<<បងប្រហែលជាគេងយប់ជ្រៅរាល់ថ្ងៃហើយទើបបានជាមុខចាស់យ៉ាងនេះ?>>
ប៊ុនផាកបាត់មាត់ដូចគេចុក ចង់ញញឹមក៏ញញឹមលែងចេញ ចង់និយាយក៏ហាមាត់លែងរួច មួយប្រយោគរបស់នាងក្រមុំធ្វើអោយគេគាំងដប់ជាតិតែម្ដង។ឆូរ៉ុងក្រោកចូលទៅក្នុងផ្ទះវិញបាត់ទុកអោយប៊ុនផាកនៅអង្គុយម្នាក់ឯងត្រម៉ង់ត្រមោចក្នុងសួនច្បារនឹកគិតពីសម្ដីស្រស់ស្រីមិនដាច់
<<នេះយើងចាស់ដល់ថ្នាក់ណាទៅបានជាអ្នកនាងថាអោយយើងអ៉ីចឹង?>>
គេលើកដៃស្ទាបមុខខ្លួនឯងជ្រួញចិញ្ចើមឆ្ងល់ គេគិតថារាល់ថ្ងៃនេះសម្រស់គេមិនសូវជាអន់ប៉ុន្មានឡើយ ចុះហេតុម្ដេចអ្នកនាងតូចរបស់គេមើលមិនឃើញពីរូបដ៏សង្ហារបស់នាយទៅវិញ?
ព្រឹកថ្ងៃថ្មីបានមកដល់ ម្នាក់ៗអង្គុយនៅតុបាយនិយាយគ្នាជាមួយឡាលីជាមួយសំណើចក្អាកក្អាយមានតែជេននីប៉ុណ្ណោះដែលបានត្រឹមស្ងៀមស្ងាត់មិនអាចហាមាត់និយាយស្ដីនឹងគេបានព្រោះមិនចង់អោយឡាលីចាប់បានថានាងបន្លំភ្នែកគេ
<<និយាយអ៉ីចឹងឆូរ៉ុងជិតដល់ថ្ងៃចូលរៀនសាកលវិទ្យាល័យហើយត្រូវទេ?>>
<<ចាស៎!>>
<<ទៅរៀនចុះណា បងអាចមើលថែខ្លួនឯងបាន>>
ឮដំណឹងនេះហើយក៏ធ្វើអោយជេននីប្រែទឹកមុខ ទាំងឆូរ៉ុង ទាំងប៊ុនផាកក៏ងាកមកកាន់ជេននីក្នុងក្រសែភ្នែកតែមួយដូចគ្នា។បើបែបនោះជេននីច្បាស់ជាមិនអាចនៅមើលថែគេដិតដល់បានដូចរាល់ថ្ងៃនេះឡើយ
<<បងប្រាកដទេ?>>
<<ប្រាកដ! ម្យ៉ាងបងក៏ចង់ត្រឡប់ទៅអ៉ីតាលីវិញដូចគ្នាដើម្បីទទួលដំណែងជារជ្ជទាយាទវិញព្រោះបើបងមិនធ្វើប្រាកដជាមានរឿងក្រឡាប់ចាក់ក្នុងវាំងច្រើនជាងនេះមិនខាន>>
គេនិយាយរួចក៏ដកដង្ហើមធំនឹកដល់រឿងដែលនឹងកើតឡើងជាបន្តក្នុងជីវិតក៏ធ្វើអោយគេថប់ដង្ហើមសឹងតែដាច់ខ្យល់ដែរ។គ្រប់គ្នាមិនអាចនិយាយ ក៏មិនអាចជួយអ្វីបានក្រៅតែពីជួយលើកទឹកចិត្តព្រោះតំណែងក៏ដូចជាឋាន: និងតួនាទីគេវាខ្ពង់ខ្ពស់លើសឆ្ងាយពីគ្រប់គ្នាពេក។
រំលងបានជាងមួយសប្ដាហ៍វាដល់ថ្ងៃដែលឆូរ៉ុងត្រូវផ្លាស់ទៅរស់នៅផ្ទះជិតសាលាដែលនាងរៀនបន្តដោយមានប៊ុនផាកទៅជាមួយ ចំណែកជេននីកំពុងតែអង្គុយគិតថានាងត្រូវធ្វើយ៉ាងណាបន្តដើម្បីអាចនៅក្បែរគេទៀត។សំឡេងដកដង្ហើមធំបានបន្លឺឡើងម្ដងហើយម្ដងទៀតរហូតដល់ឡាលីចេញពីបន្ទប់ទឹកមកវិញ
<<ជួយយកកន្សែងជូតសក់បងបន្តិចបានទេ?>>
ស្រស់ស្រីភ្ញាក់ព្រើតក្រោកឈរវឹងសំឡឹងមុខគេដោយការងឿងឆ្ងល់
<<ជេននី? អូននៅទីនេះត្រូវទេ? ជួយយកកន្សែងជូតសក់បងបន្តិចមក>>
នាងព្រិចភ្នែកញាប់ៗដោយការភិតភ័យ គេនិយាយហាក់ដូចជាបានដឹងគ្រប់យ៉ាងដូច្នោះ
<<បងមើលឃើញឬ?>>
ឡាលីលើកដៃរាវស្ទាបដើរមករកគ្រែហើយក៏ដាក់បង្គុយចុះទាំងញញឹមចុងមាត់តិចៗ
<<បងដឹងថាអូននៅជាមួយបងរហូតតាំងតែពីថ្ងៃដែលឆូរ៉ុងប្រាប់ថាអូនរើអីវ៉ាន់ចេញម្លេះ>>
ជេននីស្រក់ទឹកភ្នែកម៉ាត់ៗ នាងកុហកគេ តែចុងក្រោយក៏ត្រូវគេកុហកទៅវិញ សួរថាគួរសើចឬយំ?
<<បងកុហកអូន!>>
<<ព្រោះមិនចង់អោយអូនពិបាក បងសុំទោស>>
ស្រស់ស្រីកាន់កន្សែងយកទៅជូតសក់អោយគេថ្នមៗបណ្ដើរ និយាយតសម្ដីនឹងគេបណ្ដើរ
<<មិនត្រូវគិតបែបនោះទៀតទេ ក៏មិនត្រូវដេញអូនចេញទៀតដែរស្ដាប់បានទេ?>>
<<ឮហើយព្រះនាងម្ចាស់!>>
ថាហើយគេក៏ចាប់ផ្ដួលនាងក្នុងរង្វង់ដៃមួយរំពេច ជេននីស្រវាអោបគេជាប់ព្រោះខ្លាចគេទប់លំនឹងនាងមិនជាប់បណ្ដាលអោយធ្លាក់។ស្រស់ស្រីសំឡឹងទៅកាន់កែវភ្នែកគេក៏ស្រាប់តែមានអារម្មណ៍ថាអៀន ភ្នែកគេថ្លាយង់មុតស្រួចមិនដូចមនុស្សពិការសោះ
<<បងចង់ធ្វើអីហ្នឹង?>>
<<ចុះអូនគិតថាបងចង់ធ្វើអី? គួរអោយស្ដាយណាស់ដែលបងមើលមិនឃើញ បង...បងពិតជាចង់ឃើញមុខអូនខ្លាំងណាស់>>
គេលើកដៃស្ទាបមុខនាងតិចៗរួចក៏ទម្លាក់ម្រាមដៃយឺតៗមករកបបូរមាត់ក្រហមព្រឿងៗតូចមួយនោះ។ជេននីសំឡឹងមុខគេ និងទទួលការប៉ះពាល់របស់គេឡើងព្រឺពេញខ្លួន កម្ដៅភាយចេញតាមភ្នែកផង តាមខ្យល់ដង្ហើមផងចង់ឆេះទៅហើយ
<<ទោះបងមើលមិនឃើញតែបងក៏អាចដឹងថាអូននៅក្បែរបងមិនអ៉ីចឹង?>>
<<មែនហើយ! ទោះបងមើលមិនឃើញតែបេះដូងបងអាចទទួលដឹងគ្រប់ពេលដែលអូននៅក្បែរបងព្រោះវាតែងតែលោតខុសចង្វាក់រហូត>>
ជេននីមើលមុខគេយ៉ាងយូរជាមួយតំណក់ទឹកភ្នែកដែលជ្រាបចេញមកជាមួយក្ដីរំភើប។នាងលើកដៃអង្អែលមុខគេស្រាលៗមុននឹងឈោងទៅថើបបបូរមាត់ក្រាស់មួយនោះយ៉ាងយូរដោយការរលឹក
<<អេន....>>
ឡាលីនិយាយឡុលៗព្រឡពេលនេះអណ្ដាតរបស់គេកំពុងតែត្រូវបានលុកលុយដោយជេននីពេញទំហឹង។គេមិនដឹងថានាងទៅចេះថើបយ៉ាងងប់ងល់បែបនេះមកពីណាទេ ដៃគេស្រវាអោបនាងណែនទៅៗ ឯភ្នែកក៏ចាប់ផ្ដើមបិទទទួលយកភាពផ្អែមល្ហែមតាមរយ:ការថើបជញ្ជក់ពីមនុស្សស្រីដែលគេស្រលាញ់ស្មើជីវិតនេះយ៉ាងត្រជាក់ចិត្ត
<<អូនស្រលាញ់បងឡាលី!>>
នាងដកមាត់ចេញពីគេរួចនិយាយទាំងញញឹមលេងសើចផ្លូវអារម្មណ៍ និងផ្លូវកាយឡាលីយកតែមែនទែន
<<អូនលលេងនឹងបងពេកហើយជេននី!>>
គេចាប់ផ្ដួលនាងទៅលើពូកដោយសង្កត់ដៃនាងឡើងទៅលើជាប់មិនអោយរើបម្រះបាន។ម្រឹគដើរចូលរូងខ្លាយ៉ាងគឃ្លើនក្នុងនាមជាម្ចាស់រូងម៉េចនឹងអាចអោយម្រឹគដែលជាចំណីដ៏គួរអោយឆ្ងាញ់បែបនេះចេញទៅវិញងាយៗយ៉ាងម៉េច?
<<ឡាលី! បងចង់ធ្វើអីអូនហ្អាស? អូន...អូនជូតសក់អោយបង...អុប>>
មិនចាំអោយនាងដោះសារទាន់គេក៏សង្រ្គប់បបូរមាត់តូចមួយនោះជាប់ព្រមទាំងខាំញេញតិចៗបណ្ដាលអោយអារម្មណ៍នៃភ្លើងរាគ:ចាប់ផ្ដើមឆេះឡើងបន្តិចម្ដងៗ
<<អូនគិតថាបងនឹងដោះលែងអូនងាយៗមែនទេ?>>
<<តែអូនមិនទាន់ងូតទឹកទេ>>
ឡាលីចាប់ហែកអាវនាងគ្រវាត់ទៅម្ខាងសល់តែអាវក្នុងតូចមួយបិទបាំងដើមទ្រូងដែលធំហួសមាឌច្រាលចេញមកនៅចំពោះមុខគេ។ជេននីក្រហមមុខងាំងទោះជាដឹងថាគេមើលមិនឃើញពិតមែនតែនាងក៏នៅតែមានអារម្មណ៍ថាខ្មាសអៀន
<<ចាំហើយចាំងូតក៏មិនអីដែរ!>>
<<ស្អីគេ...ចាំហើយស្អីគេហ្អាសលែងអូន...អ្ហាស>>
និយាយមិនទាន់ផុតផងសំឡេងថ្ងូររហឹសក៏បន្លឺឡើងព្រោះម្រាមដៃរវាមដូចមឹករបស់គេបានលូករាវចូលទៅក្នុងខោរបស់នាងមិនដឹងថាចូលទៅមានការស្អីខ្លះនោះទេ
<<ក្រអូបណាស់!>>
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romanceស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...