<<សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំគីម ជេននី!>>
ជេននីនិយាយដោយសំឡេងទន់ភ្លន់ និងញញឹមទាំងក្នុងចិត្តរាងភ័យៗតែនាងត្រូវជម្នះឱ្យបានព្រោះស្រស់ស្រីជឿលើឡាលី គេនិងការពារនាង។លោកស្ហេនញញឹមដាក់ជេននីស្វាគមន៍យ៉ាងកក់ក្ដៅមុននឹងហៅនាងចូលអង្គុយ
<<បាទ! ស្វាគមន៍ជានិច្ច អង្គុយចុះសិនមក>>
ឡាលីអូដៃជេនទៅអង្គុយក្បែរខ្លួនដោយមុខមាំ ភ្លាមនោះនារីចំណាស់ដែលតែងនៅក្បែរលូស៉ីគ្រប់ពេលនោះក៏ហាមាត់ឡើង
<<ខ្ញុំខំមកចង់ដឹងថាឯងនាំស្រីណាចូលផ្ទះទៀត ទីបំផុតក៏ដូចការគិតមិនខុស!>>
ជេនមិនយល់សម្ដីនោះទេ អ៊ំស្រីម្នាក់នេះកំពុងតែនិយាយពីអ្វី? នាងមើលមុខឡាលីដែលកំពុងតែលេចស្នាមញញឹមបែបកំណាចទៅកាន់គាត់
<<អ៊ំស្រីដូចជាខ្វល់ពីរឿងខ្ញុំពេកហើយ! មើលទៅភ័យដល់ថ្នាក់ជ្រួលច្របល់លើកគ្នាទាំងគ្រួសារមកតែម្ដងហ្ន៎!>>
និយាយបណ្ដើរក្រសែភ្នែកក៏រេចំសមាជិកគ្រួសារបស់អ្នកស្រីឡានបណ្ដើរ។នេះហើយជាគ្រួសារគេ គ្រួសារដែលចាំតែដណ្ដើមទ្រព្យសម្បត្តិគ្នា គ្រួសារដែលចាំតែលបចាក់ពីក្រោយ
<<បានហើយ! ឈ្លោះគ្នានេះមានខ្មាសចិត្តជេននីដែរទេហ្អាស៎?>>
លោកស្ហេនហាមាត់ឡើងគំហគបន្តិចទើបគ្រប់គ្នាស្ងាត់។ទឹកមុខខ្មៅអែររបស់គាត់បានបង្ហាញឡើងធ្វើឱ្យជេននីហាក់ញ័រខ្លួនតិចៗ
<<ខ្ញុំមានការចង់និយាយជាមួយប៉ា និងម៉ាក់ប៉ុណ្ណោះ! អ្នកក្រៅសូមចេញ>>
<<ឡាលី! យើងជាអ៊ំស្រីឯងណា៎>>
<<អ៊ំស្រីដែលចាំតែជាន់ពន្លិចឬ? ហឹស! ខ្ញុំគិតថាអ្នកស្រីធ្វើអ្វីគួរតែដឹងចិត្តខ្លួនឯងច្បាស់ហើយ>>
<<ឯង...>>
លោកស្ហេនសំឡឹងមុខអ្នកស្រីឡានមុននឹងហើបមាត់
<<ឡាន! បងត្រឡប់ទៅវិញសិនទៅ>>
មើលទៅអ្នកស្រីឡានហាក់ក្ដៅក្រហាយខ្លាំងណាស់ គាត់ស្រែកជំទាលដាក់លោកស្ហេនដោយកំហឹងមិនខ្វល់ពីអ្នកណាទាំងអស់
<<ឯង...ឯងហ៊ានដេញយើងអញ្ចឹងឬ? ព្រោះតែស្រលាញ់កូនទម្រើសពេកទើបវាក្លាយជាបែបនេះ ហើយបើឯងមានគម្រោងចង់ប្រគល់រាជសម្បត្តិទៅឱ្យវាយើងប្រាប់មុនឱ្យហើយ គ្មានថ្ងៃនោះទេ?>>
ជេនឮហើយក៏ស្ងៀមទ្រឹង រាជសម្បត្តិ? តើបានន័យថាម៉េច? នេះឡាលីជាខ្សែរាជវង្សឬ?
<<សូមអញ្ជើញបង!>>
អ្នកស្រីឡាន ទាំងស្វាមីនិងកូនស្រីក៏នាំគ្នាដើរចេញទៅទាំងមុខមើលមិនបាន ពួកគេក៏ឆ្លៀតសម្លក់មកកាន់ជេនដោយភាពស្អប់ខ្ពើមមុននឹងចេញទៅទៀត។
គ្រប់គ្នាចេញទៅអស់ឡាលីក៏ធូរចិត្តបន្តិចមុននឹងញញឹមស្រស់ដាក់ជេននី
<<បងស្រី! នេះជាម្ចាស់ប៉ារបស់ខ្ញុំ គាត់ឈ្មោះស្ហេន!>>
<<ច..ចា៎? ម្ចាស់ប៉ា?>>
លោកស្ហេនញញឹមព្រោះដឹងថានាងកំពុងតែភ្ញាក់ផ្អើល គាត់និយាយបកស្រាយប្រាប់នាងមួយៗមិនឱ្យចន្លោះ
<<ខ្ញុំដឹងថាអ្នកនាងច្បាស់ជាភ្ញាក់ផ្អើល ដូច្នេះខ្ញុំសូមណែនាំខ្លួន និងកូនស្រីខ្ញុំនេះឱ្យបានច្បាស់ទៅចុះ! ខ្ញុំគឺ ប្រាយ លូស្ហេន ជាស្ដេចគ្រប់គ្រងនៅប្រទេសនេះ ឯនេះជាស្ហេន ឡាលី ព្រះនាងនៃអាណាចក្រអ៉ីតាលីនេះ>>
ដូចជាន់ចំក្បាលពស់វែក ជេនភាំងទ្រឹងមួយកន្លែង នាងអាចនឹងដាច់ក្បាលដែរទេ? នាងធ្វើអីខ្លះលើឡាលីកន្លងមកតើគេនឹងចាប់ទោសនាងពីបទអ្វីខ្លះទៅលោកអើយ!
<<ម្ចាស់ប៉ា! នាងជាមនុស្សស្រីដែលខ្ញុំចង់រៀបការជាមួយ តើម្ចាស់ប៉ាគិតយ៉ាងម៉េចដែរ?>>
លោកស្ហេននៅស្ងៀម គាត់ហាក់កំពុងសញ្ជឹងគិត
<<ពួកឯងស្រលាញ់គ្នាឬ?>>
<<ចាស៎!>>
<<រឿងនេះប៉ាស្របតាមម្ចាស់ម៉ាក់របស់ឯង!>>
<<ចុះពេលនេះម្ចាស់ម៉ាក់នៅឯណា?>>
<<មិនទាន់មកពីខាងក្រៅវិញទេ! ឥឡូវនាំជេនទៅសម្រាកសិនទៅប៉ាមានការរវល់បន្តិចសិនណា៎!>>
<<ចាស៎!>>
លោកស្ហេនទៅផុតទើបឡាលីនាំជេនទៅបន្ទប់របស់គេ។ចូលដល់ក្នុងបន្ទប់ភ្លាមជេននីក៏អង្គុយចុះទាំងគ្មានព្រលឹងព្រលះក្នុងកាយ
<<បងកើតអីហ្នឹង?>>
<<ហេតុអីក៏មិនប្រាប់ខ្ញុំតាំងពីដំបូងថាឯងជាកូនស្ដេច?>>
<<គឺ...ខ្លាចបងមិនជឿ!>>
<<ខ្ញុំគិតថារឿងរៀបការនោះមិនបាច់ក៏បានដែរណា៎!>>
ឡាលីជ្រួញចិញ្ចើមមុននឹងដើរចូលមករកនាងក្រមុំ
<<ហេតុអី? បងគិតអ្វីទៀតហើយ? មកដល់ដំណាក់កាលនេះទៅហើយបងមិនអាចបកក្រោយបានទេយល់?>>
គេនិយាយទាំងសំឡេងច្បាស់លាស់ ណែនាំមកដល់គ្រួសារគេទៅហើយតើនាងចង់បដិសេធទៀតបានយ៉ាងម៉េច?
<<ឯងមិនខ្មាសគេទេឬ? ឯងជាព្រះនាងនៃប្រទេសទាំងមូល បើដំណឹងថារៀបការជាមួយមនុស្សស្រីដូចគ្នាលេចឮទៅតើឯងនឹងត្រូវបាក់មុខយ៉ាងណា?>>
<<បើអ្នកណានិយាយកាត់អណ្ដាតពួកគេចោលទៅ!>>
<<ចុះបើមនុស្សពេញផ្ទៃប្រទេសគេនិយាយ?>>
<<គ្មានអ្នកណាទៅទំនេរដល់ថ្នាក់នោះទេបង!>>
<<តែ....>>
ហៀបនិយាយបន្តទៅទៀតតែឡាលីក៏រុញនាងឱ្យផ្ងារក្រោយផ្ដេកខ្លួនលើពូកហើយគេក៏ឡើងសង្រ្គប់ពីលើនាង ដោយឱនមុខទៅជិតនាងបង្កើយរហូតដល់គេអាចស្រង់បាននូវក្លិនក្រអូបប្រហើរចេញពីស្បែកដ៏ម៉ដ្ឋរលោងរបស់នាង។
<<ឡាលី...អុប...>>
មិនចាំឱ្យនាងតវ៉ាច្រើន គេក៏ឱនមុខទៅប្រថាប់លើបបូរមាត់តូចច្រឡឹងមួយនោះ។ភាពឈ្លក់វង្វេងបានកើតក្នុងចិត្តរហូតធ្វើឱ្យគេក្ដៅរោលរាលក្នុងខ្លួនដូចមានភ្លើងរាប់ពាន់អង្សាដុតកម្លោច។#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romanceស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...