<<យ៉ាងម៉េចបងមិនចូលចិត្តឬ? សាកម្ដងទៀតទេ?>>
<<អ្ហាយ ឆ្កួតទេឬ?>>
ជេនរុញឡាលីចេញដោយការអៀនខ្មាស តែពេលនាងហៀបនឹងក្រោកក៏ស្រាប់តែឃើញអ្នកស្រីគីមដើរចូលមកវិញទើបនាងរហ័សទាញឡាលីមកថើបម្ដងទៀត
អុប!
លើកនេះបានដៃ ឡាលីបឺតខាំជញ្ជក់ញេញលើបបូរមាត់នាងរហូតដល់ជេនទន់ខ្លួនតាមគេដោយមិនដឹងអាត្មា។អារម្មណ៍ហោះហើរពេលដែលអណ្ដាតឡាលីលូកចូលក្រអូមមាត់នាងម្ដងៗធ្វើឱ្យព្រលឹងវិញ្ញាណក្នុងខ្លួននាងស្រឺតទៅតាមខ្យល់បាត់ម្ដងៗទៅហើយ។អ្នកស្រីគីមដែលដើរមកឃើញពួកគេទាំងពីរកំពុងឱនងើបៗគាត់ក៏គ្រវីក្បាលដើរចេញវឹង។ដឹងថាម្ដាយដើរចេញផុតភ្លាមជេនក៏ច្រានឡាលីចេញជាលើកទីពីរ បបូរមាត់ក្រហមទុំមុននេះប្រែជាជ្រះក្រេមអស់រលីង។នាងមើលមុខឡាលីទាំងចងចិញ្ចើមចូលគ្នា ផ្ទុយស្រឡះពីឡាលីដែលរក្សាស្នាមញញឹមលើមុខបានគ្រប់កាល:ទេស:
<<ឯងកំពុងតែលូកលាន់ខ្ញុំលើសហើយណា៎ ឡាលី!>>
ឡាលីលើកចិញ្ចើមម្ខាងឡើងសំឡឹងមុខជេននីកៀកទៅៗ
<<អត់ទេខ្ញុំមិនបានទេ! បងទៅវិញទេដែលទាញខ្ញុំទៅថើបនោះ ខ្ញុំធ្វើតាមបងទេតើ>>
ត្រូវហើយមុននេះនាងជាអ្នកទាញគេទៅថើប តែហេតុអីចាំបាច់រោលរាលដល់ថ្នាក់នេះដែរ? ទោះយ៉ាងណាក៏តវ៉ាមិនឈ្នះគេដែរមានតែនៅស្ងៀម។ចាប់តាំងពីជួបក្មេងម្នាក់នេះមក នាងអស់ចង្កូម បាក់ក្រញ៉ាំ ប្រកែកតវ៉ាអ្វីក៏មិនដែលឈ្នះគេនោះដែរ។គ្រប់ពាក្យសម្ដី គ្រប់កាយវិការរបស់គេហាក់ធ្វើឱ្យនាងបាក់ខ្លបតែម្ដង។
<<មាត់បងផ្អែមជាងអាយឡាតេដែលបងកម្មង់លើកមុនទៅទៀត!>>
សំឡេងខ្សឹបស្រាលៗក្បែរត្រចៀកនាងធ្វើឱ្យស្រស់ស្រីបះរោមព្រឺសម្បុរពេញកាយ។ទើបនឹងប្រែមកជាធម្មតាមុននេះផងឥឡូវគេធ្វើឱ្យនាងខ្មាសចង់ជ្រែកដីម្ដងទៀតហើយ
<<បិទមាត់របស់ឯងភ្លាម កុំឈ្លើយណា៎!>>
<<ហិហិ ឥឡូវខ្ញុំសុំទៅផ្ទះវិញហើយណា៎>>
ឡាលីនិយាយលាជេននីមកផ្ទះគេវិញទាំងញញឹមជាប់មិនស្រាយ។គេសប្បាយចិត្តផង អរផង ស្គាល់ជាតិបបូរមាត់ស្រីឆ្នាស់ហើយជាប់ចិត្តមែនទែន។បេះដូងគេលោតស្ទើរផ្ទុះផូងទៅហើយ។ក្លិនក្រអូបរបស់នាងដិតឃាប់លើខោអាវគេមិនរសាត់ចង់តែដោះដាក់តាំងមិនគក់ដើម្បីឱ្យជាប់ក្លិននាងរហូតទេ។ឡាលីអង្គុយចុះទាំងហេលហាល គេកើតអី?
<<នេះយើងធ្លាក់ក្នុងអន្លង់ស្នេហ៍គេហើយឬ?>>
គេសួរខ្លួនឯងតិចៗទាំងលើកដៃអង្អែលបបូរមាត់ខ្លួនឯងថ្នមៗ។ចុះបើថ្ងៃណាមួយគេប្រែក្លាយចំណងក្លែងក្លាយមួយនេះឱ្យទៅជាការពិតនោះតើនឹងទៅជាយ៉ាងណា? តែតាមមើលទៅប្រហែលជាមិនអាចនោះទេ ព្រោះជេននីហាក់គ្មានអារម្មណ៍អីមកគេឡើយ កាយវិការនាងបង្ហាញចេញមកគឺទុកគេត្រឹមតែជាក្មេងម្នាក់ប៉ុណ្ណោះ។
រំលងទៅបានមួយសប្ដាហ៍ក៏ដល់ថ្ងៃដែលពួកគេទាំងពីរត្រូវទៅអ៉ីតាលីដើម្បីជួបជាមួយប៉ាម៉ាក់របស់ឡាលី។តាមផ្លូវឡើងយន្តហោះឡាលីមើលថែជេននីគ្មានឱ្យនាងបារម្ភ បើអ្នកណាមិនដឹងច្បាស់ជាគិតថាឡាលីនេះជាបងស្រីជេននីផងក៏មិនដឹង។ក្រោយធ្វើដំណើរអស់រយ:ពេលជាយូរទីបំផុតពួកគេក៏មកជាន់លើទឹកដីអ៉ីតាលីដោយជោគជ័យ។ជេនឈរពត់ខ្លួនដោយអាការ:ចុកឆ្អឹងឆ្អែងរហូតដល់ឡាលីពោលឡើង
<<ចាស់ហើយទើបឈឺឆ្អឹងឆ្អែងយ៉ាងនេះ!>>
នាងស្អប់បំផុតហើយអ្នកណាថានាងចាស់ នាងមិនបានចាស់គ្រាន់តែអាយុច្រើន។សម្រស់នាងបើធៀបនឹងអ្នកផ្សេងវិញក្រមុំ18សុំខ្មាសចា៎!
<<ឯងហ៊ានថាខ្ញុំចាស់មួយម៉ាយ់ខ្ញុំវាយឯងបាក់ធ្មេញមិនខានទេឡាលី!>>
<<នៅទីនេះបងត្រូវហៅខ្ញុំថាបងសម្លាញ់! យល់ទេ?>>
<<អត់ចង់!>>
<<បើមិនហៅខ្ញុំថាបងទេ ខ្ញុំនឹងហៅបងថាស្រីចាស់រហូតដល់ពេលត្រឡប់ទៅវិញ!>>
គ្មានជម្រើសសុខចិត្តឱ្យគេខ្លាំងដៃម្ដងទៅចុះព្រោះពេលនេះនាងកំពុងតែឈរលើទឹកដីរបស់គេហើយ។មួយសន្ទុះក៏មានឡានម៉ាកអាល់ហ្វាខ្មៅក្រិបបើកតម្រង់មករកពួកគេទាំងពីរសន្សឹមៗ ហើយភ្លាមនោះក៏មានអង្គរក្សពីរនាក់រត់មកបើកទ្វារឡានឱ្យឡាលី និងជេននីដោយការគោរព
<<សូមអញ្ជើញបាទ!>>
ជេននីភ្ញាក់ផ្អើលមិនតិចទេពេលឃើញបែបនេះ តើគ្រួសាររបស់ឡាលីជាអ្នកណាទៅហេតុអីមើលទៅដូចជាមានឥទ្ធិពលម្លេះទេ?
ឡាលីអូសដៃជេនដើរចូលក្នុងឡានដោយមុខមាំគ្មានស្នាមញញឹម។ជេនឃើញហើយក៏ព្រឺខ្លួនចម្លែក ឡាលីពេលនេះប្រៀបដូចជាមនុស្សពីរនាក់ផ្សេងគ្នា ហេតុអីក៏គេប្រែទឹកមុខភ្លាមៗដូច្នេះ?
ជាងមួយម៉ោងទើបពួកគេមកដល់ផ្ទះរបស់ឡាលី។តែនេះមិនគួរហៅថាជាផ្ទះទេវាគឺជាវិមានទើបសាកសម។វីឡាធំជង្រ្គឹងបណ្ដែតខ្លួនក្នុងទីធ្លាដ៏ធំ មានសួនច្បារដូចឋានសួគ៍ កន្លែងចតឡានក៏ទូលាយ ថែមទាំងមានទីលានយន្តហោះឯកជនទៀត។អង្គរក្សជាច្រើននាក់នាំគ្នាឱនគោរពឡាលីពីមាត់របងរហូតដល់មាត់ទ្វារផ្ទះ។ជេនហាក់ភិតភ័យតែឡាលីប្រៀបដូចជាដឹងចិត្តនាងទើបគេក្ដោបដៃស្រស់ស្រីថ្នមៗដើរចូលក្នុងផ្ទះ
<<កុំខ្លាចអី ដរាបណាមានខ្ញុំនៅក្បែរ បងទុកចិត្តចុះ ខ្ញុំនឹងការពារបង!>>
សម្ដីរបស់គេធ្វើឱ្យនាងកក់ក្ដៅក្នុងចិត្តខ្លាំងណាស់។ជេននីញញឹមស្រស់ដាក់គេបន្ធូរភាពតានតឹងក្នុងចិត្តហើតក៏ឈានជើងចូលទៅកាន់ផ្ទះដ៏ធំមួនេះជាមួយឡាលីដោយលែងខ្លាចអ្វីទាំងអស់។
<<ស្វាគមន៍ការត្រឡប់មកវិញកូនស្រី!>>
ស្នាមញញឹមដ៏កក់ក្ដៅរបស់បុរសចំណាស់ម្នាក់មានពុកចង្ការឹមៗ កែវភ្នែកមុតស្រួចញ៉ាំងឱ្យមើលទៅគាត់កាន់តែកាច។ឡាលីឱបលោកស្ហេនដោយស្នាមញញឹមតិចៗ មុននឹងណែនាំមនុស្សស្រីនៅក្បែរខ្លួនទៅកាន់ឪពុក
<<លោកប៉ានេះជាមនុស្សស្រីដែលខ្ញុំស្រលាញ់!>>
គេនិយាយចំៗដោយមិនខ្វល់ពីអាការ:ប្រតិកម្មរបស់មនុស្សបីនាក់ដែលឈរពីក្រោយលោកស្ហេននោះឡើយ។ភ្លាមនោះនារីម្នាក់វ័យស្របាលនឹងឡាលីបាននិយាយឡើងទាំងខ្សែភ្នែកសំឡឹងជេននីពីលើដល់ក្រោម
<<បងឆ្កួតមែនទែនហើយបងឡាលី! នេះដល់ថ្នាក់ហ៊ានយកមនុស្សស្រីមកណែនាំប្រាប់ប៉ាអ៊ំផង?>>
ឡាលីបែរមុខសំឡឹងនារីម្នាក់នោះដោយខ្សែភ្នែកកំណាច
<<មិនមែនរឿងឯង លូស៉ី!>>
ជេនភ្ញាក់នឹងសំឡេងគំហករបស់ឡាលី។នាងមានអារម្មណ៍ថាគ្រប់គ្នានៅទីនេះមិនចូលចិត្តនាងនោះទេ ការសំឡឹងមើលរបស់ពួកគេមកលើនាងវាហាក់ដូចជាឃោរឃៅណាស់
<<សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំគីម ជេននី!>>#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
عاطفيةស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...