" ហៅខ្ញុំថេយ៍ៗទៅកុំហៅឯងអញ្ចឹងអីមិនសមនឹងកូនក្មេងគួរឲ្យស្រលាញ់ដូចខ្ញុំនោះទេលោកពូ " ពាក្យថាលោកពូហៅសង្កត់ធ្ងន់ចុងក្រោយគេទៀតមានដៃណាស់ផ្គើនសម្បើមហ្មងកូននឹងនិយាយតែមាត់អត់ទេនៅថែមទឹកមុខទៀតពេបមាត់បែបកូនក្មេងដាក់នាយម៉ាឆ្ងាញ់ ។ ជុងហ្គុកខាំមាត់ទប់អារម្មណ៏មិនតបទៅវិញទេដោយសារម៉ាក់របស់គេហាមអញ្ចឹងហើយក៏ស្ដាប់តាមគាត់សិនចុះកុំអីណាក្មេងនេះច្បាស់ជាត្រូវធ្ងន់ហើយ ><
" ម៉ាក់បានរៀបចំបន្ទប់ឲ្យកូនរួចហើយ "
" កូនជុងនាំប្អូនទៅ " កេះឲ្យនាយនាំថេយ៍ទៅខាងលើដើម្បីឲ្យស្គាល់បន្ទប់ផងនាយក្រឡាប់ភ្នែកឡើងរួចក៏ទាញយករបស់របរដែលជារបស់ថេយ៍មកកាន់នឹងនាំគ្នាទៅខាងលើហើយនាយតូចក៏ដើរមកកៀកដៃនាយដូចជាធ្លាប់ស្និតស្នាលគ្នាពីពេលណាមកអញ្ចឹងលោកស្រីគីមឃើញនិយាយពីថាញញឹមខ្ចឹប ។
" ពូមាំទាំណាស់ទាស់តែមុខជ្រួញបន្តិច "
" ចង់ថាយើងចាស់? "
" ទេមិនបានថាផងពូនិយាយខ្លួនឯង " ថាហើយប្រឡែងដៃចេញពីនាយរួចលោតហក់ឡើងទៅខាងលើបែបកូនក្មេងឡើងកាំជណ្ដើរនោះ? លោតម្ដងពីរកាំអីណ៎លេងអញ្ចឹងសប្បាយណាស់ហើយឆាប់ដល់ក៏ឆាប់ហត់ដែរ ><
" ជុងហា៎..រួចហើយនាំប្អូនទៅដើរលេងខាងក្រៅផងណាឲ្យស្គាល់គេស្គាល់ឯង " និយាយទៅគាត់ដូចជាពេញចិត្តនឹងថេយ៍ណាស់ឃើញតែដំបូងនឹងក៏មានអារម្មណ៏ស្រលាញ់ចូលចិត្តបាត់ហើយពិតជានិស្ស័យមែនណាមួយនាយតូចជាក្មេងគួរឲ្យស្រលាញ់ស្រាប់ផងមិនប្លែកទេដែលមានអ្នកចូលចិត្តលឿនបែបនេះនោះ ។
" ខ្ញុំមិនទំនេរទេ " ស្រែកពីខាងលើមកតែម្ដងចង់ឲ្យគេទៅជាមួយក្មេងនឹងឬ? មិនបានទេច្បាស់ជាផ្អើលពេញនឹងមិនខានទេគឺឈ្លោះគ្នានឹងហើយកំពុងតែនិយាយមិនត្រូវគ្នាផង
" ត្រូវតែទៅដាច់ខាត "
" ទៅណា? ខ្ញុំចង់ទៅជិះកន្រ្តក់វិលនិងចង់បានតុក្កាតាទៀតផង " នាយតូចអើតមកពីលើចុះក្រោមនិយាយជាមួយលោកស្រីទាំងញញឹមស្រស់លឺថាដើរលេងគេចង់ណាស់មិនដែលបានមកទីក្រុងផងធ្លាប់តែមកពេលនៅតូចៗដល់ពេលធំឡើងគេមិនដែលមកទេហេតុនេះហើយចង់ចេញក្រៅនឹងបានឃើញអ្វីប្លែកៗ
YOU ARE READING
💕កូនប្រសារដប់គត់🤪-វគ្គ1- ( Completed✔️ )
Romanceជារឿងបែបកំប្លែងសើចច្រើនជាងយំជាមួយនឹងកូនប្រសារដប់គត់របស់តួក្នុងប្រលោមលោកមួយនេះ ។ Taekook = Jungkook Top Han Taehyung / Kim Jungkook Writer : PICH 06.12.21