ក្នុងសាលារៀននៅថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ថេយ៉ុងដែលនៅរៀនទីនេះហេតុនេះហើយទើបមិត្តរបស់គេនាំចេញទៅរករបស់ញ៊ាំជុំគ្នាដោយសារតែមិនដឹងថាពេលណាបានមកជួបគ្នាទៀតទេច្បាស់ជានឹកស្លាប់ហើយ ។ ក៏ដូចជាសុងឃ្ចូមិនសប្បាយចិត្តទេដែលត្រូវឃ្លាតឆ្ងាយពីមិត្តឆាប់រហ័សបែបនេះគេមិនទាន់ទាំងដឹងហេតុផលអ្វីផងយ៉ាងណាក៏មិនបានហាមនាយតូចដែរព្រោះវាជាជម្រើសផ្ទាល់ខ្លួន
" ទំនេរៗឧស្សាហ៏មកលេងពួកយើងផង "
" ប្រហែលជាមិនបានមកទៀតទេបើពួកឯងទំនេរចង់ជួបយើងក៏មករកយើងខ្លួនឯងទៅព្រោះថាយើងមិនចង់មកសេអ៊ូលវិញនោះទេ " ប្រកែកនិងលើកសំណើរផ្សេងទៀតទោះជាយ៉ាងណាគេមិនមកវិញដាច់ខាតមិនចង់មានការចងចាំអាក្រក់ៗឡើយណាមួយនៅទីនេះគេគ្មានអនុស្សាវរីយ៏អ្វីល្អៗផង
" នឹកឯងស្លាប់ហើយ " សុងឃ្ចូពេបមាត់ដាក់នាយតូចមិនចង់ឃ្លាតឆ្ងាយទេគេមិនដឹងទេថាថេយ៍កើតអ្វីបានសុខៗប្ដូរចេញភ្លាមៗប៉ុន្តែគេពិតជាមិនចង់ឲ្យប្ដូរពិតមែន
" ថេយ៍មានហេតុផលណាឯង " សេហ៊ុន
" តែយើងមិនចង់ឲ្យថេយ៍ទៅទេឯងដឹងអត់ថាស្រ...គឺខ្លាចនឹកឯង " បានអាក់សម្ដីបន្តិចមិញនេះគេបិះនិយាយចេញមកហើយប៉ុន្តែដឹងខ្លួនមុនទើបប្ដូរវិញទាន់ពេលតែសេហ៊ុនដឹងថាសុងឃ្ចូចង់និយាយអ្វីគេដឹងច្បាស់ណាស់
" ពួកឯងអាចទៅលេងបានគ្រប់ពេលយើងបើកទ្វាស្វាគមន៏តែម្ដង..កុំមកធ្វើមុខអញ្ចឹងយើងគ្រាន់តែប្ដូរសាលាមិនបានចេញពីពិភពលោកនេះឯណា? " មកយំសោកបោកខ្លួនធ្វើមើលតែបែកពីគ្នាឆ្ងាយមិនអាចជួបអញ្ចឹងកំពូលមិត្តអើយ...បន្ទាប់ពីនឹងទៀតពួកគេក៏ចំណាយពេលជាមួយគ្នាក្នុងថ្ងៃចុងក្រោយដើរលេងផងទៅលេងកន្លែងប្លែកៗផងធ្វើយ៉ាងណាក៏មានអនុស្សាវរីយ៏ជាមួយគ្នាមុនពេលថេយ៉ុងទៅស្រុកកំណើតវិញ ។
៚ បកមកក្នុងក្រុមហ៊ុនរបស់ជុងហ្គុកវិញនាយកំពុងតែធ្វើការងារតាមធម្មតាភ្លាមនោះក៏លេចចេញនារីតូចច្រឡឹងមកដើរកាច់រាងសំដៅមករកនាយទាំងស្នាមញញឹមហើយគឺគ្មាននរណាក្រៅពីយេរីនោះទេ ><
YOU ARE READING
💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ )
Romanceជារឿងបែបកំប្លែងសើចច្រើនជាងយំជាមួយនឹងកូនប្រសារដប់គត់របស់តួក្នុងប្រលោមលោកមួយនេះ ។ Taekook = Jungkook Top Han Taehyung / Kim Jungkook Writer : PICH 06.12.21