ភាគទី៥០ : ផ្ដល់សិទ្ធិឲ្យអូនជ្រើសរើស..!!

2.7K 236 4
                                    

" ដឹងថាចេញពីមន្ទីរពេទ្យទឹកមុខញញឹមស្រស់ដល់ហើយណ៎.. " ថេយ៉ុងឈររៀបចំសម្លៀកបំពាក់របស់ជុងហ្គុកបណ្ដើរក៏និយាយបណ្ដើរដែលឃើញថានាយសប្បាយចិត្តណាស់ដែលបានទៅផ្ទះវិញគេនៅគេងពេទ្យយូរហើយសែនធុញទ្រាន់ក្នុងខ្លួនមែនទែនបើមិនឲ្យញញឹមទើបចម្លែក ។ ជុងហ្គុកមកក្បែរថេយ៉ុងនិងចាប់ដៃតូចៗមកកាន់មុននឹងនិយាយតបទៅវិញ៖

" ប្រាកដជាអញ្ចឹងហើយព្រោះប្រញាប់ទៅរកកន្លែងក្រេបទឹកឃ្មុំជាមួយអូនសម្លាញ់ " ថាហើយក៏អោនមកថើបថ្ពាល់របស់នាយតូចមួយខ្សឺតបន្តិចទៅឆ្លៀតបានរហូត

" ក្រេបទឹកឃ្មុំស្អី? ឃ្មុំមិនសម្បូរទឹកឲ្យក្រេបទេកុំមកនិយាយឡប់ៗនោះ" វាយលើទ្រូងនាយតិចៗបែបអៀនប៉ុន្តែធ្វើជាល្ងង់មិនយល់ន័យរបស់ជុងហ្គុកចេញរបៀបចរឹកអត់ដឹងខ្យល់អីមកទៀតហើយ ~,~

" ឃ្មុំមិនសម្បូរមែនតែអូនសម្បូរសឹងអីនឹង "

" ឆ្កួតមែនប្រុសស្មោគគ្រោក " សើចបែបអៀនៗនិងងាកមុខចេញមិនបានទេនាយខូចណាស់បើសម្ដីវិញកាន់តែច្រឡឺមងើបពីឈឺក៏ពូកែរកពាក្យនិយាយម្លេះ? ប្រុសចាស់នេះចង់តែទះឲ្យណាណីទេខ្នាញ់អើយខ្នាញ់

" អ្ហាវ..បងនិយាយមែនទៅ "

" ឈប់និយាយស្អីឆ្កួតអញ្ចឹងទៀតទៅគ្មានឲ្យក្រេបស្អីទាំងអស់នឹង..ប្រយ័ត្នវាយឲ្យឈឺម្ដងទៀត " យាដៃរបៀបរកវាយជុងហ្គុកគេចចេញមុននឹងត្រូវមែនទែនគ្រាន់តែនិយាយបន្តិចបន្តួចសោះក៏ស្ដីឲ្យដែរមនុស្សស្អីកាចម្លឹងៗទេលោកអើយ ><

" មែនហើយថ្ងៃនេះមិនឃើញជីមីនមកសោះអញ្ចឹងគេប្រាប់ថានឹងមកតែស្មាលនេះហើយមិនទាន់ឃើញទៀត " និយាយគ្នាសុខៗក៏បង្វែររឿងវិញដោយសារតែទើបនឹកឃើញថាជីមីនខលមកប្រាប់នឹងមកជួយជូនដំណើរឬជួយរៀបចំរបស់ចេញពីមន្ទីរពេទ្យប៉ុន្តែមិនឃើញមនុស្សសោះ ។

" បងអត់ដឹងផង "

" ហ្អឹម..ខ្ញុំចេះតែបារម្ភពីជីមីនដោយសារតែគេទាក់ទងជាមួយមិត្តលោកដែលជាម៉ាហ្វៀគិតទៅតើវាគ្រោះថ្នាក់យ៉ាងណា? ហើយមិត្តរបស់លោកចរឹកមិនល្អស្រាប់ផង " ថេយ៉ុងនិយាយទាំងបារម្ភគេមិនដែលគាំទ្រនោះទេដែលជីមីនយកយុនហ្គីជាសង្សារឬជាគូស្នេហ៏នោះគេអត់ចូលចិត្តទេណាមួយជីមីនស្លូតបូតនិងខ្លាចៗគេផង ~,~

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now