ភាគទី០៧ : ក្មេងរោគចិត្ត

3.3K 354 3
                                    

" ឆាប់ទៅពាក់អាវឲ្យជិតភ្លាម " បម្រុងនឹងចុះទៅហើយប៉ុន្តែដោយងាកមកម្ដងទៀតនាយតូចមិនទៅស្លៀកពាក់តាមខ្លួនប្រាប់ក៏នៅដេញដដែរៗឲ្យនាយតូចស្លៀកពាក់ត្រឹមត្រូវជាងនេះនៅក្នុងផ្ទះរបស់គេកុំមកអត់របៀបអញ្ចឹងពេកមិនល្អមើលទេឈរបង្ហាញរាងនឹងអត់ខ្មាស់គេទេ? ក្មេងអើយក្មេងអស់កែហត់ចិត្តហ្មង

" ចាស់ៗរឿងច្រើនមែន " ក្រវីក្បាលតិចៗហើយក៏ដើរចូលក្នុងបន្ទប់វិញដើម្បីយកអាវមកពាក់ឲ្យជិតខ្លួនតាមពូប្ដីប្រាប់កុំឲ្យខឹងជាងនឹងខ្លាចថាឆាប់ចាស់គេជួយមិនបានទេជុងហ្គុកនេះវិញអស់វាចានិយាយប្រាប់ម្ដងៗហត់ណាស់ក្បាលរឹងហើយរពឹសទៀតបន្ទាប់មកទើបនាយចុះទៅខាងក្រោម ~,~ បន្តិចមកថេយ៉ុងចុះមកហើយដោយពាក់អាវសរស្ដើងមួយជាមួយខោខ្លីមើលទៅដូចខោក្នុងអញ្ចឹងនាយឃើញហើយសម្លឹងមើលផងខាំមាត់ផងមិនដឹងគិតអ្វីទេតែក៏មិនបាននិយាយអ្វីមកដែរ ។

" ចុះមកល្អហើយចូលមកអង្គុយជិតបងនេះមកណាកូននឹងបានញ៊ាំអាហារជុំគ្នា " លោកស្រីផ្ដល់ស្នាមញញឹមទៅកាន់នាយតូចៗក៏ដើរចូលទៅអង្គុយក្បែរជុងហ្គុកតាមគាត់ប្រាប់ហើយនាយក៏ចេះតែងាកមកសម្លឹងមើលគេរហូតមិនដឹងថាមានអ្វីឬអត់?

" ឆាប់ញ៊ាំទៅកូននឹងបានឡើងទៅសម្រាកវិញណាមួយស្អែកទៅសាលាមិនអញ្ចឹង? "

" បាទម៉ាក់មីង " ហៅម៉ាក់ថែមមីងទៀតតែមិនអីទេហៅបែបនេះក៏បានគាត់មិនបានប្រកាន់ទេស្ដាប់ទៅពិរោះដែរតើមកនៅថ្ងៃដំបូងអាចចុះសម្រុងគ្នាបានច្រើនល្អណាស់ហើយមើលទៅថេយ៍ងាយនឹងសម្របតាមបានលឿនមិនខ្លាចៗនិយាយទៅក្លាហានរួសរាយយកតែមែនទែនសម្ដីចេញមកគឺដឹងហើយ >< អាហារពេលល្ងាចរួចរាល់នាយតូចក៏បានឡើងមកបន្ទប់គេងវិញរៀបចំនឹងសង្ងំគេងហើយប៉ុន្តែគេងមិនលក់ចេះតែមានអារម្មណ៏ព្រឺៗភ័យៗយ៉ាងម៉េចទេប្រហែលជាកន្លែងគេងប្លែកហើយព្យាយាមបិទភ្នែកគេងតែនៅមិនលក់ដដែរ ។

" អួយ..ចូលមកបានយ៉ាងម៉េច? " ត្រូវខិតទៅម្ខាងដោយសារតែថេយ៍ចូលមកដាក់ខ្លួនគេងលើគ្រែរបស់គេមិនប្រាប់មុនទេចូលមកស្ងាត់ៗល្អមែន ~,~

" នោះ.. " ចង្អុលទៅទ្វាចង់ប្រាប់ថាគេចូលមកតាមហ្នឹងឯងមិនបានហោះឬលេចមកពីណាទេរួចក៏អោបខ្នើយនិងបិទភ្នែកសង្ងំគេងធ្វើប្រងើយមិនគិតសុំម្ចាស់បន្ទប់ទេឬ?

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now