ភាគទី២៤ : បងកំពុងរកវិធីផ្ដាច់ពាក្យ

2.9K 294 9
                                    

រយៈពេលបីបួនថ្ងៃដែលថេយ៉ុងនៅមើលថែនិងរស់នៅក្បែរក្នុងផ្ទះជាមួយគ្នាក៏អាចឲ្យពួកគេស្និតស្នាលគ្នាបានបន្តិចដែរប៉ុន្តែមិនអាចហាមឲ្យមិនឈ្លោះនោះទេគឺធ្វើមិនបានហើយក្នុងថ្ងៃនេះដែលថេយ៉ុងហៅមិត្តរបស់គេមកលេងក៏ព្រោះតែពួកគេមានកិច្ចការរបស់សាលាត្រូវធ្វើជុំគ្នាហើយថេយ៍ខ្ជិលចេញទៅក្រៅផង >< ចំណែកឯជុងហ្គុកវិញគឺរៀងធូរស្រាលជាងមុនច្រើនហើយរបួសក៏សះបណ្ដើរៗដែរនៅតែមិនទាន់អាចកម្រើកបាន ។

" អួយ..សុងឃ្ចូ " ថេយ៉ុងស្រែកត្អូញបន្តិចពេលដែលមិត្តរបស់គេម្នាក់មកកៀកនិងពិតលើគេឡើងស្អិតយកតែមែនទែន..

" យើងថប់ដង្ហើមណាស់ " ទល់តែប្រាប់បែបនេះទើបសុងឃ្ចូព្រមប្រលែងហើយជុងហ្គុកដើរចូលមកល្មមដោយមានចានផ្លែឈើមកឲ្យពួកគេសម្រាប់ញ៊ាំកំដរមាត់តែសំខាន់នាយដាក់ចានចុះលឺសូរឡើង ** ទឹង ** វាប៉ះទង្គិចនឹងតុប៉ុន្មាននាក់ដែលនៅអង្គុយនៅនឹងឡើងភ្ញាក់ព្រឺតហើយភ្នែករបស់នាយដៀងទៅសុងឃ្ចូឡើងគួរឲ្យខ្លាច ។

" អញ្ជើញបរិភោគទៅអ្នកប្រុសតូច " ជុងហ្គុកនិយាយបែបសង្កត់សម្លេងដាក់ឲ្យថេយ៉ុងហើយទឹកមុខដូចជាគ្រឺតដល់ហើយមិនដឹងថាគ្រឺតឬខ្នាញ់នឹងនរណាទេ

" អរគុណ.. "

" ថេយ៍..មើលទៅឯងស្គមច្រើនណាស់មានញ៊ាំអាហារគ្រប់គ្រាន់ទេ? តែឈឺពិបាកឲ្យពួកយើងបារម្ភហើយ " សុងឃ្ចូនិយាយមិនមែនតែមាត់ឯដៃក៏រពិសទៀតមកចាប់ក្រញិចថ្ពាល់របស់ថេយ៉ុងលេងនិងអង្អែលសក់ក្បាលថែមទាំងចាប់អោបទៀតផង..ជុងហ្គុកមើលគ្រប់សកម្មភាពទាំងអស់មើលហើយក៏បើកភ្នែកៗដៃក្ដាប់ណែនតែមិនបាននិយាយអ្វីឡើយភ្លាមៗនាយក៏ចូលមកអង្គុយជាមួយដែរ ។

" ខិតបន្តិចទៅ.. "

" កៅអីមានមិនទៅអង្គុយ? "

" ចង់អង្គុយទីនេះមិនបាន? ផ្ទះរបស់យើងៗចង់អង្គុយកន្លែងណាក៏បាន " ដោយលឺអញ្ចឹងហើយថេយ៉ុងក៏តបអ្វីលែងបានមានតែបណ្ដោយព្រោះជាផ្ទះរបស់នាយៗជាម្ចាស់ខ្លាំងជាមួយមិនបានទេគិតៗទៅចង់ឈ្នះរហូតគ្រប់រឿងហ្មង >< បន្ទាប់មកទៀតពួកគេក៏នៅបន្តធ្វើកិច្ចការរៀងខ្លួនដោយជុងហ្គុកធ្វើការងាររបស់គេឯថេយ៉ុងក៏ធ្វើកិច្ចការសាលាជាមួយមិត្តដោយស្ងៀមស្ងាត់ ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now