ភាគទី១៤ : ម៉េចមកញ៊ាំគោៗគេអញ្ចឹង?

3.2K 342 2
                                    

" ហ្អឹម..ក្មេងនេះមិនមែនជាចំណូលចិត្តរបស់ខ្ញុំទេអត់ចំណាប់អារម្មណ៏សោះហ្មង " និយាយរួមទាំងដៀងទៅនាយតូចដោយក្រសែភ្នែកមិនចូលចិត្តទៀតផងថេយ៉ុងឃើញបែបនេះក៏លួចពេបមាត់ទាំងជ្រេញនឹងសម្ដីរបស់នាយជាខ្លាំងធ្វើមើលតែមានតែឯងអញ្ចឹងដែលសង្ហារគិតថាគេនឹងលង់ស្រលាញ់យើងមែន? ឡើងជឿជាក់សម្បើមហ្មងហាស៎ ^>^

" ចាំសម្ដីរបស់ឯងទុកទៅបើថ្ងៃណាឯងប្ដូរចាប់អារម្មណ៏វិញនោះ.. " ប៉ារបស់នាយនិយាយមិនទាន់ចប់សេចក្ដីផងជុងហ្គុកក៏កាត់មុន

" ខ្ញុំមិនអាចទៅស្រលាញ់គេមុនទេប៉ា..មិនអាចឡើយ " បញ្ជាក់ទៀតកុំឲ្យថាគេនេះបានតែនិយាយហើយក៏មិនអាចទៅរួចជាមួយក្ដីស្រលាញ់មកលេងសើចមិនបានទេវាក៏មើលមិនឃើញដូចគ្នាអាចថាយើងកំពុងមានចិត្តហើយតែមិនដឹងខ្លួនប៉ុន្តែសម្រាប់នាយគឺជឿជាក់ហ្មងគេមិនលង់ស្រលាញ់មុននោះទេប្រសិនបើគេបាក់ចិត្តមែនក៏មិនអាចមុនគេដែរ

" ស្អីមានស្រលាញ់មុននិងក្រោយទៀត? " ថេយ៉ុងដាច់ចិត្តនិយាយហើយលូកមាត់ខ្លះមើល៎មិនឲ្យស្ងាត់ពេកអង្គុយស្ដាប់យូរដូចជាមិនសុខព្រោះនាយជឿជាក់លើខ្លួនឯងពេកហើយគិតថាជាស្អីទៅ?

" ប្រាកដជាមាន "

" លោកគិតថាខ្ញុំស្រលាញ់លោកមែន? " អោបសួរទៅនាយដោយមិនបានប្រើការហៅដូចមុននោះទេប្រហែលភ្លេចខ្លួនហើយមើលទៅ

" ប្រហែលទេដឹង? " ឆ្លើយមិនមានភាពស្ទាក់ស្ទើសោះនាយតូចលឺហើយក៏ក្រឡាប់ភ្នែកឡើងបែបជ្រេញនឹងសម្ដីដ៏សែនអំនួតនេះណាស់រាល់ថ្ងៃនឹងគេបង្ហាញថាស្រលាញ់នាយមែន? បានគិតចេញមកបែបនឹង?

" លោកក៏មិនមែនជាចំណូលចិត្តរបស់ខ្ញុំដូចគ្នាអញ្ចឹងហើយកុំនិយាយចេញមកដូចមានតែលោកឯងពេកមនុស្សខ្ញុំនឹង? ស្រលាញ់លោក? ឈប់ឆ្កួតឈប់ស្រមៃទៅ " ពាក្យសម្ដីនិយាយចេញមកឡើងឈ្លើយដូចជាមិនបានគោរពដល់ជុងហ្គុកសោះឡើយហើយការនិយាយមិនដូចមុនទៀតស្ដាប់ទៅដូចជាយល់ដឹងច្រើនមិនល្ងង់ៗនោះទេ >< បន្ទាប់ពីតបទៅវិញរួចរាល់ហើយថេយ៉ុងក៏សុំទៅខាងលើបាត់ដោយមិនបាននិយាយគួរសមនោះទេដំបូងគេគិតថាធ្វើឡប់នឹងមិនមានពិធីកើតឡើងប៉ុន្តែមិនបានផលឡើយហេតុនេះគេត្រូវប្ដូរវិធីសាស្រ្តថ្មីទើបបាន ។

💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ ) Where stories live. Discover now