រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់ ភាគទី17

1.2K 45 0
                                    

     ឡាលីដាក់កែវស្រាចុះងាកមើលមុខជុងអ៉ីនដោយក្រសែភ្នែកភ្ញាក់ផ្អើល។ឈ្មោះដូចទៅនឹងមនុស្សដែលជេននីហៅកាលពីយប់ម្សិលមិញណាស់ ឬពិតជាគេមែន? តែវាមិនអាចទៅរួចទេ គ្មានរឿងចៃដន្យឯណាកើតឡើងដល់ថ្នាក់នេះឡើយ មនុស្សដែលមានឈ្មោះដូចគ្នាមានច្រើនគគោកអាចមិនមែនជាគេក៏ថាបាន។
     គេតាមមើលដំណើរជុងអ៉ីនដើរចេញរហូតផុតកន្ទុយភ្នែកទើបងាកមកផឹកស្រារបស់គេបន្តរហូតអស់រួចក៏ងើបចេញ
     <<ប្អូនគិតលុយ!>>
     <<មានគេគិតឱ្យបងហើយៗបាទ!>>
     គេចងចិញ្ចើមបន្តិចមុននឹងសួរបន្ត
     <<អ្នកណាគេ?>>
     <<គឺចៅហ្វាយខ្ញុំដែលនិយាយជាមួយបងមុននេះនឹងឯង!>>
     <<គេជាម្ចាស់ក្លឹបនេះឬ?>>
     <<បាទ!>>
     <<មិនអីទេអញ្ចឹងអរគុណ!>>
     ឡាលីដើរចេញមកវិញទាំងងឿងឆ្ងល់ តែក៏មិនគិតច្រើនព្រោះបើតាមការនិយាយស្ដីរបស់ជុងអ៉ីនគឺគេគ្រាន់តែចង់រាប់អានមិត្តភក្តិប៉ុណ្ណោះ គេក៏មិនអាក្រក់ណាស់ណាល្មមអាចយកជាគ្នាបាន។
     យប់ជ្រេបន្តិចចូលម៉ោងប្រហែល10ទើបឡាលីត្រឡប់មកផ្ទះវិញ។គេបើកទ្វារចូលមកទាំងមានក្លិនស្រាឆួលៗចុងច្រមុះ ហៀបនឹងឡើងទៅបន្ទប់គេក៏ក្រលៀសភ្នែកឃើញរាងស្ដើងដេកលើសាឡុងម្នាក់ឯងក្រោមភាពងងឹតស្លុងទើបគេដើរមករកនាងយឺតៗ។ឡាលីលើកដៃវាសសក់ជេននីចេញពីមុខរបស់នាងថ្នមៗហើយក៏អង្អែលថ្ពាល់នាងស្រាលៗដោយខ្សែភ្នែកពោរពេញដោយការស្រលាញ់។នាងជាមនុស្សម្នាក់ដែលគេមិនធ្លាប់ជួប នាងជាពន្លឺដួងផ្កាយបំភ្លឺភាពងងឹតរបស់គេ បើទោះជានាងមិនចង់ប្រើពន្លឺនៃជីវិតរបស់នាងបំភ្លឺដល់គេក៏ដោយក៏គេសុំត្រឹមមើលនាងពីចម្ងាយក៏បាន
     <<រាត្រីសួស្ដី សុបិន្តល្អបងស្រី!>>
     ថាចប់គេក៏ក្រោកចេញ តែភ្លាមនោះជេននីក៏ចាប់ដៃរបស់គេជាប់ហើយនាងក៏ងើបមករកគេជាមួយមុខចងចិញ្ចើម
     <<ឯងទើបមកពីណាហ្អាស៎?>>
     <<មកពីជួបមិត្តភក្តិ!>>
     គេហាមាត់មកក៏ធុំក្លិនស្រាឆួលហួលច្រមុះនាងភ្លាម។ជេននីចាប់គេបង្វែរមកវិញមុននឹងឱនទៅហិតមាត់គេ
     <<បងធ្វើស្អីហ្នឹង?>>
     <<នេះឯងផឹកស្រាមែនទេ?>>
     <<តិចតួច!>>
     <<តិចតួចយ៉ាងម៉េចនេះធុំក្លិនឡើងហួងដូចចាក់ទឹកទៅហើយ ឯងបើកឡានមកខ្លួនឯងមែនទេ?>>
     ឡាលីនៅស្ងៀមព្រោះគេមានអារម្មណ៍ថាគេស្រវឹងបន្តិចបន្តួចពិតមែនតែក៏អាចគ្រប់គ្រងខ្លួនឯងបើកបតមកដល់ផ្ទះដោយសុវត្ថិភាពដែរ
     <<កុំប្រាប់ណាថាឯងបើកឡានមកទាំងស្រវឹង ឡាលី?>>
     <<តែពេលនេះខ្ញុំមកដល់ផ្ទះហើយទេតើបងនៅបារម្ភអីទៀត?>>
     <<ថ្ងៃនេះមកដល់ផ្ទះថ្ងៃក្រោយមិនប្រាកដទេ បើមានលើកក្រោយទៀតខ្ញុំនឹងខឹងឯងមិនខានទេ>>
     នាងស្ដីឱ្យគេញ៉ែតៗ តែឡាលីក៏បានត្រឹមឈរស្ងៀមធ្វើមុខស្មើសំឡឹងនាងដោយគ្មានអារម្មណ៍អីទាំងអស់
     <<បងខ្វល់ធ្វើអី? វាជារឿងរបស់ខ្ញុំទេតើ ខ្ញុំទៅគេងសិនហើយ>>
     គេបេះដៃនាងចេញរួចទៅបន្ទប់គេបាត់ទុកឱ្យជេនឈរធ្វើភ្នែកស្លឺម្នាក់ឯងនៅបន្ទប់ទទួលភ្ញៀវ។គេខឹងនាងដោយសារតែរឿងនាងមមើហៅឈ្មោះអ្នកដទៃឬ គេផឹកស្រាដោយសាររឿងនេះមែនទេ?
      ព្រឹកឡើងជេនក្រោមពីព្រលឹមធ្វើស៊ុបបន្សាបស្រាឱ្យឡាលី។គេចុះមកដល់ភ្លាមក៏ធុំក្លិនឈ្ងុយពេញផ្ទះបាយចិត្តមួយចង់ទៅសួរតែចិត្តមួយទៀតក៏ហាមថាកុំ
     <<ក្រោកហើយហ្អ៎? មកញ៉ាំស៊ុបបន្តិចទៅកុំឱ្យឈឺក្បាលពេលទៅធ្វើការ>>
     <<ខ្ញុំមិនឃ្លានទេបងញ៉ាំចុះខ្ញុំទៅសិនហើយ!>>
     គេហៀបនឹងដើរចេញតែស្រស់ស្រីក៏រត់មកពាំងមុខគេហើយដណ្ដើមកាបូបធ្វើការរបស់ឡាលីយកទៅកាន់
     <<ញ៉ាំសិនចាំទៅ!>>
     គេដកដង្ហើមធំរួចក៏ដើរទៅអង្គុយក្នុងតុទាំងមុខជ្រួញ។ជេននីញញឹមបន្តិចដែលគេព្រមនៅញ៉ាំ គិតទៅក្មេងពេលខឹងពិបាកលួងដល់ហើយ
     <<នេះញ៉ាំទៅ!>>
      នាងដួសស៊ុបបញ្ចុកគេធ្វើឱ្យឡាលីស្រឡាំងកាំងធ្វើខ្លួនមិនត្រូវ
     <<ខ្ញុំញ៉ាំខ្លួនឯងបាន!>>
     <<តែខ្ញុំចង់បញ្ចុក! យ៉ាងម៉េចឯងមិនចង់ញ៉ាំមែនទេ?>>
     ប្រកែកមិនបានក៏ហាមាត់ទាំងរឹងខ្លួនឱ្យនាងបញ្ចុកទៅ។ផ្ទៃមុខរលោងស្រិលឥតមន្ទិលងាកមើលមុខឡាលីមិនដាក់ភ្នែក នាងផ្លុំស៊ុបក្ដៅហុយឱ្យថយចុះត្រជាក់បន្តិចរួចក៏បញ្ចុកឡាលីយ៉ាងយកចិត្តទុកដាក់។រួចរាល់នាងក៏ជូតមាត់គេហើយហុចទឹកឱ្យញ៉ាំ
      <<ញ៉ាំទឹកទៅ! ហើយនេះជាអាហារថ្ងៃត្រង់កុំភ្លេចញ៉ាំឱ្យទៀងឮទេ? ពេលល្ងាចឆាប់មកវិញខ្ញុំចាំញ៉ាំបាយជាមួយឯង>>
     និយាយបណ្ដើរនាងក៏រៀបចំប្រអប់អាហារយ៉ាងស្រួលបួលសម្រាប់គេបណ្ដើរ។ឡាលីងក់ក្បាលតិចៗទាំងឆ្ងល់នឹងអាកប្បកិរិយាចម្លែកៗរបស់នាង។មកដល់ហាងគេក៏ដើរពិនិត្យមើលបុគ្គលិកធ្វើការរួចក៏រៀបចំតារាងប្រាក់ចំណូល និងចំណាយប្រចាំខែ។ធ្វើរួចគេក៏អង្គុយភ្លឹកនឹកដល់សកម្មភាពប្លែកៗរបស់ជេននី។តែបែបនេះក៏ល្អ គេកក់ក្ដៅនិងសប្បាយចិត្តដែលនាងយកចិត្តទុកដាក់់ និងមើលថែគេបែបនេះ។គិតហើយក៏អង្គុយញញឹមម្នាក់ឯងដូចមនុស្សមិនគ្រប់រហូតដល់កូនចៅដើរមកហៅពីរបីដង
     <<ចៅហ្វាយស្រី! មានភ្ញៀវចង់ជួបបាទ>>
     <<អ៎! អូខេទៅហើយ>>
     គរដើរចេញមកជួបភ្ញៀវដែលចង់ជួបក៏ឃើញថាគេម្នាក់នោះជាជុងអ៉ីន។ឃើញគ្នាហើយក៏ភ្ញាក់ព្រើតរៀងខ្លួន ជុងអ៉ីនសើចស្រស់ព្រោះមិននឹកស្មានថាជាគេ
     <<សួស្ដី! ជួបគ្នាម្ដងទៀតហើយ>>
     ម្ដងនេះឡាលីញញឹមតបទទួលគេដោយរាក់ទាក់មិនដូចយប់មិញឡើយ
     <<សួស្ដី! ខ្ញុំឡាលី សុំទោសផងដែលយប់មិញសោះកក្រោះដាក់បង>>
     <<មិនអីទេ!>>
     គេមិនប្រកាន់ព្រោះគេដឹងថាឡាលីធ្វើបែបនេះក៏ត្រឹមត្រូវដើម្បីការពារខ្លួនពីមនុស្សប្រុសដែលខិលខូចផ្សេងៗ។
     <<បងមកនេះមានការអីឬ?>>
     <<ឯងជាម្ចាស់ហាងនេះមែនទេ?>>
     <<ចាស៎!>>
     <<បងមកនេះក៏ព្រោះតែចង់និយាយរឿងទិញហ្វ្រេនឆាយស៍ហាងកាហ្វេនេះពីឯង>>
     <<អញ្ចឹងទេឬ? ហិហិ សហការរីករាយ!>>
     ទាំងពីរនាក់និយាយរឿងការងាររួចរាល់ក៏ណាត់គ្នាទៅញ៉ាំអាហារនៅខាងក្រៅ តែភ្លាមនោះឡាលីក៏នឹកឃើញថាជេននីបានធ្វើអាហារថ្ងៃត្រង់សម្រាប់គេដូច្នេះគេមិនអាចចោលបានសួរទើបបដិសេធ
     <<សុំទោសផងបងជុងអ៉ីន! ខ្ញុំមិនបានទៅទេចាំថ្ងៃក្រោយបានឬអត់ព្រោះថាខ្ញុំមានការរវល់ទៅហើយថ្ងៃនេះ>>
     នាយក៏យល់ព្រមហើយងក់ក្បាលញញឹមតប
     <<មិនអីទេតាមសម្រួលចុះណា ចាំថ្ងៃក្រោយក៏បានដែរ!>>
     <<សុំទោសពិតមែន! នេះជានាមប័ណ្ណរបស់ខ្ញុំបងអាចទាក់ទងមកខ្ញុំបានគ្រប់ពេល>>
     ជុងអ៉ីនទទួលយករួចក៏សើចស្រស់
     <<មិនអីទេ អញ្ចឹងបងទៅសិនហើយ!>>
     <<ចាស៎! បាយៗ>>

#យមរាជ

រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់Where stories live. Discover now