ការរស់នៅជុំគ្នារវាងជេននី និងឆូរ៉ុងបានចាប់ផ្ដើមឡើង សង្រ្គាមខ្សែភ្នែកផ្ទុះឡើងសឹងរាល់ថ្ងៃ។ឡាលីខាំមាត់សង្កត់ចិត្តព្រោះមិននឹកស្មានថាជេននីអាចទ្រាំទ្រនឹងមើលគេរស់នៅជាមួយស្រីផ្សេងបានដោយមិនហ៊ានមាត់កខ្លាំងលើសលស់ដាក់គេឡើយ
<<ឡាលី! បងចង់ងូតទឹកមែនទេ?>>
វាល្ងាចណាស់ទៅហើយ ជេននីចូលមករៀបចំខោអាវអោយគេតាមទម្លាប់តែថ្ងៃនេះវាដូចជាខុសប្លែកព្រោះឡាលីហាក់មុខស្ងួតចម្លែក
<<ជេន!>>
គេស្រវាចាប់ដៃនាងជាប់រួចក៏ក្រោកឈរទល់មុខស្រស់ស្រី។ទោះគេមិនអាចមើលឃើញមុខនាងដូចពីមុនក៏ដោយតែគេក៏អាចស្ដាប់ឮចង្វាក់បេះដូងដែលលោតញាប់ទៅៗរបស់នាងគ្រានេះដែរ
<<បងកើតអី?>>
<<នេះអូនពិតជាអាចទ្រាំមើលបងនៅជាមួយឆូរ៉ុងបានពិតមែនហ្អេស?>>
សំណួរដែលចាក់បេះដូងរបស់បានបន្លឺឡើងម្ដងទៀត នាងឈឺចាប់ណាស់ នាងខូចចិត្តខ្លាំងណាស់ អ្នកណាទៅដែលចិត្តល្អចែករំលែកមនុស្សដែលខ្លួនស្រលាញ់ទៅអ្នកដទៃដោយមិនឈឺចាប់នោះ?
<<អោយតែបងសប្បាយចិត្តអូនមិនអីទេ!>>
<<ជេននី! ដោះលែងបងទៅ>>
គេនិយាយដោយសំឡេងប្រាកដប្រជា ពាក្យថាដោះលែងប្រៀបដូចកាំបិតកាច់ផ្ដាច់និស្ស័យស្នេហ៍រវាងនាងនឹងគេដូច្នោះ
<<ឡាលី!>>
តំណក់ទឹកភ្នែកដែលបន្តស្រក់តក់ៗធ្វើអោយនាងអួលណែននិយាយអ្វីមិនចេញតទៅទៀត។នួនល្អងលើកដៃគេមកកាន់ថ្នមៗទាំងក្នុងទ្រូងស្ទើរស្ទះដង្ហើម
<<កុំបែបនេះបានទេ? ហឹក...កុំដេញអូនបានទេ?...បងចង់មានអ្នកណា ចង់ស្រលាញ់អ្នកណាក៏អូនមិនថា តែបងកុំបោះបង់អូនចោលបានទេ?...ហឹកៗ....អូនដឹងថាកន្លងមកអូនជាអ្នកខុស...អូនជាអ្នកដែលធ្វើបាបបងតែអូនពិតជាសុំទោសហើយក៏ចង់សងគ្រប់យ៉ាងប៉ះប៉ូវដល់បងវិញ សុំតែម្យ៉ាងកុំដេញអូនបានទេ? ហឹក>>
នាងអង្វរគេទាំងអារម្មណ៍កំពុងតែទទួលដឹងថាគេអស់ក្ដីស្រលាញ់ចំពោះនាងទៅហើយក្ដី នាងទទូចសុំនៅក្បែរគេទោះគ្មានឋាន:ក្នុងបេះដូងរបស់គេក៏ដោយ នាងមិនចង់រស់នៅដោយគ្មានវត្តមានរបស់គេឡើយ
<<ជេននី! បើអូនចង់ប៉ះប៉ូវដល់បងនូវរឿងទាំងនោះ អូនមិនបាច់ធ្វើអ្វីច្រើនទេសុំត្រឹមតែម្យ៉ាងគឺដោះលែងបង ចាកចេញពីបងទៅ>>
ជេននីធ្លាក់ថ្លើមក្ដុកអស់ពាក្យនឹងតប គេស្អប់នាងដល់ថ្នាក់នេះផងឬ? កំហុសពីមុនគេពិតជាមិនអាចលើកលែងអោយនាងបានពិតមែនឬ?
<<ឡាលី! បងពិតជាដាច់ចិត្តនឹងអូនពិតមែនឬ?>>
ឡាលីបែរខ្នងខាំមាត់ដើរចេញទាំងក្នុងចិត្តគេក៏អួលណែនឈឺចាប់មិនចាញ់នាងដែរ
<<សុំទោស! តែបងអស់ចិត្តស្រលាញ់អូនពិតមែន>>
ឆូរ៉ុងនៅខាងក្រៅស្ដាប់ឮគ្រប់យ៉ាងនាងបានត្រឹមឈរស្ងៀមហើយដើរចេញទាំងក្នុងចិត្តក៏មិនស្ងប់ដូចគ្នា។នាងមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាអ្នកទីបីជ្រៀតជ្រែកជីវិតរបស់គេដូច្នោះ។
ល្ងាចបន្តិចនាងក៏ដើរទៅរកជេននីដល់បន្ទប់ក៏ឃើញនាងកំពុងតែរៀបចំខោអាវទាំងតំណក់ទឹកភ្នែកនៅដាមពេញផ្ទៃមុខនៅឡើយ។ឃើញឆូរ៉ុងភ្លាមជេននីក៏រហ័សជូតទឹកភ្នែកចេញហើយញាប់ដៃញាប់ជើងរៀបចំអីវ៉ាន់នឹងអាលចាកចេញ
<<ជេននី!>>
<<មិនបាច់មកសើចចំអកខ្ញុំទេណា ខ្ញុំព្រមចាញ់ហើយ>>
<<ខ្ញុំមានរឿងចង់ប្រាប់បងតែប៉ុណ្ណោះ!>>
<<ក៏ឆាប់និយាយមក!>>
នាងនិយាយចុងមាត់ចុងកតែឆូរ៉ុងក៏មិនបានប្រកាន់ច្រើនព្រោះយល់អារម្មណ៍ស្រស់ស្រីច្បាស់
<<កុំចាកចេញពីឡាលីអី! គេត្រូវការបងណាស់>>
ជេននីសើចរបៀបហួសចិត្តរួចងាកមកនិយាយខ្លាំងៗដាក់ឆូរ៉ុង
<<ឯងចង់អោយខ្ញុំនៅដើម្បីអោយគេស្អប់ខ្ញុំកាន់តែខ្លាំងមែនទេ? គេធ្វើបែបនេះដាក់ខ្ញុំនៅមិនទាន់គ្រប់គ្រាន់សមល្មមនឹងចិត្តនាងទៀតមែនទេឆូរ៉ុង?>>
<<គេធ្វើបែបនេះក៏ព្រោះតែមិនចង់អោយបងពិបាក! បងមិនដឹងទេថាគេស្រលាញ់ប៉ុណ្ណា? គេខាំមាត់អត់ធ្មត់យ៉ាងណាពេលនៅក្បែរមនុស្សដែលខ្លួនឯងស្រលាញ់ហើយតែបែរជាមិនអាចប្រាប់ថាខ្លួនឯងស្រលាញ់ទៅវិញ រស់នៅលាក់លៀមបៀមភាពឈឺចាប់ក្នុងទ្រូងតែឯងគ្មានអ្នកចែករំលែក តើគិតថាវាងាយស្រួលទេ?>>
<<នេះឯងនិយាយពីអី?>>
ជេននីធ្វើភ្នែកស្លឺមិនយល់ពីអ្វីដែលឆូរ៉ុងនិយាយ
<<ហឹស! បងនិយាយថាបងស្រលាញ់គេតែបងមិនសូម្បីតែដឹងថាគេមានចរិតបែបណាផង>>
វាមិនពិតទេ! នាងក៏មិនជឿដូចគ្នាថាឡាលីជាមនុស្សដែលឆាប់ស្រលាញ់ឆាប់អស់ចិត្តលឿនយ៉ាងនេះ
<<តើឯងដឹងអីខ្លះពីឡាលី?>>
<<ទំនាក់ទំនងរវាងខ្ញុំ និងគេគ្មានអីលើសឡើយ គេធ្វើព្រោះមិនចង់អោយបងពិបាកត្រូវមើលថែមនុស្សពិការដូចជាគេ ភ្នែករបស់គេមិនដឹងពេលណាជាទេ ស្រួលមិនស្រួលមួយជីវិតផងក៏ថាបាន អ៉ីចឹងហើយទើបបានជាគេធ្វើបែបនេះ>>
ស្ដាប់ហើយនាងក៏ស្លុតចិត្ត នាងមិនគួរឆាប់អន់ចិត្តហើយមិនគិតវែងឆ្ងាយដូច្នេះទេ
<<សម្រេចមកគឺគេស្រលាញ់ខ្ញុំដដែលមែនទេ?>>
<<អឹម!>>
ឆូរ៉ុងងក់ក្បាលធ្វើអោយជេននីញញឹមទាំងទឹកភ្នែក ដឹងត្រឹមប៉ុណ្ណេះគឺនាងសប្បាយចិត្តណាស់ទៅហើយ។នាងនឹងមិនទៅណាទាំងអស់ នាងនឹងមិនចោលគេដាច់ខាត បើទោះជាត្រូវគេដេញដូចឆ្កែដូចឆ្មាយ៉ាងណាក៏នាងនឹងខាំមាត់នៅជាមួយគេដល់ទីបំផុត។
អាហារពេលល្ងាចនាល្ងាចនេះបានរៀបចំឡើងដោយស្នាដៃរបស់ជេននី។នាងមិនបាននិយាយអ្វីឡើយ ឡាលីដើរចុះមកដោយមានឆូរ៉ុងជាអ្នកនាំផ្លូវ
<<ឆូរ៉ុងអា! ជេននីទៅណាហើយ?>>
<<គឺខ្ញុំឃើញគាត់រៀបចំអីវ៉ាន់ចេញទៅបាត់តាំងពីថ្ងៃម្លេះ>>
ឡាលីដកដង្ហើមធំហើយក៏អង្គុយចុះទាំងអស់សង្ឃឹម។គេញញឹមតិចៗដើម្បីបន្លប់ភាពឈឺចាប់របស់ខ្លួនឯង
<<ហឹម បាននាងចាកចេញទៅក៏ល្អ មិនបាច់ទ្រាំមានកម្មនឹងមនុស្សពិការដូចជាបង>>
ជេននីស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន គេគិតបែបនេះឬ? ហេតុអីគេមិនអាណិតបេះដូងរបស់នាងខ្លះផង? គេខ្លាចនាងពិបាកចុះកាលដែលដេញនាងចេញពីជីវិតគេនាងមិនពិបាកទេឬ?
<<បានហើយឈប់និយាយទៅបងឃ្លានបាយហើយ!>>
គេបញ្ឈប់ការសន្ទនាហើយក៏រកបាយជំនួសវិញ បើបន្តនិយាយទៀតគេច្បាស់ជាហូរទឹកភ្នែកឆ្អែតបាយមិនខាន។ជេននីធ្វើកាយវិការទៅកាន់ឆូរ៉ុងដោយទុកអោយនាងជាអ្នកបញ្ចុកគេដោយខ្លួនឯង
<<ហាមាត់ទៅចាំខ្ញុំបញ្ចុក!>>
YOU ARE READING
រឿង លោកប្ដីក្លែងក្លាយជាទីស្រលាញ់
Lãng mạnស្ហេន ឡាលី ជាព្រះនាងតែម្នាក់គត់នៃប្រទេសអ៉ីតាលី ត្រូវបានមនុស្សស្រីម្នាក់ទួញសោកសុំអង្វរឱ្យជួយបន្លំភ្នែកគ្រួសារដោយយកការរៀបការក្លែងក្លាយមកបាំងមុខ។តែនាងមិនបានដឹងឡើយថា ស្ហេន ឡាលីម្នាក់នេះជាអ្នកណា។ការរៀបការក្លែងក្លាយដែលគ្មានអ្នកណាទៅបំពានជីវិតឯកជនក្រោយពីរៀប...