ក្រោយពីណាត់ជួបជាមួយនឹងជុងអ៉ីនរួចឡាលីក៏ត្រឡប់មកផ្ទះវិញទាំងធូរចិត្តខ្លះ។គេងូតទឹកឱ្យស្រឡះខ្លួនរួចក៏ចាប់ទូរស័ព្ទឡើងខលទៅកាន់ជេននីបំណងចង់ហៅនាងឱ្យត្រឡប់មកផ្ទះវិញព្រោះនាងចេញទៅយូរម៉ោងដែរហើយគេក៏បារម្ភខ្លះដែរ
<<ហាឡូ?>>
សំឡេងស្រស់ស្រីបានបន្លឺឡើងធ្វើឱ្យឡាលីធូរទ្រូងខ្សាក យ៉ាងហោចណាស់នាងក៏នៅលើកទូរស័ព្ទរបស់គេដែរ
<<បងស្រី! តើបងទៅណា? មកផ្ទះវិញមក>>
ជេនដឹងថាជាគេ នាងមិនចង់ទទួលទូរស័ព្ទគេប៉ុន្មានឡើយតែឃើញខលមកច្រើនដងទើបសម្រេចចិត្តថាលើក។លុះស្ដាប់ឮសំឡេងរបស់គេបេះដូងនាងក៏ចេះតែលោតខុសចង្វាក់សឹងតែដោលចេញពីទ្រូង
<<ខ្ញុំនៅឯណាជារឿងរបស់ខ្ញុំឯងចំណាយពេលជាមួយស្រីម្នាក់នោះនៅផ្ទះឱ្យសប្បាយចិត្តចុះ>>
ឡាលីជ្រួញចិញ្ចើមដោយការងឿងឆ្ងល់
<<ស្រីឯណាទៅ? វីលៀនឬ? នាងជាប្អូនស្រីរបស់ខ្ញុំដែលបាត់ខ្លួនកាលពី4ឆ្នាំមុន បងយល់ច្រឡំហើយ>>
ជេនស្ងាត់បន្តិចរួចគិតសារឡើងវិញ ឮថាជាប្អូនស្រីនាងក៏ហាក់លែងមានអារម្មណ៍ម៉ួរម៉ៅមន្ទិលក្នុងចិត្តទៀត
<<ស្អីក៏ស្អីទៅមិនពាក់ព័ន្ធនឹងខ្ញុំទេ!>>
<<បងស្រី! មកផ្ទះវិញមកពួកយើងមានរឿងត្រូវនិយាយគ្នាច្រើនទៀតបងចង់ចប់ទាំងបែបនេះឬ? ចង់ឱ្យខ្ញុំស្លាប់ទាំងបិទភ្នែកមិនជិតមែនទេ?>>
ឡាលីព្យាយាមនិយាយអង្វរករនាងក្រមុំម្ដងហើយម្ដងទៀតសឹងរិចបបូរមាត់។នៅទីបំផុតជេននីក៏ព្រមមកផ្ទះវិញជួបនឹងគេ
<<បានបន្តិចទៀតខ្ញុំទៅដល់ តែវាជាថ្ងៃចុងក្រោយហើយ>>
ថាហើយនាងក៏ដាក់ទូរស័ព្ទចុះរួចអង្គុយដកដង្ហើមធំយ៉ាងស្ងៀមស្ងាត់។នាងរៀបចំខ្លួនដើម្បីត្រឡប់ទៅផ្ទះវិញភ្លាមនោះក៏ជួបនឹងជុងអ៉ីនដែលទើបនឹងមកពីក្រៅល្មម
<<អា! ជេន អូនចង់ទៅណាឬ?>>
<<បងមកវិញហើយមែនទេ? ហឹម គឺយប់នេះអូនមានការនៅផ្ទះបន្តិច>>
<<អ៎! បងជូនទៅទេ?>>
<<មិនអីទេ! បងទើបនឹងមកពីក្រៅហត់ហើយ ឆាប់ទៅងូតទឹកហើយសម្រាកទៅ អូនជិះតាក់ស៉ីក៏បានដែរ>>
ជុងអ៉ីនញញឹមងក់ក្បាលរួចលើកដៃញីក្បាលជេននីថ្នមៗមុននឹងឱ្យនាងចេញទៅ។មកដល់ផ្ទះរបស់ឡាលីវិញជេនសម្រួលអារម្មណ៍ដោយទឹកមុខស្មើបំផុត។នងបោះជំហានចូលក្នុងផ្ទះទាំងបេះដូងលោតបុកក្នុងទ្រូងស្ទើរធ្លាយចេញមកក្រៅ
<<បងមកដល់ហើយឬ?>>
<<អា! ម៉ែអើយជួយកូនផង>>
សំឡេងរបស់ឡាលីបានបន្លឺឡើងនៅពីក្រោយខ្នងស្រស់ស្រីមិនដឹងគេមកតាំងពីពេលណាធ្វើឱ្យជេនភ្ញាក់ក្រញ៉ាងភ័យលស់ព្រលឹងមិនស្ទើរ។
<<ស..សុំទោស! ខ្ញុំគ្មានបំណងធ្វើឱ្យបងភ្ញាក់ទេ>>
ឡាលីប្រញាប់សុំទោសទៅកាន់ជេននីញាប់មាត់ទាំងមុខស្លេកស្លាំង។ជេនយកដៃរឹតទ្រូងបន្លប់ភាពភិតភ័យបន្តិចមុននឹងស្ដីឱ្យគេ
<<ចង់សងសឹកខ្ញុំឱ្យគាំងបេះដូងស្លាប់មែនទេ?>>
<<អត់ទេ! មិនហ៊ានទេ>>
នាងអង្គុយចុះលើសាឡុងរួចលើកទឹកមកផឹកបន្តិចបន្ធូរភាពនឿយហត់។ឡាលីអង្គុយទល់មុខនាងទាំងមុខក្រៀមក្រំ ក្រសែភ្នែកបង្ហាញពីភាពសោកសៅ។គេចង់ឱ្យនាងមានវត្តមានក្នុងផ្ទះរបស់គេរាល់ថ្ងៃ គេស្អប់បំផុតអារម្មណ៍ដែលត្រូវបាត់បង់
<<បងចង់ចេញទៅដោយមិនប្រាប់ខ្ញុំមួយម៉ាត់អ៉ីចឹងឬ?>>
ជេននីមិនហ៊ានសំឡឹងចំភ្នែករបស់ឡើយ នាងមានអារម្មណ៍ថាចាញ់ច្រាបខ្សែភ្នែករបស់គេយ៉ាងម៉េចមិនដឹង។សំឡេងញ័រចេញពីក្នុងបំពង់ករបស់ឡាលី មិនប្រាប់ក៏ដឹងថាគេចង់យំដែរ តែម្ចាស់សាមីខ្លួនប្រហែលជាប្រឹងទប់ណាស់ហើយទើបអាចអង្គុយដោយគ្មានទឹកភ្នែកមួយតំណក់ដូច្នេះ
<<ខ្ញុំគ្រាន់តែមិនចង់ឱ្យឯងឈឺចាប់ខ្លាំងប៉ុណ្ណោះ>>
<<មិនចង់ឱ្យខ្ញុំឈឺចាប់មែនទេ? បងស្រី! បងស្ទាបត្រង់នេះទៅមើល បងមានអារម្មណ៍ទេ?>>
ឡាលីក្រោកមកអង្គុយក្បែរជេននីរួចចាប់ដៃនាងយកមកដាក់ត្រង់ទ្រូងខាងឆ្វេងរបស់គេ។ចង្វាក់បេះដូងដែលកំពុងលោតញាប់រន្ថើនធ្វើឱ្យជេននីស្រឡាំងកាំងត្បិតវាដូចនឹងចង្វាក់បេះដូងរបស់នាងពេលនេះដូចគ្នា
<<វាលោតញាប់ខ្លាំងណាស់ពេលនៅក្បែរបង តែពេលនេះវាលោតញាប់ហាក់ដូចកំពុងតែចង់ស្លាប់អ៉ីចឹងបងដឹងទេ?>>
<<កុំនិយាយបែបនេះ!>>
ជេនលើកដៃខ្ទប់មាត់របស់ឡាលីបំណងឱ្យគេឈប់និយាយពាក្យគ្មានមង្គលទាំងនេះ។ឡាលីស្រវាចាប់ដៃនាងថ្នមៗ ហើយក៏ងើបមើលមុខស្រស់ស្រីយឺតៗ។ទឹកភ្នែកពីរតំណក់ស្រក់ចេញពីនេត្រាទាំងសងរបស់ជេននីដោយមិនដឹងខ្លួន នាងមិនដឹងឡើយថាហេតុអីក៏នាងគ្រប់គ្រងខ្លួនឯងមិនបានរបៀបនេះ? ក្រែងនាងមិនបានស្រលាញ់គេទេមិនអ៉ីចឹង? នាងគឺជាអ្នកផ្ដាច់ចំណងមួយនេះដោយខ្លួនឯង តែហេតុអីក៏ជានាងខ្លួនឯងដែលមានអារម្មណ៍ពិបាកចិត្តដូច្នេះទៅវិញ?
<<ឡាលី!>>
<<ឈប់និយាយទៅ!>>
ឡាលីឃាត់នាងមិនឱ្យនិយាយបន្តដោយគេប្រើមាត់របស់ខ្លួនបិទទៅលើបបូរមាត់របស់ជេននី។ស្នាមថើបដ៏ទន់ភ្លន់ដែលគេខានផ្ដល់ជាយូរបានប្រថាប់លើមាត់ដ៏តូចរបស់នាងសារជាថ្មីម្ដងទៀត។ជេនរកកលនឹងច្រានឡាលីចេញតែក៏ត្រូវគេចាប់ដៃនាងទាំងសងខាងជាប់ដូចដង្កាប់មុននឹងច្រានរាងស្ដើងឱ្យដេកដួលទៅលើសាឡុង
<<ឡាលី...ឯងចង់ធ្វើស្អីហ្នឹង អុប...>>
មិនឱ្យនាងនិយាយខាតពេលអត់ប្រយោជន៍ច្រើន ឡាលីក៏ថើបមាត់នាងសារជាថ្មីដោយខាំជញ្ជក់បបូរមាត់នាងរហូតចេញឈាមរឹមៗហាក់កំពុងតែគម្រាមស្រស់ស្រីដោយស្នាមថើមដ៏ឃោរឃៅមួយនេះ។ជេនឈឺការខាំរបស់គេក៏ហារមាត់ឡើងផ្ដល់ឱកាសឱ្យឡាលីស៊កអណ្ដាតចូលទៅប្រឆាំងទប់ទល់នឹងអណ្ដាតនាងយ៉ាងសស្រាក់តាមអំពើរចិត្ត។ជេនប្រឹងរើបម្រះ តែឡាលីក៏មិនព្រមបណ្ដោយឱ្យនាងអាចច្រានគេចេញបានភ្លាមៗនោះដែររហូតដល់ទ្រាំមិនបាននាងក៏ខាំមាត់គេរហូតហូរឈាមដូចគ្នា
<<អា!>>
ឡាលីស្ទុះដកមាត់ចេញទាំងឈាមហូរតក់ៗពីមាត់ដែលមានស្នាមបែក។បានឱកាសនេះជេនក៏ស្រែកឡើងដោយភាពអន់ចិត្ត
<<ឯងឆ្កួតហើយមែនទេឡាលី? ចាំមិនបានឬថាឯងមិនមែនជាប្ដីរបស់ខ្ញុំទេ>>
<<បងថាម៉េច?>>
ឡាលីអង្គុយសង្រ្គប់លើនាងហើយសួរបញ្ជាក់ស្រស់ស្រីម្ដងទៀតទាំងខាំធ្មេញយ៉ាងណែន
<<ឯងមិនមែនជាប្ដីរបស់ខ្ញុំដូច្នេះឯងគ្មានសិទ្ធិប៉ះពាល់ខ្លួនប្រាណខ្ញុំឡើយ>>
ការបដិសេធរបស់នាងប្រៀបដូចជាដំបងសំពងក្បាលគេដូច្នោះ។ឡាលីលើកដៃជូតឈាមដែលហូរចេញពីមាត់រួចក៏ចាប់ដៃជេននីសង្កត់ឡើងទៅលើមុននឹងឱនទៅជិតនាង
<<បងថាខ្ញុំមិនមែនជាប្ដីបងអ៉ីចឹងឬ? ហឹស ថ្ងៃនេះខ្ញុំនឹងធ្វើឱ្យបងដឹងថាអ្នកណាជាប្ដីរបស់បង កុំឱ្យបងវង្វេងរហូតមិនដឹងថាអ្នកណាជាប្ដីខ្លួនឯង>>
គេទ្រាំមកយូរហើយ កាន់តែទ្រាំកាន់តែឈឺចាប់ គេខ្វល់ពីអារម្មណ៍នាងណាស់ តែនាងមិនដែលខ្វល់ពីអារម្មណ៍និងបេះដូងគេបន្តិចសោះឡើយ វាដល់ពេលដែលនាងត្រូវសងរាល់ការឈឺចាប់ទាំងនោះមកឱ្យគេវិញហើយ។ឡាលីចាប់កន្ត្រាក់ទាញហែកអាវរបស់ជេននីរហូតដាច់អស់បង្ហាញនូវអាវក្នុងតូចមួយបិទបាំងក្រពុំឈូកមួយគូរយ៉ាងទ្រលុកទ្រលន់។ជេននីភ័យស្លេកបបូរមាត់ គេមិនដែលមានអាការ:បែបនេះពីមុនមកឡើយ មិនដែលសូម្បីប្រើសំឡេងធ្ងន់ៗដាក់នាង ចុះហេតុអីពេលនេះគេដូចជាកម្រោលចូលចាប់មិនឈ្នះដូច្នេះ?#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Romansaស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...