<<ស្ហេន ឡាលី មែនទេ?>>
ជុងអ៉ីនសួរបញ្ជាក់ព្រមជាមួយតំណក់ទឹកភ្នែកស្រក់ចុះមកល្មម។នាយឈប់ឡានរួចមើលទៅមុខទាំងគ្មានព្រលឹងក្នុងខ្លួនពេលដែលជេននីងក់ក្បាល
<<គេ...ជាប្អូនស្រីបង!>>
ជុងអ៉ីននិយាយទាំងនៅញ័របបូរមាត់មិនឈប់ បេះដូងដូចត្រូវគេហែកជាចម្រៀក។ការពិតមនុស្សស្រីដែលគេប្រាប់ឱ្យឡាលីដណ្ដើមគឺជាសង្សារបស់គេ ឯខ្លួនគេបែរជាដណ្ដើមប្រពន្ធរបស់ឡាលី ស្នេហាឆ្កួតស្អីទៅ? គេចង់តែអត់ដង្ហើមឱ្យស្លាប់ពេលនេះទេ។ជេននីគ្រាន់តែឮថាឡាលីជាមនុស្សដែលជុងអ៉ីនស្គាល់នាងក៏ខ្ទប់មុខយំហ៊ូ នាងអាក្រក់លើសពីអាល្រក់ទៅទៀត
<<ហឹក...ហ៉ឺ...>>
<<ហេតុអី? ហេតុអីក៏អូនផ្លាស់ប្ដូរច្រើនយ៉ាងនេះជេននី? អូនកុហកបងដើម្បីតែគេ អូនបំភ្លេចចំណងស្នេហារបស់ពួកយើងព្រោះតែគេឬ?>>
<<ហឹកៗ...អូនសុំទោសជុងអ៉ីន...>>
នាងពិតជាមិនអាចនិយាយអ្វីក្រៅតែពីពាក្យសុំទោសនេះពិតមែន ជេននីជូតទឹកភ្នែករួចក៏បើកទ្វារឡានចុះទាំងមិនហ៊ានមើលមុខនាយចំផង។ជេននីចេញទៅបាត់ជុងអ៉ីនក៏លើកដៃវាយចង្កូតឡានខ្លាំងៗដោយកំហឹង និងភាពឈឺចាប់។គេមិនអាចធ្វើអ្វីបានក្រៅពីបង្ហូរទឹកភ្នែកឡើយ ធ្លាប់តែរឹងមាំ មិនចុះចាញ់នឹងអ្នកណា តែពេលនេះបែរជាចុះចាញ់មនុស្សស្រីម្នាក់យ៉ាងស្លាប់ចិត្តទៅវិញ។ចាប់ពីពេលនេះទៅស្នេហាគឺជាអាវុធដ៏សាហាវបំផុតដែលចាក់សម្លាប់គេឱ្យស្លាប់ទាំងរស់ គេស្អប់ហើយក៏មិនចង់ជួបអារម្មណ៍បែបនេះទៀតដែរ។
ត្រឡប់មកមើលឡាលីឯណេះវិញ មួយរយៈនេះគេរស់នៅដោយសប្បាយចិត្ត និងអាចធ្វើឱ្យចិត្តគេភ្លេចជេននីបានច្រើនហើយ។ថ្ងៃនេះគេត្រូវទៅផ្សារជាមួយឆូរ៉ុង នាងល្អិតនេះចាប់តាំងពីមានគេនាងតែងតែរំអុកសុំឱ្យគេទៅជាមួយនាងគ្រប់ជំហានមិនលែងសោះ
<<ទៅជាមួយប៊ុនផាកទៅ ឆូរ៉ុង ថ្ងៃនេះបងមិនចង់ទៅណាទេ>>
នាងក្រមុំបូញមាត់ដោយការខកចិត្តរួចក៏ទម្លាក់ខ្លួនក្បែរឡាលីព្រូស
<<នៅផ្ទះរាល់ថ្ងៃបងមិនធុញថប់ខ្លះទេអី?>>
ឡាលីជ្រួញចិញ្ចើមដោយការហួសចិត្ត
<<ម្សិលម្ង៉ៃឯងទៅសួនពេញមួយថ្ងៃ ម្សិលមិញឯងទៅលេងទឹកមួយល្ងាចធំ ថ្ងៃនេះក៏ចង់ចេញទៅទៀត ហើយនេះនៅធុញថប់ទៀតឬ?>>
<<បើបងមិនទៅខ្ញុំនឹងយំ...>>
<<ជាក្មេងឬយ៉ាងម៉េចហ្អាស៎? ហ៉ើយក៏បានៗ តោះទៅ>>
ប្រកែកមិនបានក៏មានតែស្របតាម គ្រាន់តែឮថាឡាលីព្រមទៅជាមួយភ្លាមឆូរ៉ុងប្រែទឹកមុខរីកដូចគ្រាប់ជី ញញឹមហែកមាត់។
<<បងជាមនុស្សគួរឱ្យស្រលាញ់ជាងគេ!>>
<<ស្ដាប់ក៏ដឹងថាបោក!>>
បោក ឬមិនបោកមិនដឹងទេសំខាន់នាងចង់ឱ្យគេទៅជាមួយ។ដៃម្ខាងរុញរទេះដៃម្ខាងកៀកដៃឡាលី ឆូរ៉ុងនិយាយរៀបរាប់ប្រាប់ពីទិដ្ឋភាពនៅជុំវិញខ្លួនប្រាប់ដល់គេ បើទោះជាគេពិការភ្នែកតែនាងនឹងធ្វើជាភ្នែកសម្រាប់គេ គេទៅដល់ទីណានាងនឹងនិយាយប្រាប់គេពីសភាពនៅទីនោះឱ្យឡាលីដឹង។
ភ្លាមនោះក៏មានមនុស្សប្រុសមួយក្រុមបានដើរកាត់ឡាលី និងឆូរ៉ុង។គ្រាន់តែឃើញឡាលីភ្លាមមនុស្សប្រុសម្នាក់រាងក្រាស់ មុខសង្ហា ពាក់អាវយឺតពណ៌ស មានអាវសាច់ក្រណាត់ពណ៌ខ្មៅពីក្រៅភាំងជាមួយនឹងវត្តមានឡាលីជាខ្លាំង
<<ម្ចាស់បង...ម្ចាស់បងឡាលី?>>
គេហៅឡាលីដោយស្ទាក់ស្ទើរធ្វើឱ្យឆូរ៉ុងប្រញាប់ទាញឡាលីចេញឆ្ងាយពីនាយ
<<លោកជាអ្នកណា?>>
គេគឺអាល់ដាន់ ប្អូនជីដូនមួយរបស់ឡាលីត្រូនជាកូនប្រុសរបស់ម្ចាស់មីងឡាន។ឆូរ៉ុងប្រែទឹកមុខសម្លក់នាយយ៉ាងមាំ តែអាល់ដាន់មិនបានខ្វល់នឹងនាងឡើយអ្វីដែលគេខ្វល់គឺសភាពរបស់ឡាលី
<<ម្ចាស់បង...កើតអី?>>
<<អាល់ដាន់មែនទេ?>>
ឡាលីប្ដូរទឹកមុខសួរបញ្ជាក់ពេលឮសំឡេងនាយ
<<បាទ!>>
ឆូរ៉ុងមើលពួកគេឆ្លាស់ទៅឆ្លាស់មកទាំងមិនយល់
<<យើងរកកន្លែងនិយាយគ្នាឱ្យសមរម្យជាងនេះបន្តិចទៅ!>>
ក្រោយពីបានមកដល់ហាងកាហ្វេមួយឡាលីក៏ណែនាំអាល់ដាន់ទៅឱ្យឆូរ៉ុងស្គាល់
<<ឆូរ៉ុង! នេះជាអាល់ដាន់ប្អូនប្រុសជីដូនមួយរបស់ខ្ញុំ>>
<<សួស្ដី! អ្នកនាងឆូរ៉ុង>>
<<សួស្ដី!>>
<<នេះសម្រេចថាបងពិការភ្នែកពិតមែនឬ?>>
គេភ្ញាក់ផ្អើលមិនតិចទេដែលដឹងបែបនេះ ឡាលីងក់ក្បាលតិចៗរួចក៏និយាយបន្ត
<<ប៉ាម៉ាក់បង សុខសប្បាយទេ?>>
អាល់ដាន់ធ្វើមុខជូរឆ្លើយតបទាំងធុញទ្រាន់
<<បងសួរខ្ញុំក្រៅពីរឿងក្នុងវាំងបានទេ?>>
ឮពាក្យថាវាំងភ្លាមឆូរ៉ុងក៏ចំហរមាត់ធ្លុងដោយភាពភ្ញាក់ផ្អើល។ពួកគេជាអ្នកណាឱ្យប្រាកដ? ហេតុអ្វីនិយាយដល់រឿងវាំង?
<<ឯងធំហើយអាល់! ល្មមមានទំនួលខុសត្រូវខ្លះហើយ ឯងក៏ដឹងថាឯងនឹងត្រូវឈរឈ្មោះជារាជ្ជទាយាទណា>>
<<ម្ចាស់បង! ខ្ញុំមិនធ្វើឡើយ ខ្ញុំស្អប់បំផុតពាក្យថារាជ្ជទាយាទនេះ ព្រោះតែតំណែងនេះហើយដែលធ្វើឱ្យម្ចាស់ប៉ាខ្ញុំសុគតនោះ>>
និយាយដល់រឿងនេះពេលណាអាល់ដាន់ក៏ក្ដៅក្រហាយពេលហ្នឹង។គេស្រែកគំហគខ្លាំងៗរហូតដល់ឆូរ៉ុងខ្លាចឡើងញ័រខ្លួនសសុលចូលអង្គុយក្បែរឡាលីកៀកទៅៗ
<<បើឯងមិនធ្វើអ្នកណាធ្វើហ្អាស?>>
<<គឺម្ចាស់បងហ្នឹងហើយ>>
<<ហាសហាស យើងហ្អេស?>>
ឡាលីសើចដោយភាពហួសចិត្ត គេឬ? គេនេះមែនទេដែលត្រូវឡើងគ្រងរាជ្យនោះ?
<<ឯងមើលមកយើងឥឡូវនេះទៅមើលអាល់! យើងដើរក៏មិនត្រង់ផ្លូវផងចង់ឱ្យយើងទៅធ្វើរាជ្ជទាយាទយ៉ាងម៉េច?>>
អាល់ដាន់ក្រោកឈររួចនិយាយដោយភាពច្បាស់លាស់មុននឹងដើរចេញទៅ
<<ខ្ញុំស្គាល់ម្ចាស់បងច្បាស់ណាស់ មិនថាបងពិការភ្នែក ឬពិការដៃជើងបែបណាទេ តាមសមត្ថភាពភាពបងគ្រប់គ្រងប្រទេសគ្រាន់ជារឿងតូចតាចមួយប៉ុណ្ណោះ ត្រឡប់ទៅវិញទៅ បើបណ្ដោយឱ្យលូស៉ីឡើងធ្វើរាជ្ជទាយាទ ប្រទេសនឹងត្រូវប្រជាជនគ្រប់គ្នាថ្កោលទោសមិនខាន ជាពិសេសភាពពុករលួយដែលបង្កើតឡើងដោយម្ចាស់ម៉ាក់>>
ហៀបនឹងដើរចេញតែឡាលីក៏ឃាត់ដំណើរគេទាំងក្ដាប់ដៃយ៉ាងណែន
<<ដើរហើរប្រយ័ត្នប្រយែងកុំឱ្យបែកធ្លាយរូបភាពចេញទៅក្រៅឱ្យសោះអាល់>>
<<ខ្ញុំដឹងហើយ!>>#យមរាជ
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Storie d'amoreស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...