ភាគទី៣៩ : ពូរៀបការជាមួយប៉ាៗទៅ

3.2K 328 5
                                    

និយាយទៅជុងហ្គុកនៅរហូតដល់មេឃងងឹតក៏មិនទាន់ទៅវិញដែរដោយសារតែជុងកូសុំឲ្យនៅបន្តសិនមើលទៅដូចជាត្រូវគ្នាណាស់ទោះថេយ៉ុងខំប្រាប់យ៉ាងណាក៏កូននៅទទូចចង់ឲ្យនៅលេងជាមួយខ្លួនដោយបែបនេះតើគេឯណាទៅហ៊ានដេញជុងហ្គុកនោះបើកូននិយាយអញ្ចឹងទៅហើយនឹង ។

" លោកល្មមទៅវិញហើយ "

" ហ្អឹម..ជុងកូមិនព្រមឲ្យខ្ញុំទៅទេគេច្បាស់ជាស្រែកយំមិនខានបើខ្ញុំត្រឡប់ទៅវិញនោះ "

" គេយំខ្ញុំអាចលួងបាន " ទោះយ៉ាងណាក៏នាយមិនទៅដែរហើយក៏មកអោបជុងកូមុននឹងពេបមាត់និយាយទូពិតទៅក្មេងដែលធ្វើឲ្យថេយ៉ុងហួសចិត្តមែនទែន

" កូកូមើលទៅប៉ារបស់ភ្មួយមិនចូលចិត្តពូទេចង់ដេញពូទៀតផង "

" ហេតុអ្វីប៉ាៗមិនចូលចិត្តគាត់? ពូចិត្តល្អណាស់គាត់មិនអាក្រក់ផងនឹងប៉ាៗចង់ដេញធ្វើអី? " ថេយ៉ុងសម្លឹងទៅនាយសឹងតែហក់ទៅតប់ឲ្យបែកមាត់ទេតែក៏សម្រួលអារម្មណ៏វិញរួចចូលមកអង្គុយជិតកូនក្រសោបមុខថ្នមៗមុននឹងនិយាយតបទៅវិញ៖

" មកពីយប់ទៅហើយពូក៏ត្រូវការទៅផ្ទះសម្រាកដែរកូនចង់ឲ្យពូគេងទីនេះឬបានជាមិនចង់ឲ្យប៉ាដេញ? "

" យប់អញ្ចឹងឲ្យគាត់សម្រាកទីនេះមួយយប់ទៅប៉ាៗ " ជុងហ្គុកបានលឺបែបនេះក៏ញញឹមឡើងឯថេយ៉ុងវិញនៅស្ងៀមទ្រឹងហេតុអ្វីក៏កូនរបស់គេត្រូវដងត្រូវផ្លែជាមួយនាយសម្បើមម្លេះ? សម្លឹងទៅនាយម្ដងៗសែនគ្រឺតមិនមែនគ្រឺតស្រលាញ់អីទេគឺចង់វៃច្រើនជាងនៅតែឌឺផ្គើនចរឹកដូចដើមអត់ប្រែសោះ ។

" មិនបាន "

" ប៉ាៗអត់ស្រលាញ់កូនទេ " មាត់ពេបចង់យំបាត់ហើយគ្រាន់តែថេយ៉ុងបដិសេធប៉ុន្នឹងដោយឃើញកូនយំចុងក្រោយក៏យល់ព្រមដដែល

" ប៉ាឲ្យនៅមួយយប់ក៏បាន "

" យេ!! កូនចង់គេងជុំគ្នាជាមួយពូនិងប៉ាៗយប់នេះបានទេ? " នឹងហើយកូនប្រុសរកគំនិតល្អណាស់ដូចឲ្យជុងហ្គុកមានឱកាសអញ្ចឹងហាស៎ ។ ថេយ៉ុងនេះឃើញកូនសុំទៅហើយក៏ប្រកែកមិនបានទៀតមានតែងក់ក្បាលព្រមតាមចិត្តហ្នឹងឯងជុងកូបានប៉ាតូចព្រមសប្បាយអរណាស់ ><

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now