ្នះច្បាស់ជាត្រូវមួយដៃរបស់ស្រីនឹងហើយ >< មកដល់ឡាននាយដាក់ឲ្យថេយ៍ចូលអង្គុយខាងក្នុងបាំងមុខរួចទើបចូលតាមក្រោយនិងបើកចេញទៅតែម្ដងដោយងាកមកសម្លឹងបន្តិចមុននឹងនិយាយ ៖

" ឯងមិនគួរទៅរករឿងគេទេ "

" ខ្ញុំការពារពូតើ "

" ការពារស្អីឯង? "

" ខ្លាចមីងបិសាចនឹងចាប់ពូទៅ " នាយលឺហើយសែនហួសចិត្តចង់តែសើចឲ្យអាយៈមាត់ជាពីរទេលោកអើយអស់កំពូលត្រឹមហ្នឹងឯង

" ខ្លួនតូចសោះចង់មកការពារយើង? ឈប់ធ្វើបែបនេះទៀតវាអាចមានរឿងធំលឺទេ.. " ងាកមកសួរក៏ឃើញថានាយតូចគេងលក់បាត់ហើយបែបដើរលេងហត់ណាស់បានមកគេងក្នុងឡានបែបនេះឃើញអញ្ចឹងនាយក៏មិនបាននិយាយអ្វីបន្តទៀតដែរគឺផ្ដោតលើការបើកបរវិញនិងបានទាញយកអាវក្រៅរបស់គេមកដណ្ដប់ឲ្យទៀតខ្លាចថាត្រជាក់ ។ ប្រើពេលមិនប៉ុន្មានពួកគេក៏បានត្រឡប់មកដល់ភូមិគ្រឹះវិញដោយមាននាយចេញមកយកថេយ៍បីទៅខាងលើដែលធ្វើឲ្យម៉ាក់របស់គេរៀងភ្ញាក់ផ្អើលបន្តិចផងដែរតែឃើញបែបនេះក៏ល្អមិនអញ្ចឹង? បានកូនៗចេះយល់ពីគ្នាលឿនកាន់តែប្រសើរឡើយទៀតហើយ ><

៚ ថ្ងៃបន្ទាប់ជាថ្ងៃទីពីរដែលជុងហ្គុកត្រូវមកស្និតស្នាលយល់ជិតគ្នាជាមួយថេយ៉ុងគេចមិនបានស្រាប់ហើយព្រោះម៉ាក់ប៉ារបស់គេរៀបចំឲ្យគ្រប់យ៉ាងតែម្ដងនាយបាននាំថេយ៍ទៅសាលាដើម្បីចុះឈ្មោះចូលរៀនព្រោះគេនៅជាសិស្សនៅឡើយបានផ្ដេរមកបែបនេះយកមកសាលារៀនល្បីតែម្ដងទៅ ។

" ពូទម្លាក់សក់មកមុខបែបនេះដូចជាក្មេងជាងមុនបន្តិច " ដើរបណ្ដើរនិយាយបណ្ដើរដៃទៅប៉ះសក់របស់នាយនិងលេងផងអីផងសើចសប្បាយអញ្ចឹងទៅនាយក្រវីក្បាលតិចៗរួចចាប់ដៃជាប់ឲ្យឈប់លេងទៀតមិនហត់ទេឬ? គេនេះឈឺក្បាលជាមួយណាស់ធុញទៀតផង

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now