រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី10

1.3K 57 0
                                    


     តុក! តុក!
     សំឡេងគោះទ្វារកាត់ផ្ដាច់ចង្វាក់រោលរាលរបស់ឡាលី និងជេននីអស់។គេប្រញាប់ទាញភួយគ្របលើនាងវិញយ៉ាងរហ័ស ហើយដើរទៅបើកទ្វារទាំងមុខក្រញូវ
     <<ព្រះនាង! អាហារពេលល្ងាចរៀបចំរួចហើយចាស៎>>
     អ្នកបម្រើម្នាក់បានរុញរទេះដាក់អាហារមកកាន់បន្ទប់របស់ឡាលី គេងក់ក្បាលតិចៗឱ្យពួកនាងយកចូលក្នុង។ជេននីគ្របភួយជិតលេចក្បាលលឹមៗមើលពួកអ្នកបម្រើទាំងមុខក្រហមងាំង។ ខ្មាសគេណាស់លោកអើយ!
     ក្រោយរៀបចំរួចរាល់ពួកនាងក៏ចេញទៅវិញបាត់ ហើយឡាលីក៏និយាយស្ទាក់ស្ទើរៗជាមួយនឹងនាង
     <<អឺ...គឺ...ខ្ញុំសុំទៅងូតទឹកសិនហើយបង!>>
     ថាចប់គេក៏ដើរទៅងូតទឹកបាត់ទុកឱ្យជេននីអង្គុយលើគ្រែជាមួយអារម្មណ៍ខ្មាសអៀនសឹងជ្រែកដី។ក្រោយពីញ៉ាំអាហារពេលល្ងាចរួច ឡាលីក៏នាំជេននីទៅជួបនឹងម្ដាយរបស់ខ្លួន ព្រោះមានគេមកប្រាប់ថាគាត់មកពីខាងក្រៅវិញហើយ។
     <<ម៉ាក់របស់ឯងកាចទេ?>>
     ជេននីសួរគេទាំងភ័យបុកពោះ ឡាលីសើចញឹមៗហើយក៏គ្រវីក្បាល
     <<មិនដឹងទេ!>>
     នាងមើលមុខគេទាំងឆ្ងល់។ឆ្លើយថាមិនដឹងបែបនេះមានន័យយ៉ាងម៉េចឱ្យប្រាកដ? លុះមកដល់បន្ទប់របស់ម៉ាក់ឡាលីហើយគេក៏សម្រួលឥរិយាបថបន្តិចមុននឹងចូលទៅ
     <<ម្ចាស់ម៉ាក់!>>
     ឡាលីហៅស្រ្តីចំណាស់ម្នាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់ថ្លៃថ្នូរអង្គុយនៅលើសាឡុងកំពុងមើលទូរទស្សន៍។លុះគាត់ច្បាស់បករាកដឮសំឡេងកូនស្រីហើយគាត់ក៏ងាកមកយ៉ាងរហ័សញញឹមដោយទឹកមុខរីករាយពេកក្រៃ
     <<ឡាលី! មកនេះមកឱ្យម៉ាក់ឱបបន្តិច>>
     គាត់ឱបឡាលីដោយក្ដីនឹករលឹក មុននឹងមើលមុខមនុស្សស្រីដែលឈរពីក្រោយខ្នងកូន
     <<ចុះនេះ...>>
     ឡាលីដឹងថាគាត់ចង់សួរពីអ្វីទើបគេណែនាំបន្ត
     <<នេះគឺជេននី ជាសង្សារបស់ខ្ញុំ!>>
     <<សង្សា?>>
     ជេននីញញឹមតិចៗទាំងភ័យ ហើយក៏ឱនខ្លួនគោរពគាត់
     <<សួស្ដី! ខ្ញុំគីម ជេននី>>
     អ្នកស្រីស្ហេនដើរទៅក្បែរនាងទាំងមុខស្មើ គាត់សំឡឹងនាងពីលើដល់ក្រោម ពីក្បាលដល់ចុងជើង បន្ទាប់មកក៏ញញឹម
     <<ស្អាតណាស់! តែពួកឯងស្គាល់គ្នាយ៉ាងម៉េច?>>
     ឡាលីឆ្លើយតបជំនួសជេននី ត្បិតដឹងថានាងកំពុងតែភ័យឡើងត្រជាក់ចុងដៃចុងជើង
     <<ស្គាល់ដោយសារគាត់ឧស្សាហ៍ទៅញ៉ាំកាហ្វេនៅហាងរបស់ខ្ញុំ!>>
     <<ហើយទាក់ទងគ្នាយូរប៉ុណ្ណាហើយ?>>
     <<គឺ1ឆ្នាំហើយ!>>
     អ្នកស្រីស្ហេនមើលមុខឡាលីទាំងជ្រួញចិញ្ចើម គាត់សួរជេននីតែវបែរជាឡាលីអ្នកឆ្លើយជំនួសទៅវិញ។ស្ដាប់តាមសំឡេងក៏ហាក់គួរឱ្យសង្ស័យ
     <<ម៉ាក់សួរជេននី ហេតុអីក៏កូនឆ្លើយរហូតអញ្ចឹង?>>
     ជេននីលបមុខមើលទៅឡាលីដោយក្រសែភ្នែកបន្ទោស
     <<គឺ...គឺជេនគេភ័យណាម៉ាក់!>>
     <<អ៎!>>
     <<ម៉ាក់គិតយ៉ាងណាដែរបើពួកខ្ញុំចង់រៀបការ?>>
     អ្នកស្រីស្ហេនអង្គុយចុះទាំងទឹកមុខរិះគិត ហើយដកដង្ហើមធំ
     <<ម៉ាក់មិនជំទាស់ព្រោះវាជាក្ដីសុខ ជាអនាគតរបស់ពួកឯង តែឡាលី! កូនជាព្រះនាងនៃប្រទេសអ៉ីតាលី ជារជ្ជទាយាទស្នងដំណែងបន្តណា៎ រាស្ត្រក្នុងប្រទេសនេះគែទុកចិត្តលើកូន មើលចុះការចាកចេញរបស់កូនបីឆ្នាំមកនេះ មិនបានធ្វើឱ្យពួគេអា់ជំនឿលើកូនឡើយ តើកូនចង់បំផ្លាញទំនុកចិត្តពួកគេដល់ពេលណា?>>
     ជេននីមិនហ៊ានលូកមាត់ឡើយ តែបើតាមស្ដាប់នាងក៏ដឹងថាភារកិច្ចរបស់ឡាលីធំធេងកម្រិតណា។ឡាលីស្ងាត់មួយសន្ទុះគេក៏តប
     <<បើកូនរៀបអភិសេកនឹងជេននី ហើយទទួលដំណែងជារជ្ជទាយាទ តើអ្នកម៉ាក់ព្រមទេ?>>
     អ្នកស្រីស្ហេនមើលមុខកូនស្រីដោយអាការ:ហួសចិត្តនឹងភាពរឹងរូសរបស់គេ
     <<កូននិយាយអីហ្នឹងឡាលី?>>
     <<កូននិយាយជាការពិត! ម្យ៉ាងក្រែងច្បាប់ក្នុងប្រទេសយើងក៏មានចែងពីការរៀបការស្របច្បាប់របស់អ្នកស្រលាញ់ភេទដូចគ្នាដែរតើមិនអញ្ចឹង?>>
     វាពិតមែនហើយ តែអ្នកស្រីស្ហេននៅអល់អែក។តាំងពីជំនាន់មុនមកគ្មានខ្សែរាជវង្សណាឡើងគ្រងរាជ្យដោយរាជាភិសេកនឹងភេទដូចគ្នាឡើយ  បើកើតឡើងវាគួរឱ្យអាម៉ាសណាស់។ឡាលីយល់ពេលណាស់ទៅហើយក្នុងការគិតនៃគំនិតរបស់ម៉ាក់គេ
     <<បើម៉ាក់មិនយល់ព្រម! កូនមានតែសមដាក់ដំណែង ធ្វើជារាស្រ្តសាមញ្ញប៉ុណ្ណោះ! ព្រោះដំណែងរជ្ជទាយាទនេះកូនក៏មិនចង់បានដែរ>>
     ជេននីអង្រួនដៃគេជាការដាស់តឿនឱ្យឈប់និយាយ នាងមិនចង់ឱ្យគេលះបង់ដល់ថ្នាក់បោះងារជាព្រះនាងដើម្បីតែការរៀបការក្លែងក្លាយមួយនេះដែរ។
     <<ឡាលី! កូនជាអ្នកនិយាយខ្លួនឯងទេណា>>
     <<ចាស៎!>>
     គេតបទាំងមិនគិតច្រើននាំឱ្យស្មុគ្រស្មាញហើយក៏អូសដៃជេនចេញមកវិញទាំងមុខស្មើ។
     <<ឡាលី! ឯងធ្វើបែបេះមិនបានទេណា>>
     <<ហេតុអីក៏ថាមិនបាន?>>
     <<ឆ្កួតហើយឬ? នេះឯងបោះបង់សិទ្ធជារជ្ជទាយាទដើម្បីតែការរៀបការក្លែងក្លាយនេះឬ?>>
     គេឈប់ជំហានជើងហើយងាកមកមើលមុខជេននី ព្រមទាំងនិយាយដោយភាពប្រាកដប្រជា
     <<ទោះលះបង់ច្រើនជាងនេះក៏ខ្ញុំព្រមដែរ!>>

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now