រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី04

1.4K 59 0
                                    

     <<ឯងដឹងថាខ្ញុំកំពុងគិតអីត្រូវទេ?>>
     ជេនសួរឡាលីដោយមិនបង្អង់ពេលឃើញកាយវិការគេបែបនោះ។នាងគ្មានអ្នកណាឡើយ សូម្បីតែមិត្តភក្តិ ដូច្នេះដាច់ចិត្តហាមាត់សុំក្មេងម្នាក់នេះទៅចុះ
     <<ឡាលី! ជួយខ្ញុំទៅណា>>
     ថាមែនៗ នាំទុក្ខដាក់ខ្លួនណាស់ឡាលី! គេបន្ទោសខ្លួនឯងតិចៗ តែឃើញនាងឈរយំម្នាក់ឯងគេមិនដាច់ចិត្ត មើលទៅសង្វេគណាស់ ឥឡូវទើបដឹងថាខ្លួនឯងគួរឱ្យសង្វេគជាងនាងទៅទៀត
     <<បងចង់ឱ្យខ្ញុំជួយយ៉ាងម៉េច?>>
     <<គឺឯងត្រូវរៀបការជាមួយខ្ញុំ! ពួកយើងរៀបការក្លែងក្លាយទៅធ្វើយ៉ាងណាឱ្យតែម៉ាក់ខ្ញុំស្ងប់ចិត្ត>>
     កែវភ្នែកខ្មៅក្រិបសំឡឹងឡាលីបែបអង្វរកររហូតដល់គេគ្មានពាក្យនឹងតប
     <<ខ្ញុំសុំគិតមើលសិនថាគួរធ្វើតាមបងនិយាយឬអត់?>>
     ជេនអង្រួនដៃគេតិចៗដោយការអង្វរ
     <<ជួយខ្ញុំម្ដងទៅណា សន្យាថានឹងមិនធ្វើឱ្យឯងពិបាកទេ>>
     <<ឥឡូវយប់ជ្រៅហើយ បងគួរតែទៅផ្ទះ ចាំស្អែកចាំខ្ញុំប្រាប់ថាគួរធ្វើយ៉ាងណាបន្ត>>
     ជេនហាក់អល់អែកពេលដែលមើលម៉ោងរួច។នាងដូចជាទើបនឹងលួចចេញមកសោះឥឡូវម៉ោង10យប់ទៅហើយ។ទអពីរនាក់ដើរមកដល់មុខផ្ទះរៀងខ្លួន ឡាលីរៀបចំចាក់សោរចូលផ្ទះតែឃើញជេននីឈររេរាទើបគេស្រែកសួរ
     <<បង! ម៉េចបានជាមិនចូលផ្ទះ?>>
     <<គឺ...ម៉ាក់ខ្ញុំចាក់ប្រព័ន្ធសុវត្ថិភាពហើយ ខ្ញុំលួចចេញពីផ្ទះមិនបានប្រាប់គាត់មុន អឺ...ខ្ញុំសុំគេងផ្ទះឯងមួយយប់សិនបានទេ?>>
     ឡាលីគ្រវីក្បាលដូចស្រាំងទិច ម៉ាកៗនេះបើអ្នកណាបានធ្វើប្រពន្ធមែនទែនវិញច្បាស់ជាកម្មទក់សាច់មិនខាន។គេនាំជេនចូលមកក្នុងផ្ទះទាំងមិនភ្លេចចាក់សោរខាងក្រៅ។មើលតាមសភាពផ្ទះ និងរបស់របរក្នុងនេះអាចបញ្ជាក់បានថា ឡាលីម្នាក់នេះប្រហែលមិនមែនមកពីគ្រួសារធម្មតានោះទេ គ្រប់គ្រឿងលម្អផ្ទះគឺសុទ្ធសឹងតែជារបស់ប្រណិតៗមិនចាញ់ផ្ទះនាងឡើយ
     <<ឯងនៅម្នាក់ឯងឬ?>>
     <<ដូចបងឃើញស្រាប់!>>
     នាងលួចជេរគេក្នុងចិត្តបើនិយាយឱ្យស្រួលបួលដាក់នាងប្រហែលគេប្រកាច់ក៏មិនដឹង។ទ្រាំសិនចុះព្រោះយប់នេះត្រូវគេងនៅផ្ទះគេ
     <<បងគេនៅបន្ទប់នោះទៅ!>>
     <<ចុះឯង?>>
     <<ខ្ញុំគេងនៅបន្ទប់នេះជិតបងហ្នឹងឯង បើមានការអីអាចហៅខ្ញុំបាន>>
     <<អឹម! អរគុណ>>
     ឡាលីជូនជេនចូលក្នុងបន្ទប់ហើយគេក៏ដើរមករកបន្ទប់គេវិញ។រាត្រីស្ងប់ស្ងាត់ ស្ងាត់រហូតដល់ឡាលីស្ដាប់ឮសំឡេងដកដង្ហើមរបស់ខ្លួនឯង។គេគេងប្រះខ្លួនចុះ ប្រះខ្លួនឡើងមិនស្ងប់ក្នុងចិត្ត។សំណូមពររបស់ជេននីហាក់នៅលាន់រងំក្នុងត្រចៀករបស់គេ ធ្វើឱ្យខួរក្បាលវាគិតតែពីធ្វើការមិនសម្រាក។
     <<ហ៉ើយ! យ៉ាងម៉េចក៏យ៉ាងម៉េចទៅ>>
     ព្រឹកថ្ងៃថ្មីបានមកដល់ ឡាលីក្រោកពីដំណេករៀបចំខ្លួនចេញមកក្រៅក៏ឃើញជេននីកំពុងអង្គុយចាំគេជាស្រេចនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ
     <<ឯងភ្ញាក់ហើយហ្អ៎? នេះខ្ញុំទើបនឹងធ្វើអាហារពេលព្រឹកហើយល្មម>>
     ឡាលីចងចិញ្ចើមបន្តិច តែក៏អង្គុយចុះជាមួយនាងញ៉ាំទាំងលួចគិតក្នុងចិត្ត។នាងជាមនុស្សដែលងាយនឹងជឿទុកចិត្តអ្នកដទៃណាស់ ប៉ះចំគេគឺមិនអីឡើយ បើប៉ះអ្នកមានគំនិតខូចខិលវិញនោះ ជេនអាចនឹងត្រូវជួបរឿងឈឺចាប់ខកបំណងច្រើនក៏ថាបាន
     <<ខ្ញុំព្រមនឹងសំណើររបស់បងទៅចុះ តែពួកយើងត្រូវមានលក្ខខណ្ឌ!>>
     <<លក្ខខណ្ឌអីឆាប់និយាយមក!>>
     ជេនត្រេកអរក្នុងចិត្តមិនថាលក្ខខណ្ឌនោះជាអ្វីទេ នាងទទួលទាំងអស់ធ្វើយ៉ាងណាឱ្យតែគេព្រមជួយនាងចេញពីរណ្ដៅបាន។
     <<បងត្រូវទៅជួបជាមួយប៉ាម៉ាក់ខ្ញុំសិន!>>
     <<ប៉ាម៉ាក់ឯងនៅឯណា?>>
     <<ពួកគាត់នៅឯអ៉ីតាលី!>>
     <<ឯងមករស់នៅកូរ៉េនេះតែម្នាក់ឯងទេឬ?>>
     ឡាលីងក់ក្បាលតិចៗជំនួសការឆ្លើយតប
     <<តើឯងមកយូរឬនៅ?>>
     <<បីឆ្នាំហើយ!>>
     <<ទើបតែបីឆ្នាំទេតែឯងនិយាយភាសាកូរ៉េបានច្បាស់ល្អណាស់! ចុះហេតុអីបានជាឯងមករស់នៅទីនេះ?>>
     ឡាលីបាត់ស្នាមញញឹមបន្តិចពេលជេនរំលឹកដល់រឿងនេះ
     <<គឺមកដើម្បីតែតាមរកមនុស្សស្រីម្នាក់!>>
     <<អ្នកណាទៅ?>>
     <<កុំរំលឹកអីបង!>>
     ជេនមើលឃើញការប្រែប្រួលទឹកមុខរបស់គេ ទើបនាងបិទមាត់ឈប់រំលេកបន្តទៀត។ចង់ដឹងដល់ហើយថាគេមកតាមរកអ្នកណា ហើយមានរឿងអីទើបដល់ថ្នាក់គេមិនចង់រំលឹកដូច្នេះ? ថាមិនចង់ចេះដឹងរឿងគេទេ តែអាកូនចិត្តនេះវាចេះតែជ្រួលច្របល់ដោយមិនដឹងខ្លួន។
     ក្រោយពីរៀបចំខ្លួននិយាយគ្នារួចរាល់ជេនក៏ត្រឡប់ទៅផ្ទះវិញលបៗដោយមិនឱ្យម៉ាក់របស់នាងដឹងពីការបាត់ខ្លួនកាលពីយប់មិញរបស់នាងឡើយ បើមិនអញ្ចឹងភ្នំភ្លើងរាប់ពាន់អង្សាអាចនឹងផ្ទុះ នាងនឹងត្រូវទៅពេទ្យពិនិត្យត្រចៀកមិនខាន។
     <<ទើបមកពីណា?>>
     ថាហើយថា! ដើរលបៗប៉ុណ្ណឹងហើយនៅអាចដឹងដល់បន្ទប់គាត់ទៀត អេ! ភ្លេចទៅថាក្នុងផ្ទះមានកាមេរ៉ា ចប់!
     <<ហិហិ...ម៉ាក់!>>
     មុខមាំគ្មានស្នាមញញឹមសំឡឹងមុខកូនស្រីយ៉ាងមុតមិនទម្លាក់ភ្នែក
     <<កុំមកសើចដូចសេះ! ម៉ាក់សួរថាទើបមកពីណា? គិតថាម៉ាក់មិនដឹងមែនទេដែលឯងមិនគេងផ្ទះយប់មិញ?>>
     សើចលែងសមហើយ សំឡេងមាំៗយ៉ាងនេះចៀសមិនផុតទេ លោកគ្រូពេទ្យខាងត្រចៀកអើយរៀបចំកន្លែងផងទៅដល់ឥឡូវហើយ
     <<គឺ...កូនគេងនៅផ្ទះមិត្តភក្តិយប់មិញ!>>
     <<មិនបាច់មកកុហកម៉ាក់ទេ! ឯងគិតថាម៉ាក់មិនដឹងឬ? ឯងគ្មានមិត្តភក្តិឯណាផងនិយាយបែបនេះបានយ៉ាងម៉េច?>>
     ទៅណាទៅណាទេ គ្មានលេសដោះសារឡើយឆ្លើយត្រង់ៗល្អទេហ្ន៎?

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now