ភាគទី៤៣ : មនុស្សជាទីស្រលាញ់..!!

2.5K 244 2
                                    

" បាទធ្វើបន្តទៀតទៅចាហ្វាយពាក្យចាស់គេថាព្យាយាមគង់តែបានសម្រេច " បានកូនចៅលើកទឹកចិត្តប៉ុន្នឹងហើយស៊ូមុខក្រាស់បន្តទៀតចុះមិនអស់អ្វីផងដេញទៀតក៏ថ្វីដែរស៊ូឲ្យតែបានអូនមកវិញ ។ ត្រឡប់មកភូមិគ្រឹះវិញជុងហ្គុកក៏នៅតែមុខមិនរីកដដែរដោយរកនឹកអ្វីមិនឃើញថាតើគួរធ្វើយ៉ាងម៉េចបានអាចយកចិត្តនិងបន្ទន់ចិត្តនាយតូចបានលឿន?

" ចាហ្វាយគិតមួយៗទៅ "

" គិតអត់ចេញទេវើយ..ពិបាកពេកចាប់រំលោភម្ដងទៀតហ្មងទៅលឿនជាង " និយាយទាំងស្គ្រឺតជើងធ្មេញគេពិតជាគិតអ្វីអត់ចេញមែនគាំងប្រដាប់គិតអស់ហើយមិនបណ្ដើរការសោះឡើយបែរជាគិតចេញវិធីអាក្រក់ៗអញ្ចឹងវិញទៅ

" ងាប់ហើយ!! បើចាហ្វាយធ្វើមែនអ្នកប្រុសច្បាស់ជាខឹងលើកជាស្វ័យគុណមិនខានទេមិនល្អឡើយចាហ្វាយអើយ " កូនចៅជំនិតរបស់នាយផ្ដល់យោបល់ឲ្យចេញមកដូចជុងហ្គុកនេះគ្មានបានផលទេបានតែឈឺសាច់មកវិញហ៊ានធានាមួយរយលើកមួយរយនឹងទៀត ~,~

" អញ្ចេះវិញ..ចាហ្វាយសាកទន់ភ្លន់និងតាមមើលឲ្យដឹងពីចំណូលចិត្តរបស់គាត់រួចហើយចាំផ្គាប់ចិត្តតាមក្រោយ "

" គិតថាមានប្រសិទ្ធិភាពដែរ? " សួរដូចជាមិនទុកចិត្តលើវិធីមួយនឹងសោះខ្លាចតែថេយ៉ុងដេញទៀតទេរបៀបតាមៗអញ្ចឹងមិនសូវសង្ឃឹមសោះណាមួយគេដេញច្រើនពេកដូចជារអៀសដែរ

" សាកទើបដឹងចាហ្វាយស៊ូៗទៅព្រោះថាជាកម្មរបស់ចាហ្វាយដំបូងអត់ព្រមចាប់ឲ្យជាប់ទេឥឡូវគេមានកូនមួយហើយបានដឹងប្រឹង " កូនចៅជំនិតរបស់នាយនិយាយចេញមកឡើងត្រូវចំណុចធ្វើឲ្យជុងហ្គុកងាកមកសម្លក់ថ្លែៗរួចហើយលើកជើងទាត់យកៗតែម្ដងនិងដេញឲ្យចេញពីបន្ទប់ការងាររបស់គេឲ្យបាត់ៗមកលើករឿងការពិតស្អីពេលនឹង? បែបចង់អស់ប្រាក់ខែហើយបានខំម្លឹងៗបានមិនមាត់ៗដូចជាប្រហើន ><

៚ សម្រាប់ថ្ងៃបន្ទាប់ត្រឡប់ក្រឡែកមកខាងជីមីនវិញម្ដងព្រឹកព្រលឹមឡើងនាយតូចក្រោកមករៀបចំអាហារឲ្យយុនហ្គីដើម្បីបានទទួលទាន ។ ដោយយុនហ្គីចុះមកខាងក្រោមចូលតុអង្គុយដែលមានជីមីនដួសបាយឲ្យនិងរៀបចាក់ទឹករៀបរយទើបមកអង្គុយនៅជ្រុងម្ខាងដែរ...

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now