រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី19

1.2K 49 1
                                    

     <<លោកនិយាយអស់ឬនៅ?>>
     ជេននីសួរជុងអ៉ីនដោយសំឡេងស្មើធេង ឃើញគេហើយអារម្មណ៍ឈឺចាប់កន្លងមកក៏សើរើឡើងវិញ។គេចាក់សមហលាប់នាងដោយពាក្យដ៏ផ្អែម និងមុតស្រួច ពេលនេះគេក៏ត្រឡប់មកវិញមានបំណងចង់កម្ទេចដួងចិត្តនាងម្ថងទៀតហើយឬ? ជុងអ៉ីនព្រលែងកាយនាងម្ដងបន្តិចៗចេញពីខ្លួន គេទទួលបានអារម្មណ៍ថានាងអស់ចិត្ត គេស្ដាប់លែងឮចង្វាក់បេះដូងរបស់នាងទៀតហើយ តើគេគ្មានឱកាសនឹងអាចផ្សះផ្សារជាមួយនាងបានម្ដងទៀតពិតមែនឬ?
     <<បើលោកអស់ពាក្យនិយាយហើយខ្ញុំទៅសិនហើយ!>>
     ជេនគ្រវាសដៃចេញពីគេរួចដលរចេញយ៉ាងរហ័ស។នាងមិនចង់នៅឈរប្រឈមមុខនឹងបុរសម្នាក់ដែលធ្លាប់ធ្វើឱ្យនាងខូចចិត្តនោះទេ នាងមិនចង់ចាញ់បោកពាក្យដ៏ផ្អែមរបស់គេម្ដងទៀតឡើយ។ជុងអ៉ីនរត់តាមជេននីរហូតមកដល់ចំណតឡាន គេនឹងព្យាយាមបើទោះជាក្ដីសង្ឃឹមតិចតួចយ៉ាងណាក៏ដោយ
    <<ជេន! អូនកុំអាលទៅ យើងនិយាយគ្នាបន្តិចទៀតសិនទៅបានទេ?>>
     <<ឈប់តាមខ្ញុំទៀតទៅ!>>
     នាងចូលក្នុងឡានរួចបិទទ្វារដោយមិនខ្វល់ពីអ្នកម្ខាងទៀតដែលរត់តាមនាងត្រឹកៗពីក្រោយ។ជុងអ៉ីនរត់មកបំណងពាំងពីមុខឡាននាងតែក៏មានឡានមួយផ្សេងទៀតបើកចេញពីចំណតបុកគេប៉ើងពីរបីត្រឡប់
     <<ជុងអ៉ីន!>>
     ជេនស្រែកភ្លាត់សំឡេងស្ទុះចុះមកមើលគេ។នាយប្រឹងច្រត់ដៃទប់ជំហរក្រោកឡើងទាំងដាច់រលាត់ដៃ ថែមទាំងប៉ះក្បាលទៀត តែគេគ្មានអារម្មណ៍ឈឺចាប់នឹងរបួសក្រៅខ្លួននេះឡើយធ្វើយ៉ាងណាឱ្យតែមនុស្សស្រីដែលគេស្រលាញ់មករកខ្លួនវិញក៏អស់ចិត្ត ស្លាប់ទៅក៏បិទភ្នែកជិតដែរ។ជេនជួយលើកគេទាំងភ័យញ័រទ្រូងច្លាចថាគេនឹងមានរឿងអ្វីកើតឡើង តែប៉ុណ្ណេះនាងបន្ទោសខ្លួនឯងពេកណាស់ទៅហើយ
     <<សុំទោស...ហឹកៗ...លោកមិនអីទេមែនទេ?>>
     ជុងអ៉ីនក្ដោបដៃរាងស្ដើងទាំងញញឹមជាមួយឈាមហូរពីចិញ្ចើមរឹមៗ
     <<បងមិនអីទេ!>>
     និយាយមិនទាន់ផុតពីមាត់ផងនាយក៏ដួលសន្លប់ព្រូសធ្វើឱ្យជេនលស់ព្រលឹងស្រែកយំមិនខ្មាសអ្នកណា។
     <<អត់ទេហឹកៗ...ជុងអ៉ីហ្អាក្រោកឡើងមក កមកើតអីឱ្យសោះហឹកៗ!>>
      <<អ្នកនាងហ្អាខ្ញុំថាប្រញាប់នាំគេទៅមន្ទីរពេទ្យភ្លាមទៅ!>>
     ម្ចាស់ឡានដែលបានបើកបុកជុងអ៉ីនរត់មកប្រាប់ជេននីឱ្យប្រញាប់នាំគេទៅពេទ្យព្រោះសភាពមិនស្រួលឡើយ។មកដល់មន្ទីរពេទ្យភ្លាមជុងអ៉ីនក៏ត្រូវបានពេទ្យរុញយកទៅពិនិត្យ និងព្យាបាល។មួយសន្ទុះក្រោយទើបគ្រូពេទ្យចេញមកវិញទាំងញើសជោគថ្ងាស
     <<លោកគ្រូពេទ្យគេយ៉ាងម៉េចទៅហើយ?>>
     <<បាទគេមិនអីទេ គ្រាន់តែប៉ះទង្គិចក្បាលខ្លាំងធ្វើឱ្យបាត់បង់ស្មារតីតែប៉ុណ្ណោះរបួសផ្សេងជារបួសសើស្បែក ឧស្សាហ៍លាបរបួសនឹងថ្នាំទៅគឺលែងអីហើយ>>
     ឮហើយក៏ធូរចិត្តបានច្រើន ជេននីដកដង្ហើមធំជូតទឹកភ្នែកចេញទាំងត្រេកអរ។នាងដើរយឺតៗចូលក្នុងបន្ទប់រួចសម្ដៅទៅគ្រែដែលជុងអ៉ីនកំពុងតែគេង។គេពេលនេះផ្លាស់ប្ដូរច្រើនណាស់ តែក្រសែភ្នែកដ៏មុតស្រួចរបស់គេនៅតែដូចមុនមិនផ្លាស់ប្ដូរ នាងលើកដៃទៅចាប់ដៃដ៏រឹងមាំរបស់គេមកកាន់អង្អែលថ្នមៗទាំងតំណក់ទឹកភ្នែកស្រក់ចុះសន្សឹមៗ
     <<ដៃបងនៅតែកក់ក្ដៅដូចពីមុនដដែលជុងអ៉ីន តើបងនៅស្រលាញ់អូនដូចមុនដែរទេ? តើបងមានដែលយកអ្នកណាមកជំនួសអូនដែរទេ?>>
     <<មិនដែលទេ!>>
     គេឆ្លើយទាំងភ្នែកនៅបិទធ្វើឱ្យជេនភ្ញាក់ក្រញ៉ាងមិនដឹងគេភ្ញាក់ស្មារតីតាំងពីពេលណា
     <<នេះ...>>
     <<បងមិនដែលយកអ្នកណាជំនួសអូនឡើយ ក៏មិនដែលគិតថានឹងដេញអូនចេញពីបងមួយជីវិតនោះដែរ!>>
     គេនិយាយទាំងសំឡេងស្រាលស្រទន់សណ្ដំចិត្តនាងឱ្យទោរទន់មិនដឹងខ្លួន
     <<កុហក! បើអញ្ចឹងហេតុអីពេលនោះលោកបោះបង់ខ្ញុំ?>>
     <<ព្រោះបងគិតថាខ្លួនឯងមិនសាកសម បងមិនចង់ឱ្យអូនត្រូវអ្នកដទៃមើលងាយសើចចំអកដែលមានមនុស្សដូចជាបងនៅក្នុងជីវិតអូន តែពេលនេះបងមានគ្រប់យ៉ាងហើយ បងក៏ត្រឡប់មកយកអូនវិញតើអូនមិនព្រមមកជាមួយបងដូចមុនវិញពិតមែនឬ ជេននី?>>
     នាងប្រាកដជាទៅ! នាងនឹងទៅជាមួយគេដោយគ្មានលក្ខខណ្ឌប្រសិនបើពេលនេះនាងមិនទាន់រៀបការ។ហេតុអីក៏គេឱ្យនាងចាំយូរយ៉ាងនេះ? ពេលគេមកស្របពេលដែលនាងទើបនឹងរៀបការហើយទៀតតើឱ្យនាងធ្វើយ៉ាងម៉េច?
     <<ហឹកៗ...>>
     <<ជេន ហេតុអីក៏អូនយំ? បងសុំទោស បងដឹងថាបងធ្វើឱ្យអូនឈឺចាប់ បងដឹងថាបងជាមនុស្សអាក្រក់ តែបងសន្យាថានឹងធ្វើជាបិសាចដែលស្រលាញ់ព្រះនាងដូចអូនដោយស្មោះ និងមើលថែអូនដល់ដង្ហើមចុងក្រោយមិនចាញ់ព្រះរាជបុត្រឡើយ>>
     គេនិយាយទាំងប្រឹងងើបខ្លួនអង្គុយបណ្ដើរ ជេននៅស្ងៀមបន្តយំដដែល។ការរៀបការរបស់នាងគឺគ្រាន់តែជាការរៀបការក្លែងក្លាយប៉ុណ្ណោះហេតុអីនាងមានអារម្មណ៍ថាខ្លួនឯងខុសនឹងឡាលីដល់ថ្នាក់នេះ?
     <<បងសម្រាកសិនទៅ ល្ងាចបន្តិចចាំខ្ញុំមកមើលបង ពេលខ្ញុំមានការរវល់សុំទៅសិនហើយ>>
     <<នែ! ជេន>>
     ស្រស់ស្រីដើរចេញយ៉ាងលឿនមិនឱ្យគេឃាត់បាន។ជុងអ៉ីនចាកចេញពីនាងក៏ដើម្បីតែនាង ការដើរចេញពីមនុស្សដែលខ្លួនឯងស្រលាញ់ជារឿងដែលឈឺចាប់បំផុត ពេលនេះនាងក៏យល់ពីគេខ្លះហើយ តែនាងបែរជាមិនយល់ពីខ្លួនឯងទៅវិញ។គ្រប់ពាក្យសម្ដីដែលជុងអ៉ីននិយាយមុននេះនាងបែរនឹកទៅដល់ឡាលីដោយមិនដឹងខ្លួន។នាងខ្វល់ខ្លាចក្រែងចិត្តគេទាំងដែលគេជាមនុស្សដែលនាងមិនបានស្រលាញ់តើសមដែរទេ? នាងគួរតែឆ្លើយតល់ព្រមនឹងជុងអ៉ីនដែលជាមនុស្សនាងស្រលាញ់មិនចឹងហេតុអីក៏បែរជាមិនឆ្លើយហើយនៅគេចវេសពីគេទៀត? នាងក៏ដឹងហើយទេតើថាកាលដែលគេចាកចេញទៅក៏ទាំងបង្ខំចិត្ត តែនាងបែរជាគ្មានអារម្មណ៍អ្វីទៅវិញក្រៅពីនៅដិតដាមស្រមោលខ្មៅងងឹតលាយឡំនិងភាពឈឺចាប់ដូច្នោះ?

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now